គួរឲ្យអាណិត! ក្មេងប្រុសជំទង់ កើតមកមាន ស្បែកដូចពស់ ២ថ្ងៃ សកម្តង

9/25/2014 0 Comments A+ a-

ឥណ្ឌូនេស៊ី៖ ក្មេងប្រុសវ័យជំទង់ម្នាក់ មានជំងឺចម្លែកម្យ៉ាង ដោយស្បែករបស់គេ មានសភាពរបក ដូចទៅនឹងស្រកា សត្វពស់ដូច្នោះដែរ ហើយតែងតែរបក រៀងរាល់២ថ្ងៃម្តង ដែលធ្វើឲ្យក្មេងប្រុសនេះ មានការរស់នៅយ៉ាងពិបាក និង គួរឲ្យអាណិតបំផុត។
ក្មេងប្រុសស្បែកពស់ Ari Wibowo អាយុ១៦ឆ្នាំ ត្រូវត្រាំខ្លួនក្នុងទឹក រាល់មួយម៉ោងម្តង និងលាបឡេ ដើម្បីការពារ ស្បែករបស់គេ ដែលនឹងត្រូវរបក រាងរាល់៤១ម៉ោងម្តង។ ក្នុងនោះដែរ គ្រូពេទ្យនៅក្នុង ប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ពួកគេមិនមាន ធនធានគ្រប់គ្រាន់ ដើម្បីព្យាបាល ជំងឺ Erythroderma ឬត្រូវបានគេហៅថា រោគសញ្ញាក្រហម របស់ Ari បាននោះទេ។
ជាមួយគ្នានេះដែរ អ្នកថតរូបម្នាក់ឈ្មោះ Nurcholis Anhari Lubis អាយុ៣៥ឆ្នាំ បានប្រមូលឯកសារ ដែលទាក់ទងទៅនឹង ស្ថានភាពជំងឺរបស់ Ari បាននិយាយថា ស្បែករបស់គេ មានស្រកាដូច ទៅនឹងសត្វពស់ ដូច្នោះដែរ។ Nurcholis ក៏បានបន្ថែមទៀតថា “វាជាការសោកស្តាយណាស់ ដែល Ari មិនបានកើតមក មានភាពប្រក្រតី ដូចមនុស្សទូទៅ បែរជាមានស្រកានៅលើស្បែក ពេញរាងកាយ តាំងពីក្បាលដល់ ចុងជើងទៅវិញ ហើយបើគេមិន ឧស្សាហ៍ត្រាំទឹក នោះទេ ស្បែកខ្លួនរបស់គេ នឹងរឹងកម្រើកមិនបាន ជាក់ជាមិនខាន”។
យ៉ាងណាមិញ ទោះបីជា Ari កើតមកខុសពី ធម្មជាតិក៏ពិតមែន ប៉ុន្តែរូបគេ និងក្រុមគ្រួសារ បានប្តេជ្ញាចិត្ត ធ្វើឲ្យជីវិតរបស់គេ ដូចទៅនឹងមនុស្ស ធម្មតាដែរ ទោះបីជាអ្នកភូមិ ស្អប់ខ្ពើមរូបគេ និងខ្លាចឆ្លង នូវជំងឺចម្លែក នេះក៏ដោយ។ ជាមួយគ្នានេះដែរ បើតាមអ្នកដែល មានអបិយជំនឿ នៅឥណ្ឌូនេស៊ី បាននិយាយថា Ari ក្លាយទៅជាបែបនេះ ដោយសារតែ ម្តាយរបស់គេ បានសម្លាប់ សត្វជីងចក់ អំឡុងពេល មានផ្ទៃពោះ ទើប Ari កើតមកមានស្បែក ដូចសត្វបែបនេះ៕



ប្រភព៖ មេត្រូ