ខណ្ឌដូនពេញ ចុះ​រឹបអូស​ឧបករណ៍​ស៊ី​សា ចំនួន ២០ ទីតាំង​

2/28/2014 0 Comments A+ a-

ភ្នំពេញ: ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​បើក​ប្រតិ​ប​ត្ដិ​ការចុះ​រឹបអូស ​ឧបករណ៍​ស៊ី​សា​នៅក្នុង​ទឹកដី​របស់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៧​កុម្ភៈ​២០១៤​នៅ​ ទីតាំង​ចំនួន​២០​។​ប្រតិបត្តិការ​នេះ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​របស់​ គណៈបញ្ជាកា​រ ឯកភាព​ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ​នេះ ក្រោម​វត្ដ​មាន​លោក​សុខ សម្បត្ដិ អភិបាលខណ្ឌ​ដូនពេញ ,​លោក ឈឹម ឌី​ណា អភិបាលរងខណ្ឌ ,​លោក​ហ៊ុន សុធី អធិការនគរបាល​ខ​ណ្ឌ​, មេបញ្ជាការ​អាវុធហត្ថ និង​មន្ដ្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
​កាលពី​ថ្ងៃទី​២៥​ខែកុម្ភៈ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​បាន​ឯកភាព​និង​បញ្ជា ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​បិទ​នូវ​ការធ្វើ​អាជីវកម្ម​ស៊ី​សា​(SISHA)​និង​បារី​ អេឡិចត្រូនិក នៅតាម​បណ្ដា​ហាង និង​ក្លឹប​នានា និង​តាម រយៈ​សេចក្ដីជូនដំណឹង ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ពា​ក់​ព័ន្ធ និង​ការប្រើប្រាស់​ស៊ី​សា​។​
​មន្ដ្រី​សាលាខណ្ឌ​ដូនពេញ បាន​និយាយថា ទីតាំង​ដែល​បើក​ឱ្យមាន​ការប្រើប្រាស់​ស៊ី​សា មាន​២០​កន្លែង នៅក្នុង​ទឹកដី​ខណ្ឌដូនពេញ​ដែល​ត្រូវ​ចុះ​រឹបអូស​នា​រសៀល​ថ្ងៃនេះ​។​ក្នុង​ ប្រ​ត្តិ​ប​ត្តិ​ការចូល​ឆែកឆេរ​ខាងលើ​បាន​ចូល​ទីតាំង​មួយកន្លែង​មានឈ្មោះ Play មាន​ទីតាំងនៅ​ផ្លូវ​លេខ​៦៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ និង​ទីតាំង​មួយកន្លែង​ទៀត​ឈ្មោះ Apocalypse មាន​ទីតាំង​លេខ​៨១-៨៣ ផ្លូវ​លេខ​១៣៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។ នៅ​ខាងក្នុង​ក្លឹប គឺមាន​សុទ្ធតែ​ក្មេង ៩៦ មាន​ស្រី មាន​ប្រុស មក​ពពាក់ពពូន​គ្នា​មក​អង្គុយ​ផឹកស៊ី​យ៉ាង​សប្បាយ ។​
អាជ្ញាធរ​មូលដ្ឋាន​ប្រាប់ថា ចំពោះ​ក្មេងប្រុស​ស្រី​ទាំងអស់នេះ នឹងត្រូវ​នាំទៅ​សាលាខណ្ឌ​ដូនពេញ​ឲ្យ​ឪពុកម្តាយ​មក​ធានា​ធ្វើ​កិច្ចសន្យា​ យកទៅ​ផ្ទះ​វិញ​។ អាជ្ញាធរ​មូលដ្ឋាន​ប្រាប់ទៀតថា ទីតាំង​ខាងលើនេះ គឺ​មិនមាន​ច្បាប់​ទំលាប់​ទេ​។
