ឃុំខ្លួនស្ត្រីវៀតណាម៣នាក់ ពីបទ សញ្ចារកម្ម
ស្រ្តីជាប់ចោទទាំង៣នាក់ខាងលើនេះ មានឈ្មោះ ទី១- ធី ហាយ ហៅម៉ាយ អាយុ៣៩ឆ្នាំ ជាថៅកែហាងកាហ្វេ ស្នាក់នៅផ្ទះលេខ៦អា ផ្លូវ២៧៣ សង្កាត់បឹង កក់១ ខណ្ឌទួលគោក ទី២-ឈ្មោះ ង្វៀង ធីហៀង អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ និងទី៣- ឈ្មោះ ង្វៀង ធីហ្វឿង អាយុ៥០ឆ្នាំ។
ស្រ្តីជាប់ចោទទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុ ស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង ៣ និង១៥នាទីរសៀលថ្ងៃទី២៥ កុម្ភៈ នៅចំណុចផ្ទះលេខ៦អា ផ្លូវលេខ២៧៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ៕
ប្រភពពី Free Press Magazine