លោក ផៃ ស៊ីផានៈ រដ្ឋាភិបាល មិនបារម្ភអ្វីនោះទេ ពាក់ព័ន្ធ ភស្តុតាងបន្ថែម ដើម្បីប្តឹងសម្តេច នាយករដ្ឋមន្រ្តី

2/28/2014 0 Comments A+ a-



sokhonភ្នំពេញ៖បន្ទាប់ពីតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យយុវជនម្នាក់ ដែលបានប្តឹង នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពីបទធ្វើឲ្យបាត់បង់កោះត្រល់ និងកោះក្រចកសេះ ទៅវៀតណាម ហើយតុលាការ តម្រូវឲ្យយុវជនរូបនោះ ស្វែងរកភស្តុតាងបន្ថែមមកនោះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលគ្មានការព្រួយបារម្ភអ្វីនោះទេ ពាក់ព័ន្ធនឹងបណ្តឹង ក៏ដូចជាការរកភស្តុតាង បន្ថែមដើម្បីដាក់ បន្ទុកនោះឡើយ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា «រដ្ឋាភិបាលមិនមានការព្រួយបារម្ភនោះទេ ពាក់ព័ន្ធ នឹងបញ្ហានេះ ព្រោះសម្តេចតេជោ បានធ្វើកាតព្វកិច្ចរបស់សម្តេចរួចហើយ សម្រាប់ជាការទទួលត្រូវរបស់រាជ រដ្ឋាភិបាល តាមរយៈការបកស្រាយ ជាសាធារណៈនៅរដ្ឋសភា»។
លោកបន្ថែមថា «សម្តេចលោកបានធ្វើទៅតាមបែបបទបញ្ញត្តិ សន្ធិសញ្ញា អនុសញ្ញា កតិកសញ្ញាទំាងអស់ក្នុងការជម្រាបជូនទៅសាធារណជន»។
សូមបញ្ជាក់ផងដែរ យុវជនដែលហ៊ានប្តឹងនាយករដ្ឋមន្រ្តីថា ធ្វើឲ្យបាត់បង់កោះត្រល់ និងកោះត្រចកសេះទៅប្រទេស វៀតណាម នោះមានឈ្មោះ នាង សុឃុន អាយុ ២៥ឆ្នាំ មកពីខេត្ត កំពង់ធំ ហើយនៅថ្ងៃទី២៧ ខែកុម្ភៈនេះ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញទាមទារឲ្យបង្ហាញភស្តុងតាងបន្ថែមទៀត ជូនខាងតុលាការ នៅដើមខែមីនាក្រោយនេះ បន្ទាប់ពីតុលាការអះអាងថា មិនទាន់មានភស្តុងតាងគ្រប់គ្រាន់