អាជីវករផ្សារអូរឫស្សីផ្នែក ខាងត្បូងត្រូវបណ្ដេញ ចេញមិនឲ្យលក់ដូរ
អាជីវករដែលលក់ចំណីអាហារពេលយប់នៅផ្នែកខាងត្បូងផ្សារអូរឫស្សី
ជាច្រើនតូប ត្រូវបានអាជ្ញាធរបណ្ដេញចេញអោយឈប់លក់ដូរតទៅទៀត
ដោយពុំបានជូនដំណឹងជាមុន។ ពួកគាត់និយាយថា ការបណ្ដេញចេញនេះ
ក្រោមហេតុផលថានាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
សំឡេងពលរដ្ឋ៖ «អ្នកក្ររស់ទើសស្លឹកត្រចៀក ទើសច្រមុះទើសក្បាលអ្នកមានខ្លាំងណាស់។ វាគ្មានកន្លែងចតឡាន គ្មានកន្លែងបើកឡានហ៊ឺហា ឲ្យវាស្រឡះ។ ហ្នឹងហើយវាទើសនឹងអ្នកក្រ។ ហ្នឹងវាអ៊ីចឹងហើយ ត្រូវសម្លាប់ឲ្យអស់ សម្លាប់ដោយសន្តិវិធី សម្លាប់ដោយសង្គ្រាមត្រជាក់ មិនបាច់បាញ់ដោយអាវុធទេ»។
ក្រុមអាជីវករចាត់ទុកថា ការបណ្ដេញពួកគេចេញទាំងបង្ខំដោយពុំបានជូនដំណឹងជាមុននេះ មិនខុសអ្វីនឹងការសម្លាប់ជីវិតរបស់ពួកគេទាំងរស់ ឬអារកមាន់ហុតឈាមឡើយ។
លោកស្រី ទិត សុវណ្ណា ជាអាជីវករម្នាក់ក្នុងចំណោមអាជីវករជាច្រើនផ្សេងទៀត ដែលត្រូវគេបណ្ដេញចេញ ឲ្យដឹងនៅថ្ងៃទី១៤ មីនា ថា អាជ្ញាធរមិនបានប្រាប់ប្រជាពលរដ្ឋឲ្យដឹងជាមុនពីការបណ្ដេញពួកគេ ចេញឡើយ។ លោកស្រីបន្តថា លើសពីនេះ អាជីវករភាគច្រើននៅផ្ទះជួលជាន់ទី៣ ឬទី៤ ហេតុនេះ មិនដឹងជាសម្ភារៈដ៏សំពីងសំពោង ដូចជារទេះរុញ ឆ្នាំងខ្ទះ ជាដើម ត្រូវរក្សាទុកនៅទីណានោះទេ។
លោកស្រី ទិត សុវណ្ណា៖ «សម្លាប់ចោលឲ្យអស់តាហ្មងទៅ ប្រមូលមកបាញ់ចោលឲ្យអស់តែម្ដងទៅ មួយផ្ទះៗ។ ហ្នឹងហើយកុំទុក ព្រោះទុកក៏ស្លាប់ដែរបានអីទទួលទាន បើលក់មួយថ្ងៃរស់មួយថ្ងៃហ្នឹង មានលុយណាទុកផ្ទះជួលគេ ដីកន្លែងនេះជួលក្រុមហ៊ុន។ ហើយបង់ពន្ធគ្រាន់តែភាស៊ីមួយពាន់ អនាម័យមួយពាន់ ប៉ូលិសស្អីសណ្ដាប់ធ្នាប់បីពាន់។ ប៉ូលិសក្រុមហ៊ុននោះបីពាន់។ មួយយប់បង់ប្រាំបីពាន់ទៀត។ ហើយបង់ដីនេះមួយម៉ែត្រហាសិបដុល្លារក្នុងមួយឆ្នាំ»។
ចំណែកក្រុមអាជីវករផ្សេងទៀតដែលត្រូវអាជ្ញាធរបណ្ដេញដែរ បានស្ដីបន្ទោសថា នេះជារបៀបធ្វើការនៅក្នុងសម័យទំនើប ដែលរដ្ឋាភិបាលតែងអនុវត្តជាហូរហែកន្លងមក។ ហើយចំពោះអ្នកគ្មានលទ្ធភាព ឬក្រីក្រ ដែលរកចំណូលមួយថ្ងៃសម្រាប់មួយថ្ងៃ តែងជាអ្នករងគ្រោះនៅក្នុងសង្គមបច្ចុប្បន្ន៖ «លក់រាល់ថ្ងៃហ្នឹង បានរួចមួយពេលៗហ្នឹងណា។ ដល់ពេលដេញអ៊ីចឹងទៅបានអីចិញ្ចឹមក្រពះ កូនរៀនផងអីផង។ ហើយខ្ញុំជាស្ត្រីមេម៉ាយ។ នេះមកដេញគ្នាភ្លាមៗ ហើយរទេះគ្នាមិនដឹងជាយកទុកឯណាទេ»។
