អ.ហ ខណ្ឌដូនពេញ ក្របួចមុខសញ្ញា ចែកចាយថ្នាំញៀន ម្នាក់ នៅក្នុងផ្សារសូរិ យាម៉ល
ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូន ពេញ
បានឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំ ញៀនដ៏សកម្មម្នាក់ នៅក្នុងផ្សារសូរិយា ម៉ល
សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាល ពីវេលាម៉ោង ១២ និង៣០នាទីយប់រំលង
អាធ្រាត្រចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ ខណៈដែលកម្លាំងអាវុធហត្ថ
កំពុងចុះល្បាត នៅតាមមូលដ្ឋាន ហើយប្រទះឃើញជន សង្ស័យរូបនេះតែម្ដង ។
មន្ដ្រីអាវុធហត្ថខណ្ឌដូនពេញ បានឱ្យដឹង ថា ក្រោយពីការចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងសមត្ថកិច្ច បានឆែកឃើញម្សៅពណ៌ ស មួយកញ្ចប់តូច ព្រមទាំងទូរស័ព្ទ លុយ កាក់ និងទ្រព្យសម្បត្ដិមួយចំនួនទៀត ។
មន្ដ្រីអាវុធហត្ថ ខណ្ឌដូនពេញបានបន្ដ ថា ជនសង្ស័យរូបនេះឈ្មោះ ប៉ុន បុង ហៅ ប៊ី អាយុ ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ ។ មន្ដ្រីអាវុធហត្ថខាងលើបានបន្ដ ទៀតថា នៅវេលាម៉ោងកើតហេតុកម្លាំង អាវុធហត្ថ បានចេញល្បាតនៅតាមគោល ដៅនានា ក្នុងភូមិសាស្ដ្រខណ្ឌដូនពេញតាម ការណែនាំ របស់មេបញ្ជាការអាវុធហត្ថ ខណ្ឌ លោក ថោង ពិសិដ្ឋ ស្រាប់តែពេល ល្បាតដល់ចំណុចផ្សារសូរិយាម៉ល ក៏ប្រទះ ឃើញ ជនសង្ស័យរូបនេះដោយមានការ សង្ស័យ ក៏ឃាត់ខ្លួនស្រាប់តែរកឃើញថ្នាំ ញៀនតែម្ដងទៅ ។ បច្ចុប្បន្នជនសង្ស័យរូប នេះ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទី បញ្ជាការអាវុធហត្ថ រាជធានីភ្នំពេញដើម្បី ចាត់ការបន្ដទៀត ៕

ប្រភព៖ ដើមអម្ពិល