គណៈរដ្ឋមន្ត្រី៖ វិទ្យុVOA និង RFA ជាឧបករណ៍បម្រើ គណបក្សនយោបាយ
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
ចោទវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)
របស់សហរដ្ឋអាមេរិកថា ជាឧបរណ៍របស់គណបក្សសង្គ្រោះជាតិ
វាយប្រហារគណបក្សប្រជាជនកម្ពុជា។
ក្នុងសេចក្តីស្រាយបំភ្លឺ របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបំភ្លឺអំពីដំណើរការបោះឆ្នោតនៅឆ្នាំ២០១៣ បានលើកឡើងថា វិទ្យុ VOA និង RFA ដែលទទួលប្រាក់ពីរដ្ឋាភិបាលអាមេរិក កំពុងផ្សាយព័ត៌មានបំភ្លើស ជាឧបករណ៍បម្រើផលប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Sean J. McIntosh ច្រានចោលការចោទប្រកាន់ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ។ លោកបញ្ជាក់ថា វិទ្យុ VOA និង RFA ដែលអាមេរិកផ្តល់លុយឲ្យដំណើរការនោះ គឺបំពេញបេសកកម្ម ពង្រីកសេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ មិនគាំទ្រគណបក្សណាមួយទេ« វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងអាមេរិក ផ្តល់ព័ត៌មានផ្ទាល់ ទៅប្រជាជនកម្ពុជា។ រដ្ឋាភិបាលអាមេរិក គាំទ្រវិទ្យុទាំងពីរ ពីព្រោះយើងគាំទ្រសេរីភាពបញ្ចេញមតិ និងសេរីភាពព័ត៌មាន ហើយវិទ្យុទាំងពីរធ្វើការងារដល់ល្អដើម្បីផ្តល់ព័ត៌មានដ៏ប្រជាជន ខ្មែរ»
ក្នុងសេចក្តីបំភ្លឺកម្រាស់៧៣ទំព័រ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមករានេះ អង្គភាពព័ត៌មាននិងប្រតិម្មករហ័ស ក៏បានលើកឡើងពីវិទ្យុ និងកាសែតនៅក្នុងស្រុកចំនួន៨ផ្សេងទៀត ដែលគណបក្សសង្គ្រោះជាតិសង្គ្រោះជាតិ ប្រើសម្រាប់វាយប្រហារគណបក្សប្រជាជនផងដែរ។ វិទ្យុ និងកាសែតទាំងនោះរួមមាន វិទ្យុសំបុកឃ្មុំ វិទ្យុមហានគរ វិទ្យុស្រី្តFM១០២ វិទ្យុសំឡេងប្រជាធិបតេយ្យ(VOD) កាសែតភ្នំពេញប៉ុស្ត៍ កាសែតខេមបូឌាដេលី កាសែតមនសិការខ្មែរ និងកាសែតនគរធំ។
ការបំភ្លឺរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ធ្វើឡើងជាការឆ្លើយតប និងរបាយការណ៍រួមស្តីពីការរៀបចំការបោះឆ្នោតនៅកម្ពុជាក្នុងឆ្នាំ ២០១៣ របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត(ERA) ដែលលើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការមិនមានតម្លភាព ដោយសារការផ្សព្វផ្សាយព័ត៌មានមិនមានតុល្យភាព លម្អៀងទៅរកគណបក្សប្រជាជនកម្ពុជា៕