ក្រសួងអប់រំលែង ចុះហត្ថលេខាលើសញ្ញាប័ត្រ ឧត្តមសិក្សាទៀតហើយ
ភ្នំពេញ: សម្តេចហ៊ុន សែន បានជំរុញឲ្យមានការលើកម្ពស់គុណភាពសិក្សា
នៅឧត្តមសិក្សា ដើម្បីបង្គើននូវធនធានមនុស្សរបស់ប្រទេស និង
ឈានចូលការប្រកួតប្រជែងនៅក្នុងសមាហរណកម្មអាស៊ានក្នុងរយៈពេល ២
ឆ្នាំខាងមុខនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញបែបនេះ នៅក្នុងឳកាសអញ្ជើញជាអធិបតីភាពចែកជូនសញ្ញាប័ត្រ ដល់ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សរុបចំនួន ៤.១០១នាក់ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រនាព្រឹកថ្ងៃទី១០ កុម្ភៈ នេះ។
សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា ការបណ្តុះបណ្តាលនិស្សតនៅតាមគ្រះស្ថានឧត្តមសិក្សារដ្ឋ និង ឯកជន គឺជានយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលដើម្បីឆ្លើយតបទៅចំនួននៃ កំណើនសិស្ស។ សម្តេច តេជោបានបន្តថា យើងមិនអាចអនុវត្តនូវនយោបាយកំណត់ចំនួនសម្រាប់និស្សិតនៅឧត្តមសិ ក្សាដូចនៅប្រទេសផ្សេងបានទេ។ ដោយសារថា ចំនួនសិស្សប្រឡងបាក់ឌុបក្នុង ១ ឆ្នាំមានជាង ១០០.០០០ នាក់ ដូចនេះបើយើងកំណត់យកត្រឹមមួយឆ្នាំ ៣០០០នាក់ចុះ ១០០.០០០ នាក់ទៀតរៀននៅទីណា។ ដូចនេះរាជរដ្ឋាភិបាលមានតែប្រកាន់យកនយោបាយបើកទូលាយចំពោះវិស័យឧត្ត មសិក្សា តែបញ្ហាសំខាន់នៅទីនេះគឺការលើកកម្ពស់គុណភាព អប់រំនៅឧត្តមសិក្សា យើងមិនអាចថានិស្សិតចំនួនជាង ២០ ម៉ឺននាក់ដែលបានបញ្ចប់បរិញ្ញាបត្រ និង បរិញ្ញបត្ររង រហូតដល់បណ្ឌិតហើយ កម្ពុជានៅតែខ្វះធនធានមនុស្សសម្រាប់បំរើឲ្យការវិនិយោគទៀតនោះទេ។ សម្តេចតេជោ បានបន្តថា៖ “ជាការពិតបរិមាណវាដើរទន្ទឹមគ្នានិងគុណភាព មុននិងឈានទៅរកគុណភាពបាន ចាំបាច់ត្រូវមាន បរិមាណជាមុន”។
ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការកែទម្រង់វិស័យឧត្តមសិក្សា ដោយបានផ្តល់នៅ ការទទួលខុសត្រូវចំពោះគុណភាពងប់រំនៅតាមឧត្តមសិក្សាទៅឲ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យនិមួយទាំងរដ្ឋនិង ឯកជនចំពោះសញ្ញាបត្រដែលខ្លួនបានចេញឲ្យនិស្សិតនៅពេលបញ្ចប់ការសិក្សា គឺមិនចាំបាច់មានការ ចុះហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងអប់រំ អមជាមួយទៀតទេ ។ សម្តេចបានលើកឡើងថាកន្លងមកសញ្ញាបត្ររបស់ និស្សិតដែលបានបញ្ចប់ការសិក្សារួច គឺមានហត្ថលេខារបស់សាកលវិទ្យាធិការផងនិង របស់រដ្ឋមន្ត្រីអមជាមួយផង ដែលជាការទម្លាក់ការទទួលខុសត្រូវនេះទៅលើរដ្ឋមន្ត្រីក្រសួងអប់រំ និង រាជរដ្ឋាភិបាលក្នុងការទទួលខុសត្រូវលើ គុណភាពអប់រំដែលបានបណ្តុះបណ្តាតែចាប់បីពេលនេះទៅគឺលែងឲ្យមាន ទៀតហើយ។
លោកហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានរាយការណ៍ឱ្យដឹងថា គិតមក ដល់ឆ្នាំ ២០១៤ នេះ និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាតិគ្រប់គ្រងមានចំនួន ២៩.៥៦៥ នាក់ដែលអ្នកទាំងនោះមួយផ្នែកធំបាន និង កំពុងបំរើការងារនៅតាមស្ថាប័នរដ្ឋ និង ឯកជននានា។ បច្ចុប្បន្នសាកលវិទ្យាល័យជាតិគ្រប់គ្រងមាននិស្សិតកំពុងសិក្សាគ្រប់ កំរិត ជំនាញឯកទេសទាំង១៥សរុបចំនួន១៨.