សកម្មជន​​ដាក់​ញត្តិ​​ និង​បួង​សួង​សុំ​ដោះ​លែង ​អ្នក​ជាប់​ឃុំ ២៣នាក់​នៅ​ថ្ងៃស្អែក

2/10/2014 0 Comments A+ a-

photo43
ភ្នំពេញៈ ក្រុម ​សកម្មជន​ដីធ្លី​នៃ​ពលរដ្ឋ​សហគមន៍​បឹងកក់ បុរី​កីឡា និង​ថ្មគោល ជាដើម​បាន​ជួបជុំគ្នា នៅមុខ​ក្រសួងយុត្តិធម៌ និង​សាលាឧទ្ធរណ៍ ដើម្បី​ដាក់​ញត្តិ សុំ​ឲ្យ​មានការ​ដោះលែង​អ្នក​ជាប់ឃុំ ២៣ នាក់ ដែល​បច្ចុប្បន្ន​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ២នាក់​ហើយ។
សូមបញ្ជាក់ថា នៅ​ថ្ងៃទី១១ ខែកុម្ភៈ​ស្អែក តុលាការ​សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​ទៅលើ​បណ្តឹង នៅក្រៅ​ឃុំ ចំពោះ​បាតុករ​ទាំង ២៣ នាក់ រួមទាំង​លោក​វន់ ពៅ សកម្មជន​សិទ្ធិមនុស្ស។
ដោយឡែក ក្រុម​សហជីព អង្គការ​សង្គម​ស៊ីវិល និង​ក្រុមគ្រួសារ​នៃ​អ្នក​ជាប់ឃុំ បាន​​ដើរ​ក្បួន​ទៅ​ព្រះអង្គ ដង​កើ មុខ​បរមរាជវាំង ដើម្បី​បន់ស្រន់​និង​បង្ហោះ​ប៉េងប៉ោង សុំ​ឲ្យ​ពួកគេ​ទាំង ២១ នាក់​នៅក្រៅ​ឃុំ បន្ទាប់ពី​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ម៉ោង ៩ ព្រឹក​ថ្ងៃ​ដដែល​នេះ នៅ​សណ្ឋាគារ អឹម​ភើ​រៀល។
ការជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មិនមាន​ការរារាំង​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