មន្រ្តីបរិស្ថាន បញ្ជាក់ពីទឹកកស្សិណអង្គរ ប្រែពណ៌ និងត្រីងាប់

2/01/2014 0 Comments A+ a-

ភ្នំពេញ:  មន្ត្រី​ក្រសួងបរិស្ថាន និង​មន្ត្រី​អាជ្ញាធរ​អប្សរា បានបញ្ជាក់​ឲ្យដឹង​ស្រដៀង​គ្នា​ថា​ ទឹក ​កស្សិណ​អង្គរ ដែល​បាន​ប្រែ​ពណ៌ ពី​ថ្លាឈ្វេង មកជា​ពណ៌​បៃតង​ស្លែ ក្នុង​មួ​យស​ប្តា​ហ៍ កន្លងមកនេះ ដោយសារ​ខ្វះ​អុកស៊ីហ្សែន ហើយ​ភាពជាក់ស្តែង​នៅ​ទីនោះ គឺ​សា​រាយ​ងាប់​និង​ប្លុងតុង​ឡើង​ច្រើន ។​
មន្ត្រីជំនាញដងទឹកកស្សិណអង្គរ យកទៅពិសោធន៍នៅក្រសួងបរិស្ថាន

លោក ហេង ណា​រ៉េត ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​ការបំពុល​បរិស្ថាន នៃ​ក្រសួង​
​បរិស្ថាន បានបញ្ជាក់​ឲ្យដឹងកាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៤​នេះ​ថា បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល ពី​សំណាក់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ បានឃើញ​ទឹក​កស្សិណ ផ្នែក​ខាងត្បូង បាន​ប្រែ​ពណ៌ ពី​ថ្លាឈ្វេង មកជា​ពណ៌​បៃតង​ស្លែរួចមក ក្រសួង​បាន​យក​គំរូ​ទឹក មក​ធ្វើ​វិភាគ នៅ​មន្ទីរពិសោធន៍​។ ក្រោយ​ការពិសោធន៍ ជា​លទ្ធផល បានឲ្យដឹង ថា “​ទឹក​កស្សិណ​អង្គរ មិនមាន​អ្វី​ឲ្យ​ព្រួយបារម្ភប៉ះពាល់​ដល់​សុខភាព​ទេ​”​។​
​លោក​ប្រធាន​នាយកដ្ឋាន បាន​មានប្រសាសន៍ថា តាម​ការពិនិត្យ​ប៉ារ៉ាម៉ែត្រ កាលពី​ថ្ងៃទី​២៦ ខែមករា ថ្មីៗ​នេះ ពុំ​ឃើញ​មាន​អ្វី​ទេ​។ ខាង​មន្ត្រី​ជំនាញ បាន​សន្និដ្ឋាន​ទៅលើ​ត្រី​ងាប់ជា​បន្តបន្ទាប់​នោះ​ថា ដោយសារ​ខ្វះ​អុកស៊ីហ្សែន ព្រោះ​សា​រា​យដែល​នៅក្នុង​ទឹក បាន​ងាប់ តែ​សភាព​ទឹក​គ្មាន​កករ​ទេ​។​
​លោក​បាន​បន្ថែមថា “​ត្រី​ស្រកា គឺ​ងាយ​នឹង​ងាប់ជាង​ត្រី​អត់​ស្រកា (​ត្រី​អណ្តែង​) ឲ្យតែ​ទឹក​នោះ​ខ្វះ​អុកស៊ីហ្សែន​។ ប៉ុន្តែ​ដើម្បី​បាន​ទឹក​នេះមាន​សភាព​ថ្លាឈ្វេង​ឡើងវិញ លុះ​
​ត្រាតែ​ត្រូវ​រង់ចាំពេលវេលា​ច្រើន​ខែ​ទៅមុខទៀត​”​។​
​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណា​រិ​ទ្ធ បាន​មាន​ប្រសា​ន៍ នៅ​រសៀល​ថ្ងៃទី​២៨ ខែមករា​នេះដែរ​ថា “​គុណភាព​ទឹក​កស្សិណ​អង្គរ គឺមាន​សភាព​ធម្ម​តាដ​ដែល និង​គ្មាន​ក្លិនឆ្អាប ឬស្អុយ​ទេ​។ ទឹក​នេះ បើ​មើ​លពី​ចម្ងាយ ហាក់​មាន​ពណ៌​ក្រហមប្រឿងៗ តែ​តាមពិត​វា​មាន​ពណ៌​បៃតង​ស្លែ​។ ប៉ុន្តែ វា​មាន​ជាតិ​ប្លុងតុងកើតឡើងនៅក្នុង​ផ្ទៃ​ទឹកច្រើន​ខុសធម្មតា​”​។​
​លោក​អគ្គនាយក បាន​ចាត់ទុកថា “​ការ​ប្រែ​ពណ៌​ទឹក​កស្សិណ​អង្គរ គឺជា​បាតុភូត ធម្មជាតិ ដែល​តែងតែ​កើតមានរយៈពេល ពីរ​-​បី​ឆ្នាំ​ម្តង​។  នេះ​ជា​មូលហេតុ​ធម្មជាតិ ដែល​បន្តិចទៀតវា​នឹង​បាត់​ទៅវិញ​”​។ ទោះជា​យ៉ាងនេះ​ក្តី លោក​បាន​បន្តថា “​យើង​នឹង​រង់​ចាំមើល​ថែមទៀត​”​។​
ការប្រមូលសារាយងាប់ក្នុងកសិ្សណអង្គរ នៅពេលទឹកកំពុងប្រែពណ៌
​ឯ​លោក លន់ កា​ណែ​ល ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀមរាប បានឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​ថា “​តាម​ការពិនិត្យ​ជាក់ស្តែង ទឹក​កស្សិណ​អង្គរ មាន​ឡើង​ស្លែ​ច្រើន ជាមួយ​ជាតិ​ប្លុង​តុង ក៏​ឡើង​ច្រើន​ដែរ​។ ការឡើង​ស្លែ​ច្រើន និង​ប្លុង​តុង​ដូចនេះ បណ្តាលឲ្យ​ទឹកខ្វះ​អុកស៊ីហ្សែន ។ ចំណែក​ត្រី​ត្រូវការ​អុកស៊ីហ្សែន បើ​ខ្វះ ត្រី​នឹង​ងាប់​”៕
ប្រភពពី CEN