អស់ព្រហ្មចារីយដោយ សារចាញ់បោកគ្រូទាយ
តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា នៅរសៀលម៉ោង ២ ប៉ូលិសនៅក្នុងទីក្រុង Liuzhou
ប្រទេសចិនបានទទួលពាក្យបណ្តឹងថាមានករណីរំលោភសេពសន្ថវៈលើក្មេងស្រី
វ័យ ១៦ ឆ្នាំមួយរូប។ ក្នុងរយៈពេលដ៏ខ្លី
បន្ទាប់ពីទទួលបានពាក្យបណ្តឹង
ប៉ូលិសបានធ្វើដំណើរយ៉ាងលឿនដើម្បីទៅសាកសួរបំភ្លឺពីជនរងគ្រោះ។ Ayun
ដែលជាក្មេងស្រីរងគ្រោះបាននិយាយថា នៅថ្ងៃទី ២ ខែ កុម្ភះ
នាងនិងមិត្តភក្តិរបស់ខ្លួនបានទៅលេងពិធីបុណ្យនៅក្នុងទីក្រុង
Liuzhou ហើយក៏បានជួបជាមួយបុរសម្នាក់ជាគ្រូទាយដែលមានវ័យ ៤០
ឆ្នាំ។ បុរសម្នាក់នោះបានរកវិធីដើម្បីជួបជាមួយនាង
និងនិយាយរឿងជាច្រើនដែលធ្វើឲ្យនាងលង់ជឿថាគាត់គឺជាគ្រូទាយដ៏សាក
សិទ្ធិពិតមែន។
បន្ទាប់មកគ្រូទាយបាននិយាយថាប្រសិនបើចង់ឲ្យកាន់តែឈុតជាងនេះ គួរតែទៅកន្លែងដែលជាទីសក្ខារៈបូរជានៅផ្ទះរបស់គាត់ទើបប្រសើរ។ ដូច្នេះហើយនាងបានទៅតាមការណាត់ជួបដោយសង្ឃឹមថា នឹងបានដឹងពីការទស្សន៍ទាយជោគវាសនារបស់ខ្លួន។ ទីបំផុតនាងត្រូវបានគ្រូទាយនោះចាប់រំលោភបានសម្រេច បើទោះជាមានការអង្វរកពីជនរងគ្រោះយ៉ាងណាក៏ដោយ។ បច្ចុប្បន្ននេះប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតដើម្បីតាមចាប់គ្រូទាយ បោកប្រាសផ្លូវភេទនោះមកកាត់ទោសតាមផ្លូវច្បាប់៕

______________________
ប្រភពព័ត៌មានពី៖ ដំណឹង