មុខរបួសរបស់កម្មករ ដែលរងការបង្ក្រាបដោយ ហិង្សារើឡើងវិញ
ភ្នំពេញៈ ជនរងគ្រោះក្នុងព្រឹត្តិការណ៍ផ្ទុះអំពើហិង្សាតាម
ដងផ្លូវ វ៉េងស្រេង ក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា
បានសម្ដែងក្ដីព្រួយកង្វល់ជាខ្លាំងអំពីអាការមុខរបួសដែលមិនទាន់
ជាសះរបស់ពួកគេ បានរើឡើងវិញ
បន្ទាប់ពីពួកគេបានចាកចេញពីមន្ទីរពេទ្យបានប្រមាណជាពីរសប្តាហ៍
មក។
លោក ព្រំ ភារម្យ អាយុ ២២ ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ រ៉ូយ៉ាល់ ដែលរងរបួសបាក់ឆ្អឹងស្មងជើងខាងស្ដាំ ដោយសារក្រុមកម្លាំងប្រដាប់អាវុធចម្រុះរបស់រដ្ឋាភិបាលបានធ្វើការ បង្ក្រាប ដោយបាញ់ប្រហារលើហ្វូងបាតុករ ដែលក្នុងនោះក៏មានរូបគាត់ផងដែរបានធ្វើការតវ៉ាទាមទារឲ្យមាន ការដំឡើងប្រាក់ឈ្នួលគោល ១៦០ ដុល្លារក្នុងមួយខែបានឲ្យដឹងថា ក្រោយពេលចេញពីមន្ទីរពេទ្យបានជាងដប់ថ្ងៃមក ស្មងជើងរបស់គាត់បានហើម ឈឺពើត និងមានពណ៌ក្រមៅ ខុសពីធម្មតា។
លោកថា បន្ទាប់ពីមានអាការបែបនេះគាត់ក៏បានទៅថតមើលឆ្អឹងស្មងជើងរបស់ គាត់នៅមន្ទីរពេទ្យ ហើយគ្រូពេទ្យឯកជននោះប្រាប់ថា ឆ្អឹងស្មងជើងរបស់គាត់មិនទាន់ផ្សារភ្ជាប់គ្នានៅឡើយទេ និងមានឈាមកកនៅកន្លែងដែលមានស្នាមប្រេះឆ្អឹងនោះ ដែលអាចបង្កជាខ្ទុះស៊ីខួរឆ្អឹងស្មងជើងនោះបាន។ លោកបន្តថា៖ «គ្រូពេទ្យឯកជននោះ បានប្រាប់ខ្ញុំថា ចាំបាច់ត្រូវវះកាត់លាងឈាមកកនោះចេញ បើពុំនោះទេ វានឹងបង្កជាដំបៅមហារីកខួរឆ្អឹងដែលអាចឈានទៅរកការកាត់ជើង ម្ខាងនេះចោល។ ខ្ញុំភ័យណាស់នៅពេលឮដូច្នេះ ខ្ញុំចង់វះកាត់ភ្លាមៗ ប៉ុន្តែខ្ញុំគ្មានលុយទេ ព្រោះគ្រូពេទ្យត្រូវការលុយរហូតដល់ ៤៥០ ដុល្លារ។ នៅពេលនេះ ខ្ញុំបានទិញថ្នាំឫសឈើមកដាំផឹក»។
ចំណែក លោក ចាន់ សុចេន អាយុ ២៤ឆ្នាំ ជាកម្មកររោងចក្រ សាន់តិច ដែលរងការវាយដំដោយដំបងឆក់ ដំបងដែក និង ស្វ័យកាំភ្លើងចំក្បាលនិងដងខ្លួន រហូតដល់សន្លប់បាត់ស្មារតី និង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត នោះបាននិយាយថា ក្រោយពីសម្រាកព្យាបាលអស់រយៈពេលជាង ២០ថ្ងៃ នៅក្នុងមន្ទី ពេទ្យមក មុខរបួសផ្នែកខាងក្រៅបានជាសះ ប៉ុន្តែយ៉ាងណាក៏ដោយ ភ្នែករបស់គាត់ហាក់ដូចជាមើលមិនច្បាស់ដូចកាលពីមុនទេ ហើយធ្វើឲ្យគាត់មានអារម្មណ៍ភ្លេចភ្លាំងច្រើន។
ការប៉ះទង្គិចដ៏ហិង្សា នៅតាមបណ្ដោយផ្លូវ វ៉េងស្រេង ក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា កាលពីថ្ងៃ ទី០៣ ខែ មករា ឆ្នាំ ២០១៤ មានមនុស្ស ៤ នាក់បានស្លាប់ ហើយមនុស្សប្រមាណជាង ៣០ នាក់រងរបួសធ្ងន់ ប៉ុន្តែមកដល់ពេលនេះអ្នករបួសទាំងនោះបានចាកចេញពីមន្ទីរពេទ្យអស់ ហើយ លើកលែងតែអ្នករបួសម្នាក់ឈ្មោះ សំណាង។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសផ្នែកច្បាប់ និងប្រធានក្រុមស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ បាននិយាយថា អ្នកដែលបានចាកចេញពីមន្ទីរពេទ្យទៅហើយនោះ មានមួយចំនួនមិនទាន់ជាសះស្បើយនៅឡើយទេ មុខរបួសរបស់ពួកគេនឹងអាចរើឡើងវិញប្រសិនបើពួកគាត់មិនមានការ ថែទាំ និងព្យាបាលឲ្យបានល្អនោះ។
លោកថា៖ «យ៉ាងណាក៏ដោយ ពួកគាត់ត្រូវតែត្រឡប់មកឲ្យគ្រូពេទ្យជំនាញពិនិត្យ និងព្យាបាលឡើងវិញ»។
ទាក់ទងទៅនឹងបញ្ហានេះ ខាងមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត មិនអាចទាក់ទងសុំការអធិប្បាយបានទេ។ ទោះជាបែបណាក្ដី ថ្លៃព្យាបាលជនរងគ្រោះក្នុងព្រឹត្តិការណ៍ផ្ទុះអំពើហិង្សានៅផ្លូវ វ៉េងស្រេង នោះ ត្រូវបានអង្គការមួយឈ្មោះ INDIGENT ជាអ្នកចំណាយ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