ស្ពានអ្នកលឿងនឹងបញ្ចប់ ការសាងសង់ជាស្ថាពរ នៅក្នុងខែមីនាឆ្នាំ២០១៥
ការបញ្ចប់
ការសាងសង់ស្ពានអ្នកលឿងនេះ ត្រូវអះអាងដោយលោក Akihiko Tanaka
ប្រធានអង្គការ JICA ជប៉ុន បានជម្រាបព័ត៌មាននេះ ជូនលោក ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា
នៅក្នុងជំនួបសវនាការនៅវិមានសន្តិភាពកាលពីល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ
ឆ្នាំ២០១៤ម្សិលមិញនេះ។
លោក អៀង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី
ថ្លែងនៅក្រោយជំនួបនោះថា លោក Akihiko Tanaka
បានគោរពជំរាបជូនសម្តេចថា លោកមានការសប្បាយរីករាយជាទីបំផុត
ដែលបានធ្វើដំណើរតាមរថយន្ត ពីទីក្រុងហូជីមិញ មកកាន់ទីក្រុងភ្នំពេញ
តាមផ្លូវជាតិលេខ១ ហើយលោកបានឈប់ពិនិត្យមើលការសាងសង់ស្ពានអ្នកលឿង
។លោកបានជម្រាបជូនសម្តេចតេជោថា ក្រុមវិស្វករ
បាននិងកំពុងធ្វើការសាងសង់ ហើយស្ពាននេះ នឹងត្រូវចប់សព្វគ្រប់
ដាក់ឱ្យដំណើរការ នៅខែមីនា ឆ្នាំ២០១៥ ខាងមុខ។
លោកបានបញ្ជាក់ថា ការជួយរបស់ជប៉ុន តាមរយៈផ្លូវជាតិលេខ៥
ក៏មានសារសំខាន់ដូចគ្នានេះដែរ ហើយលោកក៏បានជម្រាបជូនសម្តេចដែរថា
ជប៉ុនក៏បានយកចិត្ត ទុកដាក់ជួយដល់កម្ពុជា នៅលើវិស័យសុខុមាលភាព
សង្គមផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនង រវាងកម្ពុជា និង ជប៉ុន គឺបានលើក ស្ទួយដល់ភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះគឺជាអ្វីដែលបានប្រកាស ដោយនាយករដ្ឋមន្ត្រីជប៉ុន និងសម្តេចតេជោផ្ទាល់ នៅពេលដែលសម្តេច បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន កាលពីខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ។សម្តេចបន្តថា ជប៉ុនបានដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ជំនួយឱ្យកម្ពុជា គ្របដណ្តប់ ស្ទើរគ្រប់វិស័យ ដូចជាការកសាងស្ពានអ្នកលឿង និងស្ពានដទៃទៀត រួមទាំងហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ដែលមានសារៈសំខាន់ណាស់ ក្នុងការតភ្ជាប់កម្ពុជា និងក្នុងតំបន់អាស៊ាន ក៏ដូចជាមេគង្គផងដែរ៕

ប្រភពពី Free Press Magazine