ឪពុកចុង រំលោភ​កូនស្រី​អាយុ​១២​ឆ្នាំ

2/27/2014 0 Comments A+ a-


sexul_cen
កណ្តាល: សមត្ថកិច្ច ​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ឪពុកចុង ពីបទ រំលោភ​សេពសន្ថវៈ​លើ​កូនចុង​ខ្លួនឯង​អាយុ​១២​ឆ្នាំ បានសំរេច​រហូតដល់​ទៅ​៦​លើក ទើប​បែក​រឿង កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
​ជនល្មើស​តិរច្ឆាន​ឈ្មោះ​ទៀវ សាវឿន អាយុ​៣៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​លំនៅ​ឃុំ​កោះ​ឧ​ញា​តី​។
​នគរបាល​ស្រុក​ខ្សាច់កណ្តាល ឲ្យ​ដឹងថា ពេល​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ​នៅ​សង្កាត់​ព្រែកលាប ជនសង្ស័យ​មានឱកាស​ចាត់ការ​តាម​ចំណង់​របស់ខ្លួន​។ ដោយសារ​នាង​ជា​ប្រពន្ធ​មានការ​សង្ស័យ ថ្ងៃកើតហេតុ ក៏​ត្រឡប់​មកពី​ធ្វើការ ដល់ផ្ទះ​ម៉ោង​២​រសៀល ក៏​តាម​ទាន់​ជាន់កែង ឃើញ​ប្តី​ខ្លួន​កំពុង​រំលោភ​កូនស្រី​ឯង​ក្នុងផ្ទះ ទើប​ប្តឹង​សមត្ថកិច្ច​តែម្តង​៕​
ប្រភពពី CEN