ខឹងប្តី ផ្ញើរលុយ ឲ្យឪពុកម្តាយចាយ យកទឹកអាស៊ីតបញ្ច្រកចូលមាត់ប្តី រលាក ស្ទើរស្លាប់ស្ទើររស់!

9/25/2014 0 Comments A+ a-

ចិន៖ បុរសម្នាក់ ជាអ្នករស់នៅ ក្នុងទីក្រុង Shenzhen បានទទួលរង ការរលាក យ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវ ប្រពន្ធរបស់ខ្លួន យកទឹកអាស៊ីត មកបញ្ច្រកចូលក្នុងមាត់ ដើម្បីបំពុល។
យោងតាមសេចក្តីរាយការណ៍ ស្ត្រីជាប្រពន្ធ ត្រូវគេស្គាល់អត្តសញ្ញាណ ថាមាននាមត្រកូល Zhang វ័យ ៣៦ឆ្នាំ បានយកទឹកអាស៊ីត មកចាក់ចូលទៅក្នុងមាត់ របស់បុរសរងគ្រោះ ដែលជាប្តី មាននាមត្រកូល Chen វ័យ៤៦ឆ្នាំ ខណៈពេល ដែលបុរសជាប្តី កំពុងតែដេកលង់លក់។
ប្រភពបានបន្តថា លោក Chen ដែលជាជនរងគ្រោះ បានរងការរលាក ដល់ទៅជាង ៧០ភាគរយ ពេញរាងកាយរបស់គាត់ ដោយក្នុងនោះ រួមមានដូចជា ភ្នែក មាត់ និង ច្រមុះ ផងដែរ។ ចំណែកបំពង់.ក របស់គាត់វិញ បានរលាកយ៉ាងធ្ងន់ធ្ងរបំផុត រហូតធ្វើឲ្យគាត់ មិនអាចនិយាយអ្វីបានទាំងអស់។
ស្របពេលជាមួយគ្នានោះដែរ ប្អូនស្រីរបស់បុរសរងគ្រោះ បានប្រាប់ប្រភពព័ត៌មាន ឲ្យដឹងថា ប្រពន្ធបងប្រុស របស់នាង បានខឹងនឹងបងប្រុសរបស់ខ្លួន ខ្លាំងណាស់ ព្រោះតែបងប្រុសរបស់នាង បានផ្ញើរប្រាក់ទៅឲ្យ ឪពុកម្តាយគាត់។ យ៉ាងណាមិញ បើតាមសម្តីរបស់មន្ត្រីមានសមត្ថកិច្ចវិញ បានសន្និដ្ឋានថា ប្តីប្រពន្ធមួយគូនេះ បានឈ្មោះប្រកែកគ្នា ក្រោយពី លោក Chen សារភាពប្រាប់ការពិត ថាខ្លួនបានលួចក្បត់ចិត្ត ស្ត្រីជាប្រពន្ធ (Zhang) នាពេលកន្លងទៅ ទើបហេតុនេះហើយ បានជាស្ត្រីជាប្រពន្ធ សំរេចចិត្ត បំពុលប្តីខ្លួនឯង យ៉ាងដូច្នេះ។
ទោះជាយ៉ាងណា នៅពេលនេះ ស្ត្រីជាប្រពន្ធ ឈ្មោះ Zhang រូបនេះ ត្រូវបានប៉ូលីសចាប់ខ្លួន និង ត្រូវបានចោទប្រកាន់ ពីបទ ប្រព្រឹត្តអំពើបំពាបំពានយ៉ាងធ្ងន់ធ្ងរ លើជនរងគ្រោះ ដែលជាប្តី៕
តើប្រិយមិត្ត យល់ឃើញយ៉ាងណាខ្លះ ចំពោះករណីមួយនេះ?

បុរសរងគ្រោះ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ

ប្អូនស្រីរបស់បុរសរងគ្រោះ

កូនប្រុសបុរសរងគ្រោះ
ប្រភព៖ Tomonews