ចរាចរ កំពុងកកស្ទះ យ៉ាងខ្លាំង នៅចំណុចលើស្ពាន ព្រះមុនីវង្សថ្មី
ភ្នំពេញ: ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន
នៅម៉ោងជិត១១ ព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ចរាចរ
កំពុងកកស្ទះយ៉ាងខ្លាំង នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី។
ចំណែកស្ពានព្រះមុនីវង្សចាស់ មិនមានការកកស្ទះចរាចរនោះទេ
គឺស្រឡះល្វឹងល្វើយ។
ការកកស្ទះចរាចរនេះ គឺចាប់ពីព្រឹកម៉ោងប្រមាណជា៩ ព្រឹក ចាប់ពីចំណុចក្រុមហ៊ុនហុងដា ផ្លូវព្រះមុនីវង្ស រហូតដល់ស្ពានព្រះមុនីវង្សថ្មី និងផ្លូវជាតិលេខ១ រហូតដល់វត្តនិរោធ។ ការកកស្ទះនោះ គឺគេមើលឃើញថា សុទ្ធតែរថយន្តស៊េរីទំនើបៗ បើកបន្តកន្ទុយគ្នា ក្នុងទិសដៅពីលិចទៅកើត ពោលគឺចេញពីទីក្រុងភ្នំពេញ ទៅតាមផ្លូវជាតិលេខ១។
ចំណែកស្ពានអាកាសក្បាលថ្នល់ និងស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ២ ក៏ដូចជា ផ្លូវព្រះមុនីវង្ស ទិសដៅចូលក្រុងភ្នំពេញ មិនមានការកកស្ទះទេ គឺស្រឡះតែម្តង។
គេសង្កេតឃើញថា មានប៉ូលិសចរាចរ ៤-៥ នាក់ ប្រចាំគោលដៅស្តុបក្បាលថ្នល់ដែរ(ត្រង់ម្តុំច្រមុះជ្រូក ស្ថានីយប្រេងសូគីម៉ិច តែប៉ូលិសចរាចរទាំងនោះ មិនបានបំពេញតួនាទីរបស់ខ្លួន ខណៈពេលចរាចរ កំពុងតែកកស្ទះយ៉ាងដូច្នេះ។
អ្នកដំណើរម្នាក់ ក៏ដូចជា អ្នកដំណើរជាច្រើនអ្នក ដែលកំពុងធ្វើចរាចរនៅលើកំណាត់ផ្លូវនោះ បាននិយាយថា “ប៉ូលិសចរាចរទាំងនោះ មិនបានចេញមកធ្វើចរាចរណ៍ទេ គឺពួកគាត់នាំគ្នាគិតតែឃាត់រថយន្តតាក់ស៊ី យកលុយទៅវិញ”៕
ប្រភពពី CEN

ចរាចរ កំពុងកកស្ទះយ៉ាងខ្លាំង នៅចំណុចលើស្ពានព្រះមុនីវង្សថ្មី
ចរាចរដ៏មមាញឹកនៅស្តុបក្បាលថ្នល់
ស្ពានអាកាសក្បាលថ្នល់ និងស្ពានព្រះមុនីវង្សចាស់ ផ្លូវជាតិលេខ២ មិនមានការកកស្ទះទេ