ផ្ទុះគ្រាប់កាំភ្លើងត្បាល់ 6០មីលីម៉ែត្របន្សល់ពី សម័យសង្គ្រាមនៅកំពង់ឆ្នាំង សម្លាប់កុមារ៣នាក់
ខេត្តកំពង់ឆ្នាំង ៖ កុមារប្រុសស្រីចំនួន៣នាក់
បានស្លាប់យ៉ាងអាណោចអាធម្ម បន្ទាប់ពីយកគ្រាប់កាំភ្លើងត្បាល់៦០ម.ម
មួយគ្រាប់ ទៅដំលេងបណ្តាលឲ្យផ្ទុះ។ ហេតុការណ៍នេះបានកើតឡើង
កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤
នៅចំណុចត្រពាំងត្រដោក ភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង
ខណៈដែលកុមារទាំង៣នាក់ទៅឃ្វាលគោ
ហើយបានរើសយកគ្រាប់ពុំទាន់ផ្ទុះនោះមកដំលេង។
លោក ស៊ន បូរិន មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំពង់លែងបានឲ្យដឹងថា កុមាររងគ្រោះទាំង៣ នាក់១.ឈ្មោះ បឿន ចាន់ដេន ភេទប្រុស អាយុ១០ឆ្នាំ រស់នៅភូមិពាមទន្លា ឃុំកំពង់ហៅ ស្រុកកំពង់លែង, ២.ឈ្មោះ នុត ធីតា ភេទស្រី អាយុ១២ឆ្នាំ និង ៣.ឈ្មោះ នុត វណ្ណា ភេទប្រុស អាយុ៨ឆ្នាំ ទាំង២នាក់ជាបងប្អូនបង្កើត រស់នៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង។
នៅមុនពេលកើតហេតុ ពួកគេទាំង៣នាក់បានទៅឃ្វាលគោ នៅចំណុចកើតហេតុ ហើយ ក៏រើសបានគ្រាប់កាំភ្លើងត្បាល់៦០ម.ម មួយគ្រាប់យកទៅដំលេង បណ្តាលឲ្យផ្ទុះ ស្លាប់២នាក់នៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតស្លាប់ពេលដឹកដល់មណ្ឌលសុខភាពស្រុកកំពង់លែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានរុករកឃើញគ្រាប់បេ៤០ចំនួន២គ្រាប់ និងគ្រាប់ត្បាល់៨០ម,ម ១គ្រាប់ទៀត ដែលស្ថិតនៅកន្លែងកើតហេតុ ហើយបានរាយការណ៏ទៅមជ្ឈមណ្ឌលស៊ីម៉ាក់មកទទួលយក។
សូមបញ្ជាក់ថា ចំណុចកើតហេតុនោះ គឺជាកន្លែងសមរភូមិប្រយុទ្ឋយ៉ាងខ្លាំងក្លា ក្នុងជំនាន់សង្គ្រាមនាឆ្នាំ១៩៧៩ដល់១៩៩។ ទោះយ៉ាងណាការអប់រំ អំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ហាក់នៅមានកំរិត ហេតុនេះហើយទើបឃាតករលាក់មុខនេះ នៅតែឆក់យកអាយុជីវិតប្រជាពលរដ្ឋនៅទីជនបទជារើយ៕
ប្រភពពី Free Press Magazine