តុលាការ​កំពុងតែ ​ស៊ើបអង្កេត​បឋម​រឿង​ យុវជន​ប្តឹង​នាយករដ្ឋមន្ត្រី​

2/28/2014 0 Comments A+ a-


youth-cenភ្នំពេញ: សាលាដំបូង ​រាជធានី​ភ្នំពេញ​បាន​កំពុងតែ​ស៊ើបអង្កេត​បឋម​ទៅលើ​សំណុំរឿង​យុវជន​ម្នាក់ ដែល​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ទាក់ទង​ការបង់​កោះត្រល់ និង​កោះត្រ​ចក​សេះ​។ ប៉ុន្តែ​តុលាការ​នៅ​មិនទាន់​ចាត់ការ​បណ្តឹង​នោះ​យ៉ាងណា​នៅឡើយ​ទេ ដោយ​រង់ចាំ​ការផ្តល់​ឯកសារ​បន្ថែម​ពី​ម្ចាស់​ដើមបណ្តឹង​។​
​យុវជន​ឈ្មោះ នាង សុ​ឃុន បាន​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ តាម​ការកោះហៅ​របស់លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជ​អា​ជា្ញ​រង​។​លោក ច័ន្ទ​ពិសិដ្ឋ បាន​ប្រាប់​ឲ្យ​ដឹងថា​នីតិវិធី​កំពុងតែ​ស៊ើបអង្កេត​បឋម​តទៅទៀត​អត់​ទាន់​បាន ​ចាត់ការ​អ្វី​នៅឡើយ​ទេ​ហើយ​គាត់​(​នាង​សុ​ឃុន​)​ចូលមក​ឆ្លើយបំភ្លឺ​អត់​មាន ​ឯកសារ​អ្វី​បញ្ជាក់​ទេ​។​
​លោក​បញ្ជាក់ថា “​ខ្ញុំ​ទុកពេល​ឲ្យ​គាត់​ផ្តល់​ឯកសារ បើ​គាត់​អត់​ផ្តល់​ទេ ចាំ​យើង​ចាត់ការ​បន្តទៀត ហើយ​គាត់​សន្យាថា នឹង​ផ្តល់​ឲ្យ​ខ្ញុំ​នៅ​សប្តាហ៍​ក្រោយ​”​។​
​សូម​រម្លឹកថា យុវជន​ឈ្មោះ នាង សុ​ឃុន បាន​យកពាក្យ​បណ្តឹង​ដាក់​ប្តឹង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ពីបទ​កាត់​ទឹកដី​កោះត្រល់ និង​កោះត្រ​ចក​សេះ​ទៅ​ឲ្យ​វៀតណាម ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យភាព​របស់​ខ្មែរ​៕
ប្រភពពី CEN