តុលាការ កាត់ទោសដាក់គុក ៣ឆ្នាំចំពោះបាតុករ បង្កភាពវឹកវរ នៅស្ពានអាកាស
ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ, (ស៊ិនហួ)៖ នៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ តុលាការរាជធានីភ្នំពេញ បានសម្រេចកាត់ទោស ដាក់ពន្ធធានា ៣ឆ្នាំ និង ព្យួរទោសពីរឆ្នាំ ចំពោះបាតុករម្នាក់ ក្នុងចំណោម៦នាក់ ដែលត្រូវបានចាប់ខ្លួនកាល ពីខែកញ្ញា ឆ្នាំ២០១៣ នៅស្ពានអាកាសក្បាលថ្នល់ ពីបទបង្កអំពើហិង្សា ដោយចេតនា ព្រមទាំងបំផ្លាញទ្រព្យ សម្បត្តិ សាធារណៈ។ នេះបើតាមការ សេចក្តីសម្រេចដែលអាន ដោយលោកប្រធានចៅក្រម សេង នាង។
គួរបញ្ជាក់ថា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនបុរស ៦នាក់ នៅលើស្ពានអាកាស កាលពីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ អំឡុងពេលនៃការប៉ះទង្គិចគ្នា រវាងកងកម្លាំងរក្សាសន្តិសុខ ជាមួយនឹងក្រុមអ្នកគាំទ្រ គណបក្សប្រឆាំង ដែលបានបណ្តាលឲ្យ មនុស្សម្នាក់ស្លាប់។ បន្ទាប់ពី នោះមកតុលាការបានអនុញ្ញាត ឲ្យមានការធានាជនជាប់ចោទ ៥នាក់ក្នុងចំណោម៦នាក់ លើកលែង បុរសជនជាតិវៀតណាមវ័យ ២០ឆ្នាំ ឈ្មោះ ង្វៀន ធីដុក ដែលត្រូវបាន កាត់ទោសថ្ងៃនេះ។
ចំពោះបុរស ៥នាក់ដែលរួចខ្លួនពីទោសនោះ គឺ ៣នាក់បានរួចផុតពីការ ចោទប្រកាន់ទាំងអស់ និង ២នាក់ទៀត ត្រូវបាន ព្យួរទោសរយៈពេលបីឆ្នាំ ដោយមានន័យថា ពួកគេក៏ត្រូវបានដោះ លែងរួចមកហើយដែរ ៕