សពពលរដ្ឋខ្មែរ ដោយសារធ្លាក់ពិដាន អគារសង្កត់ នៅប្រទេសថៃ បញ្ជូនមកដល់ ក្រុងប៉ោយប៉ែតហើយ
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ សពពលរដ្ឋខ្មែរ ៧នាក់ ដែលជួបគ្រោះ ឧប្បត្តិហេតុធ្លាក់ពិដានអគារមន្ទីរពេទ្យសង្កត់ ពេលកំពុងសម្រាក នៅក្នុងប្រទេសថៃនោះ បានដឹកបញ្ជូនត្រឡប់មកដល់ក្រុងប៉ោយប៉ែតហើយ នៅវេលាម៉ោង ៨ និង៥០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ ក្រុមអាជ្ញាធរខ្មែរ ក៏កំពុងរៀបចំចាត់ចែងបញ្ជូនសពពលរដ្ឋខ្មែរ ដែលជួបគ្រោះ ពេលបំពេញការងារនៅក្រៅប្រទេស នេះ ទៅកាន់ស្រុកកំណើតរបស់ពួកគេផងដែរ។
ពលរដ្ឋខ្មែរ ៧នាក់ បានស្លាប់ និងប្រមាណជា ១០នាក់ផ្សេងទៀតបានរងរបួស ដោយសារឧប្បត្តិហេតុ បាក់ពិដានអគារមន្ទីរពេទ្យមួយសង្កត់ពីលើ ពេលកំពុងសម្រាកពេលថ្ងៃត្រង់ ស្ថិតនៅខេត្ដសាមុតប្រាកាន ប្រទេសថៃ កាលពីវេលាថ្ងៃត្រង់ទី២៥ ខែ កុម្ភៈ ឆ្នាំ២០១៤។
លោក កុយ គួង អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ថា បន្ទាប់ពីកើតមានគ្រោះអកុសលនេះ ក្រុមហ៊ុនសំណង់ ដែល ជាអ្នកម៉ៅការសាងសង់អគារខាងលើ បានផ្តល់សំណងជាជំហានដំបូងចំនួន ២ម៉ឺនបាត (ប្រហែល ៦០០ដុល្លារ ) ហើយគេនឹងផ្តល់សំណងនាពេលក្រោយទៀត តាមទិដ្ឋភាពជាក់ស្តែងជូនពលរដ្ឋខ្មែរ ដែលរងគ្រោះទាំងអស់។
លោកបន្ថែមថា អ្នកស្លាប់នៅក្នុងហេតុការណ៍នោះ សរុបទាំងអស់១០នាក់ ក្នុងនោះមានជនជាតិខ្មែរ៧នាក់ មាន ប្រុស ៣នាក់ និងស្រី៤នាក់ និងមានអ្នករងរបួស ១៤នាក់ ក្នុងនោះមានប្រុស ៩នាក់ និងស្រី៥នាក់។ ករណីនេះ កើតឡើងដោយសារតែការធ្លាក់ពិដានមកលើពួកគេ ខណៈពួកគេកំពុងតែសម្រាកពេលថ្ងៃត្រង់៕