អាជ្ញាធរ​សង្កាត់​ទាំង ១១ បញ្ជាក់ថា នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​មាន​ទីតាំង​ស៊ី​សា (shisa) ចំនួន ២០ កន្លែង​ឯ​ណ្ណោះ​សុទ្ធតែ​គ្មាន​ច្បាប់​ទាំងអស់ ក្នុងនោះ​សង្កាត់​ស្រះចក​មាន​មួយកន្លែង គឺ​នៅក្នុង​ទីតាំង​កា​រ៉ា​អូ​ខេ​យីហោ​ស្ពាន​មាស ស្ថិត​ខាងជើង​ជាប់​គល់ស្ពាន​ជ្រោយចង្វា​ខាងលិច ដែល​គ្របគ្រង​ដោយ​ម្ចាស់​អាជីវកម្ម​ឈ្មោះ​អ៊ឹង ដា​រ៉េ ភេទ​ប្រុស កើត​ឆ្នាំ​១៩៧០​។ សង្កាត់​វត្តភ្នំ មាន​២​កន្លែង ទី​១ យី​ឌុ​បៃ ស៊ី​ហ្សា មាន​ទីតាំង​លេខ​១៣៣Eo ផ្លូវ​១០ ម្ចាស់​អាជីវកម្ម​ឈ្មោះ​ឡុង សុង​ឡេង ភេទ​ប្រុស កើត​ឆ្នាំ​១៩៩០ ទី​២ យីហោ Prestige មាន​ទីតាំង​លេខ​៦០Eo ផ្លូវ​លេខ​១០៨ ម្ចាស់​អាជីវកម្ម​ឈ្មោះ​យស ប៊ុន​ឡេង ភេទ​ប្រុស កើត​ឆ្នាំ​១៩៩០​។ សង្កាត់​ផ្សារកណ្តាល​១ មាន​ចំនួន ៥ ទីតាំង ទី​១ យីហោ Apocalypse មាន​ទីតាំង​លេខ​៨១-៨៣Eo ផ្លូវ​លេខ​១៣៦ ម្ចាស់​អាជីវកម្ម​ឈ្មោះ​សុខ សម្បត្តិ ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៨ ទី​២ យីហោ​អា​ដាល់ មាន​ទីតាំង​លេខ​Eo ផ្លូវ​លេខ​១១៨ ម្ចាស់​ទីតាំង​ឈ្មោះ​ស្រៀ​ង ស​វុ​ធ ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៦ ទី​៣ យីហោ Hookah bar&Lounge មាន​ទីតាំង​លេខ​៣៨Eo ផ្លូវ​លេខ​១១០ ម្ចាស់​ទីតាំង​ឈ្មោះ​តែ ណារិន ភេទ​ស្រី កើត​ឆ្នាំ​១៩៧៣ ទី​៤ យីហោ Hight Times Lounge មាន​ទីតាំង​លេខ​២១Eo ផ្លូវ​លេខ​១៤៨ ម្ចាស់​ទីតាំង​ឈ្មោះ​លឹម ឌីយ៉ាណា ភេទ​ប្រុស កើត​ឆ្នាំ​១៩៩០ ទី​៥ យីហោ Haram មាន​ទីតាំង​លេខ​១៥៧ ផ្លូវ​លេខ​ព្រះស៊ីសុវត្ថិ ម្ចាស់​ទីតាំង​ឈ្មោះ Stephen Nyirady ភេទ​ប្រុស កើត​ឆ្នាំ​១៩៧១​។ សង្កាត់​ចតុមុខ មាន​មួយកន្លែង​យីហោ​ហេ​ប​ភី ស៊ី​ហ្សា មាន​ទីតាំង​លេខ​១៦BEo ផ្លូវ​លេខ​២៤២ ម្ចាស់​ឈ្មោះ​បាន​ចិ​ត្រា ភេទ​ប្រុស កើត​ឆ្នាំ​១៩៩១​។ សង្កាត់​បឹងរាំង មាន​ចំនួន ២ កន្លែង ទី​១ យៅ​ហោ ឡា​វ៉ូ ឡ​ញ មាន​ទីតាំង​ផ្ទះ​លេខ​១ ផ្លូវ​លេខ​២១​រ ម្ចាស់​ទីតាំង​ឈ្មោះ​កៅ​អាល់​ឡិច ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៩ ទី​២ យីហោ​ស៊ី​ហ្សា ផាប់ ទីតាំង​ផ្ទះ​លេខ​៨​ផ្លូវ​លេខ​២០០ ម្ចាស់​ទីតាំង​ឈ្មោះ​មាឃ ប៊ុន​ថា​ត់ ភេទ​ប្រុស កើត​ឆ្នាំ​១៩៨០​។ សង្កាត់​ផ្សារ​ថ្មី​ទី​៣ មាន​ចំនួន ៧ កន្លែង ទី​១ យីហោ​ផ្លេ​ត មាន​ទីតាំង​លេខ​៩០E ផ្លូវ​លេខ​៦៣ ម្ចាស់​ទីតាំង​ឈ្មោះ​កង សុវណ្ណារ៉ា ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៧ ទី​២ យីហោ D.2.D ទីតាំង​លេខ​៤២Eo ផ្លូវ​លេខ​១៧២ ម្ចាស់​ឈ្មោះ​ស្រី ឡា​ឌី ភេទ​ប្រុស កើត​ឆ្នាំ​១៩៩៣ ទី​៣ យីហោ​៣៦០ មាន​ទីតាំង​លេខ​១៧Eo ផ្លូវ​លេខ​១៧៤ ម្ចាស់​ឈ្មោះ​លឹម ឆាយ កើត​ឆ្នាំ​១៩៨៨ ទី​៤ យីហោ Arena Lounge មាន​ទីតាំង​លេខ​១៧Eo ផ្លូវ​លេខ​៥១ កែង​១៧៨ ម្ចាស់​ឈ្មោះ​ងួន វណ្ណា ភេទ​ប្រុស កើត​ឆ្នាំ​១៩៨៨ និង​៥.