​ក្មេង​ស្ទាវ​១​ក្រុម​ជិះ​ម៉ូតូ ​ដេញ​ចាក់​​យុវជន​២​នាក់ ​ឱ្យ​របួសធ្ងន់​ស្រាល​

2/28/2014 0 Comments A+ a-


dsc03549ខេត្ដស្វាយរៀង ​ ៖​ យុវជន​២​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ ខណៈ​ដែល​ត្រូវ​ក្រុម​ ក្មេង​ស្ទាវ​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​វាយ​និង​ ចាក់​ដូច​ក្នុង​រឿង​ចិន​ហុងកុង​ធ្វើ​ឱ្យ​មាន​ ការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​រាប់រយ​នាក់​ ដែល​កំពុង​ទស្សនា​ Concert​ រត់​ជាន់​គ្នា​ ទាំង​ព្រលឹង​ចុង​សក់​ កាលពី​វេលា​ម៉ោង​ ១១​យប់​ ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​ក្នុងភូមិ​បា​វិត​កណ្ដាល​ សង្កាត់​-​ក្រុង​ បា​វិត​។​
​បើ​តាម​សម្ដី​យុវជន​រង​គ្រោះ​មាន​ ឈ្មោះ​ រ័​ត្ន​ថា​ អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​ រោងចក្រ​ មាន​ទីលំនៅ​ក្នុងភូមិ​ពោធិ៍​ ឃុំ​ មេស​ថ្ង​ក​ ស្រុក​ច​ន្ទ្រា​ បាន​រៀបរាប់​ឱ្យ​ ដឹង​ថា​ មុន​ពេល​កើតហេតុ​រូបគេ​និង​មិត្ដ​ ភក្ដិ​ម្នាក់​ឈ្មោះ​ សួរ​ ទ្រី​ អាយុ​២៤​ឆ្នាំ​ មុខ​ របរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ក្នុង​ ភូមិ​រោង​ច​ង្រឹ​ត​ សង្កាត់​បាទី​ ក្រុង​បា​វិត​ បាន​បបួល​គ្នា​មក​មើល​ Corcert​ ។​
​ប្រភព​ព័ត៌មាន​បន្ដ​ថា​ ខណៈ​ដែល​កំពុង​ឈរ​មើល​គេ​ច្រៀង​រាំ​រហូត​ដល់​ វេលា​ម៉ោង​១១​យប់​ ស្រាប់តែ​មាន​ក្រុម​ ក្មេង​ស្ទាវ​ជិះ​ម៉ូតូ​៤​ទៅ​៥​គ្រឿង​មាន​គ្នា​ ប្រហែល​៧-៨​នាក់​ ក៏​មាន​ជម្លោះ​ជា​ មួយ​ក្រុម​ក្មេង​ស្ទាវ​និង​បាន​ប្រទូស្ដ​រ៉ា​យ​ គ្នា​។​ ដោយ​ឃើញ​សភាពការណ៍​បែប​ នេះ​ រូបគេ​និង​មិត្ដភក្ដិ​ក៏​នាំ​គ្នា​ឡើង​ជិះ​ ម៉ូតូ​បាន​ប្រមាណ​៣​ម៉ែត្រ​ ក៏​ត្រូវ​ក្មេង​ ស្ទាវ​ទាំងនោះ​ដក​ខ្សែក្រវាត់​មក​វាយ​និង​ យក​កាំបិត​ចាក់​ទៅ​លើ​មិត្ដភក្ដិ​ឈ្មោះ​ សួរ​ ទ្រី​ ពីក្រោយ​ខ្នង​ចំ​ក្បាល​មួយ​កាំបិត​ រីឯ​រូបគេ​រង​របួសស្រាល​និង​ស្រែកហៅ​ អ្នក​ភូមិ​ជួយ​។​
​ក្រោយ​ពី​បង្កហេតុ​ ក្រុម​ក្មេង​ស្ទាវ​ ទាំងនោះ​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ ភ្លាមៗ​ ដោយ​បន្សល់​រូបគេ​និង​មិត្ដភក្ដិ​ ត្រូវ​បាន​អ្នក​ភូមិ​ហៅ​រថយន្ដ​សា​មុ​យ​ដឹក​ យក​ទៅ​កាន់​មន្ទីរពេទ្យ​ប្រតិបត្ដិការ​ជី​ភូ​ ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវ​គ្រូ​ ពេទ្យ​បញ្ជូន​បន្ដ​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ ខេត្ដស្វាយរៀង​។​
​រហូត​មក​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ យុវជន​រង​គ្រោះ​ឈ្មោះ​សួរ​ ទ្រី​ មាន​សភាព​ធ្ងន់ធ្ងរ​ដោយ​ គ្រូពេទ្យ​មិន​ហ៊ាន​វះកាត់​រង់ចាំ​ម្ដាយ​ យុវជន​រង​គ្រោះ​មិន​សិន​ ព្រោះ​ហូរ​ឈាម​និង​ពាក់ព័ន្ធ​ដល់​សួត​ផង​ដែរ​។​ បច្ចុប្បន្ន​ នគរបាល​ក្រុង​បា​វិត​កំពុង​ស្រាវជ្រាវ​រក​ ជនសង្ស័យ​ជា​ក្មេង​ទំនើង​ទាំងនោះ​មក​ ផ្ដន្ទាទោស​តាម​ច្បាប់​ ៕
ប្រភពពី នគរវត្ត