កូន​កាត់ Tablet/Notebook Lenovo Miix 2 តម្លៃ​ ៦៩៩​ដុល្លារ

1/30/2014 0 Comments A+ a-

កូន​កាត់ Tablet និង notebook Lenovo Miix 2 ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 8.1 និង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​អេឡិចត្រូនិក CES 2014 កាល​ពី​ដើម​ខែ​នេះ​នោះ បាន​ដាក់​លក់​លើ​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​នៅ​សប្ដាហ៍​នេះ ក្នុង​តម្លៃ ៦៩៩ ដុល្លារ។ អាន​អត្ថបទ៖ សរុប​ផលិតផល​អេឡិចត្រូនិក​​លេចធ្លោបំផុត​នៅ​​​ពិព័រណ៍ CES ឆ្នាំ​នេះ Lenovo Miix 2 មាន​អេក្រង់ ១០ អ៊ីញ​ជាមួយ​នឹង resolution 1920 x 1080 ដើរ​ដោយ Intel Atom Z3740 1.33GHz 2MB Processor គាំទ្រ​ដោយ 2.0GB LPDDR3 1066 MHz RAM។ កាន់​តែ​ពិសេស​គឺ Lenovo Miix 2 មាន hard drive ប្រភេទ eMMC ដល់​ទៅ 128GB ឯណោះ​សម្រាប់​ដាក់​កម្មវិធី និង​រក្សា​ឯកសារ​ទុក និង​មាន​កាមេរ៉ា​មុខ 2MP និង rear camera 5MP សម្រាប់​វីដេអូ​ខល​អនឡាញ។ Lenovo Mixx 2 បង្កើត​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់ ដោយ​គេ​អាច​ប្រើ​ជា Tablet ក៏​បាន ប្រើ​ជា​កុំព្យូទ័រ laptop ក៏​បាន​ដោយ​មាន​ល្បឿន​លឿន​គួរ​សម​៕