ឃាត់ខ្លួនជនល្មើសជួញ ដូរគ្រឿងញៀន៨នាក់នៅ ខណ្ឌទួលគោក
សមត្ថកិច្ចបានដឹងថា កម្លាំងយើងបាន ចុះស្រាវជ្រាវ ស៊ើបអង្កេត ដឹងថា ទីតាំងខាងលើមានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន លោកក៏បានសុំគោលការណ៍ពី ព្រះរាជអាជ្ញា និងសុំការសហការជាមួយនគរបាលខណ្ឌទួលគោក ដើម្បីចុះឡោមព័ទ្ធបង្ក្រាបទីតាំងខាងលើ ។
សមត្ថកិច្ចបានបន្តទៀតថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៨នាក់ រួមមាន ៖ ១-ណៃ ម៉េង ភេទប្រុស អាយុ៤២ឆ្នាំ, ២-អែល សារិន ភេទប្រុស អាយុ៣៧ឆ្នាំ, ៣-មាស ចិន្តា ភេទស្រី អាយុ៣៣ឆ្នាំ, ៤-ច័ន្ទ ម៉ីម៉ី ភេទស្រី អាយុ២២ឆ្នាំ, ៥-សេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ, ៦-ជុំ កញ្ញា ភេទស្រី អាយុ១៧ឆ្នាំ, ៧-ម៉ៅ លក្ខិណា ភេទស្រី អាយុ៣៧ឆ្នាំ និង៨-ម៉ៅ ស្រីខួច ភេទស្រី អាយុ២២ឆ្នាំ រួមនឹងវត្ថុតាងមានម៉ាទឹកកក ជាង២ខាំ, គ្រឿងញៀនប្រភេទយ៉ាម៉ា១៣២គ្រាប់, កាំភ្លើងខ្លី១ដើមម៉ាកឡុក, រថយន្ត មួយគ្រឿង ម៉ាក RAV4 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2B-3923, ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពាក់ស្លាកលេខ1CB-2754 ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនមកកាន់ការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ឈានដល់កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ប្រភពពី Free Press Magazine