បើករថយន្ដដងសន្ទួច បុករថភ្លើងខូចខាតមួយ ចំហៀងមុខរួចសង រថភ្លើង៣០០ដុល្លារបញ្ចប់រឿង
ភ្នំពេញ ៖
មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០និង
៤០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤
នៅចំណុចផ្លូវរថភ្លើងស្ថិតក្នុងភូមិ សាមគ្គី
សង្កាត់ត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលកើតឡើងដោយ
សាររថយន្ដមានដងសន្ទួចផលិតនៅ
ប្រទេសកូរ៉េមួយគ្រឿងបានបើកទៅបុក
រថភ្លើងកំពុងបើកបរយឺតៗបណ្ដាលឱ្យ
រថយន្ដក្រពឹតមួយចំហៀងមុខផ្នែកខាង ស្ដាំខូចខាតយ៉ាងដំណំ
ប៉ុន្ដែពុំបណ្ដាលឱ្យ មនុស្សណាម្នាក់រងរបួសនោះឡើយ ។
រថយន្ដដែលជិះបុករថភ្លើងបណ្ដាល ឱ្យខូចខាតមួយចំហៀងមុខម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ស ពាក់ស្លាក លេខភ្នំពេញ3B-9110 ដែលបើកបរ ដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ។ រីឯ រថភ្លើងបានធ្វើដំណើរពីខេត្ដកំពតមក កាន់រាជធានីភ្នំពេញ ។
សាក្សីបាននិយាយឱ្យដឹងថា មុនពេល កើតហេតុរថភ្លើងបានធ្វើដំណើរចាក ចេញពីខេត្ដកំពតមកដល់ចំណុចកើត ហេតុខាងលើ ស្រាប់តែមានរថយន្ដមាន ដងសន្ទួចមួយគ្រឿងបានបើកជែងគេឯង ទៅមុខ ហើយគាប់ជួនរថភ្លើងមកដល់ ក្នុងល្បឿនយឺតៗផងនោះ ធ្វើរថយន្ដនេះ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុសទៅបុកទូរថ ភ្លើងចំកណ្ដាលធ្វើឱ្យរថយន្ដក្រពឹតមុខ អស់មួយចំហៀងតែម្ដង ។
សាក្សីដដែលបានឱ្យដឹងទៀតថា គ្រោះ ថ្នាក់រថយន្ដបុករថភ្លើងនេះដោយសារ នៅកន្លែងរថភ្លើងឆ្លងកាត់ពុំមានដាក់ បារ៉ាស់ហាមឃាត់មិនឱ្យអ្នកធ្វើដំណើរ ឆ្លងកាត់ទៅមកនោះឡើយដែលនេះ ដោយសារគេសំអាងថា រថភ្លើងឆ្លងកាត់ នៅពេលថ្ងៃ ហើយជាទម្លាប់របស់អ្នក ភូមិយូរយារណាស់មកហើយមិនដែលកើត មានហេតុយ៉ាងដូច្នេះនោះទេ ។ ព្រោះ ថា នៅពេលរថភ្លើងឆ្លងកាត់ម្ដងៗតែង ផ្ដល់សំឡេងឬស៊ីប្លេជាសញ្ញាឱ្យអ្នកធ្វើ ដំណើរបានដឹងនិងឈប់យានយន្ដឱ្យរថ ភ្លើងឆ្លងកាត់ផុតសិនទើបធ្វើដំណើរទៅ មុខទៀត ។ ប៉ុន្ដែករណីរថយន្ដខាងលើ បុករថភ្លើងទាំងកំរោលនេះដោយសារ អ្នកបើកបររថយន្ដខ្វះការប្រុងប្រយ័ត្នបើកជែងគេឯងទៅមុខបណ្ដាលឱ្យ គ្រោះថ្នាក់ បែបនេះ ។
ក្នុងករណីនេះរថភ្លើងបានឈប់អស់ ជាងកន្លះម៉ោងដើម្បីស្ដីបន្ទោសឱ្យអ្នក បើកបរដែលបើករថយន្ដមិនមើលគេ ឯងដែលឈប់ត្រៀបត្រារង់ចាំឱ្យរថភ្លើងឆ្លងផុត ព្រមទាំងព្រមានពិន័យអ្នកបើកបរ រថយន្ដចំនួន៣០០ដុល្លារទៀតផង ទើប រថភ្លើងបន្ដដំណើរទៅមុខទៀត ៕
ប្រភពពី នគរវត្ត