៦.៧ នៅ​តូប​លេខ​១៥៦.១៥៧.៥៤.៥៥.៩០.91.១៦៩.១៧០ នៅក្នុង​ផ្សារ​សូរិយា​ម៉​ល និង​សង្កាត់​ជ័យជំនះ​មាន ២ ទីតាំង ទី​១ នៅផ្ទះ​លេខ​១២៨Eo ផ្លូវ​លេខ​១៩ ភូមិ​យីហោ​បា​ឡា​មែន និង​ទី​២ នៅផ្ទះ​លេខ​៨៩Eo ផ្លូវ​លេខ​១៧២​ភូមិ​យី Crazy Coconut​។​
​លោក​សុខ សម្បត្តិ អភិបាលខណ្ឌ​ដូនពេញ បានដាក់​បទបញ្ជា​ថា នៅ​រសៀល​ថ្ងៃទី​២៧​ខែកុម្ភៈ​នេះដែរ កម្លាំងចំរុះ​ដោយ​បែង​ចែកជា ៧ ក្រុម​ដើម្បី​ប្រតិបត្តិ​ការបង្ក្រាប​ហាង​ស៊ី​សា​ទាំង ២០ កន្លែង​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​នេះ អោយអស់​តែម្តង ព្រោះ​ស៊ី​សា និង​អេឡិចត្រូនិក បាននិងកំពុង​រីក​រា​ល​ដាល​យ៉ាងខ្លាំង ដែល​មហាជន​ទូទៅ​យល់ឃើញថា វា​ជា​ប្រភេទ​គ្រឿងញៀន​ថ្មី ទោះបី​វា​មិនមាន​សារធាតុ​ញៀន​ក៏ដោយ ក៏​វា​បាន​ផ្ទុក​នូវ​សារធាតុ​នីកូទីន​សំយោគ ក្នុង​កម្រិត​ខ្ពស់ កំពុង​ពង្វក់ស្មារតី​យុវជន​ខ្មែរ ដែលជា​ទំពាំង​ស្នង​ឫស្សី ឲ្យ​ឈ្លក់​វង្វេង បោះបង់ចោល​ការសិក្សា ការងារ ហ៊ាន​ប្រព្រឹត្ត​អំពើ​ប្រាស់ចាក​ពី​ក្រមសីលធម៌ ប្រពៃណី​ជាតិខ្មែរ និង​ឈានទៅ​បង្កបញ្ហា​លំបាក​ដ​លើ​សង្គមជាតិ​។​
​លោក​អភិបាល​ខណ្ឌដូនពេញ បាន​បន្តទៀតថា ដើម្បី​ថែ​រក្ស​សុវត្ថិភាព សន្តិសុខ​សង្គម និង​ទប់ស្កាត់​រាល់​ផលប៉ះពាល់​អវិជ្ជមាន​ទាំងនេះ ក្នុងនាម​អាជ្ញាធរ​ខណ្ឌដូនពេញ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ បញ្ឈប់​លែងអោយ​មានការ​ប្រើប្រាស់ និង​ធ្វើ​អាជីវកម្ម​ផលិតផល​ស៊ី​សា និង​បារី​អេ​ឡិច​ត្រូ​និ​ច​ក្នុង​គ្រប់​រូបភាព ដោយ​ត្រូវ​ការដកហូត​នឹង​រឹបអូស​ផលិតផល​ទាំងនោះ មក​រក្សាទុក​ហើយ​ការដកហូត​នោះដែរ មិនត្រូវ​ធ្វើអោយប៉ះពាល់​ដល់​អាជីវកម្ម​ស្របច្បាប់​ផ្សេងទៀត​ជាដាច់ខាត និង​ត្រូវ​បញ្ឈប់​និង​ឃាត់ទុក​ការធ្វើ​ចរាចរ ការជួញដូរ​ផលិតផល​ស៊ី​សា​បារី​អេឡិចត្រូនិក តាម​គ្រប់​រូបភាព និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ស្រទាប់​យុវជន ហាម​ប្រើប្រាស់ និង​ធ្វើ​ការណែនាំ​ដល់​អាជីវ​កម្មដ្ឋាន ហាម​លក់​ផលិតផល​នេះ​ជាដាច់ខាត​៕M​/L

ប្រភពពី CEN