៥២១នាក់។ ដើម្បីលើកកំពស់គុណភាពនៃការបណ្តុះបណ្តាលឱ្យកាន់តែ ប្រសើរឡើងថែមទៀត សាកលវិទ្យាល័យបានធ្វើកិច្ចសហប្រតិបត្តិការនិងចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាជាមួយ សាកលវិទ្យាល័យជាដៃគូចំនួន ១៦ ដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត និង សាស្ត្រាចារ្យលើការងារសិក្សា ការងារ បង្រៀន និង ការងារស្រាវជ្រាវស្របតាមតម្រូវការជាក់ស្តែងនៃកម្មវិធីសិក្សានីមួយៗ។ បន្ថែមលើនេះសាកលវិទ្យាល័យ កំពុងសិក្សាជាមួយដៃគូក្រុមហ៊ុនជាតិ និងអន្តរជាតិ ដើម្បីកែលម្អកម្មវិធីសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបានរំលឹកដែរថា បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានឧត្តមសិក្សាសរុបចំនួន ១០៤ ដែលក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋមានចំនួន៣៩ និងឯកជនចំនួន៦៥ និងមាននិស្សិតថ្នាក់បរិញ្ញាបត្ររង ដល់បណ្ឌិត មានចំនួន២២២.១៦៤នាក់។ ជាមួយគ្នានេះ ក៏មានអន្តេវាសិកដ្ឋាន ចំនួន៧ខ្នង នៅរាជធានីភ្នំពេញ និងមាននិស្សិតកំពុងស្នាក់នៅប្រមាណ៨០៤នាក់ ក្នុងនោះស្រី ៥៧៣នាក់ និងមាននិស្សិតបរទេស ១៤០នាក់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំក្នុងការកែទម្រង់ ផ្នែកឧត្តមសិក្សាឱ្យកាន់តែមានគុណភាព និង បានសរសើរដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង និងនិស្សិតជ័យលាភី ដែលបានខិតខំរហូតសម្រេចបានជោគជ័យ។
ជាមួយនេះដែរសម្តេចតេជោ ហ៊ុន សែន នៅតែបន្តលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមក្នុងការបណ្តុះ បណ្តាលធនធានមនុស្សដល់សិស្ស និស្សិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្តេចបានរំលឹកផងដែរថា សិស្ស និស្សិតយើងសព្វថ្ងៃនេះមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ បើប្រៀបធៀបពីអតីកាលជា ពិសេសក្នុងរបបខ្មែរក្រហមហើយក្នុងអំឡុងឆ្នាំ ១៩៧៩ និង១៩៩៨ ហើយនោះ ក៏សិស្សនិស្សិតយើង ក៏គ្មានឱកាស គ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រឡើយ ព្រោះពេលនោះយុវជនយើងនៅតំបន់ខ្លះ ដែលដៃរបស់ពួកគាត់គួរត្រូវបានកាន់ប៊ិច ដីស សៀវភៅ ដើម្បីសិក្សារៀនសូត្រប៉ុន្តែបែរជាកាន់កាំភ្លើងទៅវិញ។ ទើបតែនៅឆ្នាំ១៩៩៨ បន្ទាប់ពីនយោបាយឈ្នះឈ្នះ ដែលអង្គការចាត់តាំងនយោបាយ យោធា របស់ប៉ុលពត បានដួលរលំទាំងស្រុង ហើយប្រទេសជាតិបានទទួលសន្តិភាពពេញលេញ ទើបយុវជន យើងមានឱកាសពេញលេញបានសិក្សារៀនសូត្រ ដល់សព្វថ្ងៃនេះ។ ជាមួយនេះសម្តេចក៏បាន ផ្តាំផ្ញើសូមឱ្យយុវជន ខិតខំសិក្សារៀនសូត្រ តបស្នងដល់ឪពុកម្តាយ កុំយកឱកាសរៀនសូត្រទៅដើរលេងឥតប្រយោជន៍។
សម្តេចបានបន្តថា ការងារបណ្តុះបណ្តាល គឺនៅមានការងារជាច្រើនទៀត ដែលក្រសួងត្រូវខិតខំប្រឹងប្រែង ជាពិសេសអំពីគុណភាពអប់រំ គុណភាព នៃការបណ្តុះបណ្តាលហើយការងារនេះ ក៏មិនអាចកាត់ផ្តាច់ពីការ ចូលរួមរបស់វិស័យឯកជនបានផងដែរ៕R/L
ប្រភពពី CEN

សម្តេចអគ្គមហាសេនាបតី
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចែកសញ្ញាប័ត្រ
ដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត
នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
ប្រភពពី CEN