ក្រុមហ៊ុនសំណង់ នឹងផ្តល់សំណង ២ម៉ឺនបាតដល់សពខ្មែរ ស្លាប់ក្នុងហេតុការណ៍ រលំអគារនៅថៃ
-សាច់ញ្ញាតិសព កំពុងធ្វើដំណើរទៅយកអ្នកស្លាប់ ៧នាក់ក្នុងហេតុការណ៍ រលំអគារនៅថៃ
ភ្នំពេញ៖ នៅក្នុងហេតុការណ៍ បាក់អគារ ដែលកំពុងសាងសង់ នៅក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ បានបណ្តាលឲ្យ ពលរដ្ឋខ្មែរស្លាប់៧នាក់ និងរងបួសជាង១០នាក់ កាលពីពេលថ្មីនោះ បានរកសពឃើញ អស់ហើយ ហើយរហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ត្រូវបានក្រុមគ្រួសារសព កំពុងតែធ្វើដំណើរទៅប្រទេសថៃ ដើម្បីយកពួកគេមកធ្វើ បុណ្យតាមប្រពៃណី ក្នុងនោះក្រុមហ៊ុនផ្តល់សំណង់ ដល់សពក្នុងម្នាក់ៗ ចំនួន២ម៉ឺនបាត។
លោក កុយ គួង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ថា បន្ទាប់ពីផ្ទុះករណីនេះឡើង ក្រុមហ៊ុនសំណង់ ដែលជាអ្នកម៉ៅការ សាងសង់អគារ នៅក្នុងប្រទេសថៃនោះ បានផ្តល់សំណងជា ជំហានដំបូងចំនួន ២ម៉ឺនបាត(ប្រហែល៧០០ដុល្លារ ) ហើយគេនឹងផ្តល់សំណង នាពេលក្រោយទៀត តាមទិដ្ឋភាពជាក់ស្តែង។
លោកបន្ថែមថា អ្នកស្លាប់នៅក្នុងហេតុការណ៍នោះ សរុបទាំងអស់១០នាក់ ក្នុងនោះមានជនជាតិខ្មែរ៧នាក់ មានប្រុស៣នាក់ និងស្រី៤នាក់ និងមានអ្នករងរបួស ១៤នាក់ ក្នុងនោះមានប្រុស៩នាក់ និងស្រី៥នាក់។ ករណីនេះ កើតឡើងដោយសារតែ ការធ្លាក់ ពិដានមកលើពួកគេ ខណៈពួកគេកំពុងតែ សម្រាកពេលថ្ងៃត្រង់។
លោកបានបញ្ជាក់ថា “នៅព្រឹកថ្ងៃទី២៧ កុម្ភៈនេះ សាច់ញ្ញាតិក្រុមគ្រួសារសព កំពុងតែធ្វើដំណើរទៅទទួលយក សាកសពដែលស្លាប់នោះហើយ ដោយអមដំណើរជាមួយ មន្រ្តីទូតយើង ដើម្បីយកសពឆ្លងកាត់ មកប្រទេសយើងវិញ ដើម្បីធ្វើបុណ្យទាន”។
លោកបន្តថា បន្ទាប់ពីកើតហេតុហើយ អ្នករងរបួស ត្រូវបានបញ្ជូនទៅ សម្រាកនៅមន្ទីរពេទ្យ មួយចំនួននៅក្នុង ខេត្តសមុទ្រប្រាកាន ហើយអ្នកស្លាប់ត្រូវបាន យកមកតម្កល់នៅមន្ទីរពេទ្យនគរបាល ទីក្រុងបាងកក ប្រទេសថៃ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងប្រមាណជា ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ខណៈពួកគេកំពុង សម្រាកញ៉ាំអាហារ ៕
_____________________
ផ្តល់សិទ្ទិដោយ៖dap-news.com