ទោះជាការបែបណា យុទ្ធនាការបណ្ដេញចេញក្រោមហេតុផលថា ការលក់ដូរនៅក្បែរទីតាំងផ្សារអូរឫស្សី នេះ មិនបានធ្វើឲ្យមានការប៉ះទង្គិចដែលឈានដល់ការប្រើហិង្សានោះទេ ដោយសារក្រុមអាជីវករព្រមរើឥវ៉ាន់ទាំងបង្ខំ។ ចំណែកកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានគេដាក់ពង្រាយដើម្បីទប់ស្កាត់ការប្រឆាំងតវ៉ាណាមួយពី ក្រុមអាជីវករ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា អ្វីដែលកម្លាំងសមត្ថកិច្ចចម្រុះដែលមានមន្ត្រីសាលាខណ្ឌចូលរួមផង នោះ គឺជាការចុះអនុវត្តដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុងឲ្យមាន សោភ័ណភាព។ ហើយយុទ្ធនាការនេះ ពុំមែនជាការវិនិយោគបន្តណាមួយឡើយ។
លោក ឡុង ឌីម៉ង់៖ «កន្លែងកំណត់គ្នារវាងស្អីជាការគ្រប់គ្រងរបស់
គណៈកម្មការផ្សារ ស្អីជាការគ្រប់គ្រងសណ្ដាប់ធ្នាប់
តាមរយៈសាលាខណ្ឌ៧មករា
ឬក៏សង្កាត់នានាណាដែលទទួលខុសត្រូវកន្លែងហ្នឹងបាទ។
អត់ទេៗមិនមែនជាការវិនិយោគទេ
នេះគឺជាការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារ»។
នៅពេលនេះ អាជ្ញាធរខណ្ឌ៧មករា និងប៉ូលិសសណ្ដាប់ធ្នាប់ កំពុងចុះគូសគំនូសសម្រាប់ចំណតរថយន្ត ជំនួសដោយការលក់ដូរនៅពេលយប់វិញ។
យ៉ាងណាក៏ដោយចុះ ក្រុមអាជីវករចាត់ទុកថា ពួកគេគប្បីទទួលបានការដោះស្រាយណាមួយចំពោះការបណ្ដេញចេញនេះ។ ហើយការបណ្ដេញភ្លាមៗ មិនអាចរកទីតាំងថ្មីណាមួយជំនួសបានឡើយ។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន អះអាងថា ការបណ្ដេញចេញដោយពុំបានគិតគូរពីផលប្រយោជន៍ដល់ប្រជាពលរដ្ឋឲ្យបាន ស្មើភាពឡើងវិញ ដូចអ្វីដែលពួកគេកំពុងអាស្រ័យផលនោះបានន័យថា រដ្ឋាភិបាលកំពុងរំលោភសិទ្ធិសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយ៉ាង ធ្ងន់ធ្ងរ៖ «ជាការពិតហើយរដ្ឋត្រូវតែមានកាតព្វកិច្ចនៅក្នុងការ រកទីតាំងណា ដើម្បីឲ្យគាត់អាចរកចំណូលវិញ។ បើមិនដូច្នោះទេ ជាការរំលោភសិទ្ធិរស់រានមានជីវិតរបស់ពួកគាត់ធ្ងន់ធ្ងរ ពីព្រោះពួកគាត់មិនចង់រកនៅកន្លែងហ្នឹងទេ។ ប៉ុន្តែវាអត់មានជម្រើស»។
សង្គមស៊ីវិលដែលឃ្លាំមើលការរំលោភសិទ្ធិមនុស្ស មើលឃើញថា ហិង្សាកើតពីការបណ្ដេញចេញនៅតែមិនទាន់ថមថយក្នុងដំណាក់ការចុង ក្រោយនេះ។ ជាងនេះ ថ្វីបើនៅក្នុងរាជធានីភ្នំពេញ រូបភាពនៃការបណ្ដេញចេញហាក់ស្ងប់ ក៏ប៉ុន្តែនៅតាមសហគមន៍ សកម្មភាពបានកម្រើកឡើងវិញ ដូចជាថ្មីៗនេះ ពលរដ្ឋត្រូវបណ្ដេញដោយបង្ខំ និងដុតផ្ទះដោយគ្មានសំណងថែមទៀត៕
ប្រភពពី វិទ្យុអាស៊ីសេរី
សំឡេងពលរដ្ឋ៖ «អ្នកក្ររស់ទើសស្លឹកត្រចៀក ទើសច្រមុះទើសក្បាលអ្នកមានខ្លាំងណាស់។ វាគ្មានកន្លែងចតឡាន គ្មានកន្លែងបើកឡានហ៊ឺហា ឲ្យវាស្រឡះ។ ហ្នឹងហើយវាទើសនឹងអ្នកក្រ។ ហ្នឹងវាអ៊ីចឹងហើយ ត្រូវសម្លាប់ឲ្យអស់ សម្លាប់ដោយសន្តិវិធី សម្លាប់ដោយសង្គ្រាមត្រជាក់ មិនបាច់បាញ់ដោយអាវុធទេ»។
