ដុំបាល់បៃតងដ៏ អាថ៌កំបាំង បង្ហាញខ្លួន លើសមុទ្រ អូស្ដ្រាលី មកពីភពក្រៅ?

9/24/2014 0 Comments A+ a-

ដុំបាល់ពណ៌បៃតង ស្រដៀងទៅនឹងសារ៉ាយសមុទ្រ និងមានលក្ខណៈទន់ ដូចទៅនឹងពពុះទឹក
សមុទ្រ ត្រូវបានគេប្រទះឃើញ នៅលើឆ្នេរសមុទ្រ Dee Why របស់ អូស្ដ្រាលី។
ពលរដ្ឋក្នុងតំបន់ម្នាក់ មានឈ្មោះថា Jenny Zhang បានឱ្យដឹងថា ដុំបាល់បៃតងមួយចំនួន បាន
ចាប់ផ្ដើមបង្ហាញខ្លួន ដំបូងគេ កាលពីប្រហែល ៣ថ្ងៃមុន ប៉ុន្ដែ ក្រោយមក ពួកវាក៏ធំឡើងៗ និង
ត្រូវបានគេឃើញមាននៅគ្រប់ទីកន្លែង លើឆ្នេរសមុទ្រ។ Jenny Zhang ប្រាប់ថា នាងមិនធ្លាប់
បានឃើញបាតុភូតបែបនេះនោះទេ ពីមុនមក។
RaeMaree Hutton ដែលជាឆ្មាំត្រួតពិនិត្យដែនសមុទ្រ ថ្លែងថា ៖ “ខ្ញុំមិនចង់យកដៃទៅប៉ះ ព្រោះ
មិនដឹងថា វាគឺជាអ្វី ពេលបានឃើញវា នៅលើផ្ទៃទឹកសមុទ្រ។ ពេលយកជើងទៅប៉ះ ខ្ញុំដឹងថា
វាមានលក្ខណៈទន់ និងដូចទៅនឹងពពុះទឹកសមុទ្រ។ នៅពេលមើលមួយភ្លែត ពួកវាដូចទៅនឹង
ស៊ុតពីពិភពខាងក្រៅ ឬសត្វអ្វីមួយដ៏ចម្លែក”។
យោងតាម IB Times ក្នុងពេលដែលប្រជាជន កំពុងតែជជែកគ្នា អំពីប្រភពដ៏ចម្លែករបស់ដុំបាល់
បៃតង ក្រុមអ្នកវិទ្យាសាស្ដ្រ យល់ថា នេះគឺជារូបភាពនៃការពារខ្លួនរបស់សារាយសមុទ្រមួយ
ប្រភេទ។
Alistair Poore អ្នកស្រាវជ្រាវម្នាក់ មកពីសកលវិទ្យាល័យ New South Wlaes ក្រុង Sydneyឱ្យ
ដឹងថា បណ្ដាដុំបាល់បៃតងចម្លែកនេះ អាចជាសារាយសមុទ្ររស់ម្យ៉ាង និងកម្រ ក្នុងសមុទ្រ។ 
លោកបន្តថា ៖ “ខ្ញុំធ្លាប់បានឃើញបាតុភូតធម្មជាតិស្រដៀងគ្នានេះ ដូចជាស្មៅសមុទ្រងាប់ 
ហើយវាមូរចូលគ្នា ជាដុំបាល់ ដូចទៅនឹងស្មៅរមៀល (ប្រភេទរុក្ខជាតិម្យ៉ាង ដុះនៅលើសមុទ្រ
ខ្យាច់ របស់អាមេរិកខាងជើង វាតែងតែស្ងួត និងមូរចូលគ្នា ហើយរមៀល ទៅតាមខ្យល់)។
ក៏ប៉ុន្ដែ នេះគឺជារូបភាពរីកចម្រើនដោយឡែក ដែលត្រូវបានគេហៅថា aegagropilious នៅ
ពេលសារាយសមុទ្ររស់ និងរីកលូតលាស់ដាច់ដោយឡែក (មិនអាស្រ័យដោយបរិស្ថានរបស់
ថ្ម) និងបង្កើតបានជាដុំបាល់បៃតង”៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Yahoo