ឡានតាក់ស៊ីបើកលឿនដូចហោះ បុកអ្នកជិះម៉ូតូអូសជាង ៣០ម៉ែត្រ ក្រឡាប់ធ្លាក់ជ្រោះ
ខេត្តកោះកុង ៖ រថយន្ដតាក់ស៊ីមួយគ្រឿង
បានបើកបុកអ្នកជិះម៉ូតូ អូសប្រហែល ៣០ម៉ែត្រ
ទាំងមនុស្សទាំងម៉ូតូ បណ្តាលឱ្យស្ដ្រីជាម្ចាស់ម៉ូតូ
បាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង
៩និង៥០ នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ
២០១៤ ស្ថិតនៅលើដងផ្លូវជាតិលេខ៤៨ ត្រង់ចំណុចជ្រោះតាប៉ន
ភូមិព្រែកស្វាយ ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។
សាក្សីបានឲ្យដឹងថា រថយន្ដតាក់ស៊ីបង្ក ម៉ាកកាមរីបាឡែន ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2K-8807 បើកបរដោយឈ្មោះ ពៅ រត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។ ចំណែកម្ចាស់ម៉ូតូជាជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ យាយ ស្រី អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម មានមុខរបរជាអ្នកចាំដីឱ្យគេ ត្រូវប្រជាពលរដ្ឋ ជួយអន្តរាគមន៍យកសាកសព ចេញពីក្រោមរថយន្ដ ដើម្បីប្រគល់ទៅឱ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។
មុនកើតហេតុ គេឃើញរថយន្ដតាក់ស៊ី បើកក្នុងល្បឿនលឿន នៅពេលចុះចំណោត មិនបន្ថយល្បឿន ហើយម៉ូតូជនរងគ្រោះចេញ ពីផ្លូវលំចុះមកលើផ្លូវជាតិ ក៏ត្រូវរថយន្តបុក បណ្តាលឲ្យម៉ូតូនិងមនុស្ស នៅពីក្រោមរថយន្ដ អូសពីថ្នល់ម្ខាងទៅថ្នល់ម្ខាង ប្រហែល ៣០ម៉ែត្រ ហើយជ្រុលទៅធ្លាក់ជ្រោះ។ រថយន្ដបង្កនេះ បានចេញដំណើរពី ខេត្តកោះកុងមកភ្នំពេញ ដោយមានឥវ៉ាន់ នៅគូទរថយន្ដពេញ ហើយនៅក្នុងរថយន្ដ មានអ្នកដំណើរចំនួន ៣នាក់ តែពុំមាននរណាម្នាក់ រងរបួសនោះទេ៕

ប្រភពពី វត្តភ្នំ