ក្រុមអាជីវករចាត់ទុកថា ការបណ្ដេញពួកគេចេញទាំងបង្ខំដោយពុំបានជូនដំណឹងជាមុននេះ មិនខុសអ្វីនឹងការសម្លាប់ជីវិតរបស់ពួកគេទាំងរស់ ឬអារកមាន់ហុតឈាមឡើយ។
លោកស្រី ទិត សុវណ្ណា ជាអាជីវករម្នាក់ក្នុងចំណោមអាជីវករជាច្រើនផ្សេងទៀត ដែលត្រូវគេបណ្ដេញចេញ ឲ្យដឹងនៅថ្ងៃទី១៤ មីនា ថា អាជ្ញាធរមិនបានប្រាប់ប្រជាពលរដ្ឋឲ្យដឹងជាមុនពីការបណ្ដេញពួកគេ ចេញឡើយ។ លោកស្រីបន្តថា លើសពីនេះ អាជីវករភាគច្រើននៅផ្ទះជួលជាន់ទី៣ ឬទី៤ ហេតុនេះ មិនដឹងជាសម្ភារៈដ៏សំពីងសំពោង ដូចជារទេះរុញ ឆ្នាំងខ្ទះ ជាដើម ត្រូវរក្សាទុកនៅទីណានោះទេ។
លោកស្រី ទិត សុវណ្ណា៖ «សម្លាប់ចោលឲ្យអស់តាហ្មងទៅ ប្រមូលមកបាញ់ចោលឲ្យអស់តែម្ដងទៅ មួយផ្ទះៗ។ ហ្នឹងហើយកុំទុក ព្រោះទុកក៏ស្លាប់ដែរបានអីទទួលទាន បើលក់មួយថ្ងៃរស់មួយថ្ងៃហ្នឹង មានលុយណាទុកផ្ទះជួលគេ ដីកន្លែងនេះជួលក្រុមហ៊ុន។ ហើយបង់ពន្ធគ្រាន់តែភាស៊ីមួយពាន់ អនាម័យមួយពាន់ ប៉ូលិសស្អីសណ្ដាប់ធ្នាប់បីពាន់។ ប៉ូលិសក្រុមហ៊ុននោះបីពាន់។ មួយយប់បង់ប្រាំបីពាន់ទៀត។ ហើយបង់ដីនេះមួយម៉ែត្រហាសិបដុល្លារក្នុងមួយឆ្នាំ»។
ចំណែកក្រុមអាជីវករផ្សេងទៀតដែលត្រូវអាជ្ញាធរបណ្ដេញដែរ បានស្ដីបន្ទោសថា នេះជារបៀបធ្វើការនៅក្នុងសម័យទំនើប ដែលរដ្ឋាភិបាលតែងអនុវត្តជាហូរហែកន្លងមក។ ហើយចំពោះអ្នកគ្មានលទ្ធភាព ឬក្រីក្រ ដែលរកចំណូលមួយថ្ងៃសម្រាប់មួយថ្ងៃ តែងជាអ្នករងគ្រោះនៅក្នុងសង្គមបច្ចុប្បន្ន៖ «លក់រាល់ថ្ងៃហ្នឹង បានរួចមួយពេលៗហ្នឹងណា។ ដល់ពេលដេញអ៊ីចឹងទៅបានអីចិញ្ចឹមក្រពះ កូនរៀនផងអីផង។ ហើយខ្ញុំជាស្ត្រីមេម៉ាយ។ នេះមកដេញគ្នាភ្លាមៗ ហើយរទេះគ្នាមិនដឹងជាយកទុកឯណាទេ»។
ទោះជាការបែបណា យុទ្ធនាការបណ្ដេញចេញក្រោមហេតុផលថា ការលក់ដូរនៅក្បែរទីតាំងផ្សារអូរឫស្សី នេះ មិនបានធ្វើឲ្យមានការប៉ះទង្គិចដែលឈានដល់ការប្រើហិង្សានោះទេ ដោយសារក្រុមអាជីវករព្រមរើឥវ៉ាន់ទាំងបង្ខំ។ ចំណែកកម្លាំងសមត្ថកិច្ចចម្រុះ ត្រូវបានគេដាក់ពង្រាយដើម្បីទប់ស្កាត់ការប្រឆាំងតវ៉ាណាមួយពី ក្រុមអាជីវករ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ឲ្យដឹងថា អ្វីដែលកម្លាំងសមត្ថកិច្ចចម្រុះដែលមានមន្ត្រីសាលាខណ្ឌចូលរួមផង នោះ គឺជាការចុះអនុវត្តដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីក្រុងឲ្យមាន សោភ័ណភាព។ ហើយយុទ្ធនាការនេះ ពុំមែនជាការវិនិយោគបន្តណាមួយឡើយ។
ក្រុមសន្តិសុខរៀបចំគូសគំនូសចំណតឡាននាបរិវេណផ្សារ
អូរឫស្សីផ្នែកខាងត្បូង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤។ RFA/Morm
Moniroth