ស្លាប់០២របួស០៥នាក់ ដោយសាររថយន្ត បើកធ្លាក់ប្រឡាយ នៅស្រុកបសេដ្ឋ
ខេត្ដកំពង់ស្ពឺ ៖ កម្មករជួសជុលផ្លូវជាតិលេខ៤១
ចំនួន០២នាក់បានស្លាប់ និង០៥នាក់ទៀត
រងរបួស ក្នុងហេតុការណ៍គ្រោះ
ថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តស្តារិច បើកធ្លាក់ប្រឡាយអម
សងខាងផ្លូវ ហើយរថយន្ដក៏ខ្ទាតទៅបោក
នឹងដើមត្នោត បណ្តាលឱ្យអ្នកបើកខ្ទាតចេញពីរថយន្តស្លាប់
ភ្លាមៗនៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅ
មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង ១០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៤ នៅចំណុចភូមិត្រាំសសរ ឃុំ ស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។
ប្រភពពីសម្ថកិច្ចបានឱ្យដឹងថា រថយន្ដមួយគ្រឿងម៉ាកស្ដារិច ពណ៌ប្រផេះ ពាក់ស្លាកលេខ AT13 2-0178 ធ្វើដំណើរពីជើងទៅត្បូង លុះមក ដល់ចំណុចកើតហេតុ ស្រាប់តែឃើញ រេចង្កូតទៅខាងស្ដាំដៃ ធ្លាក់ប្រឡាយអម សងខាងផ្លូវ ហើយរថយន្ដក៏ខ្ទាតទៅបោក នឹងដើមត្នោត បណ្ដាលឱ្យអ្នកបើកបរ ឈ្មោះ ឡុង ផានិត ភេទប្រុស អាយុ៣២ឆ្នាំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែក អ្នករួមដំណើរ៦នាក់ទៀតរងរបួសធ្ងន់និង ស្រាល ។សមត្ថកិច្ចបន្តថា ករណីនេះ សង្ស័យអ្នកបើករថយន្តងងុយដេក ទើបបើកធ្លាក់ផ្លូវហើយជ្រុលបុកដើមត្នោត មានអ្នកស្លាប់ និងរបួសតែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវសម្ថកិច្ចបញ្ជូនទៅកាន់មន្ទីរ ពេទ្យបង្អែកស្រុកគងពិសី។ ចំណែកសាកសពក៏បានតម្កល់ទុកនៅមន្ទីរពេទ្យនោះដែរ ៕

ប្រភពពី Free Press Magazine