Google លក់Motorola ឲ្យLenovo ជិត៣ពាន់លានដុល្លារ
បន្ទាប់ពីទិញក្រុមហ៊ុនទូរសព្ទ
Motorola
Mobilityក្នុងគោលបំណងពង្រីកទីផ្សារធ្វើជាម្ចាស់ទាំងHardware
និងSoftware កាលពី២០១២ ក្នុងតម្លៃ១២,៥ពាន់លានដុល្លារ
ប៉ុន្មានម៉ោងមុននេះបណ្ដាសារព័ត៌មានអន្តរជាតិនានាបានចេញផ្សាយថា
Google លក់ពាណិជ្ជកម្មទូរសព្ទនេះ ទៅឲ្យក្រុមហ៊ុនផលិត
និងចែកចាយកុំព្យូទ័រដ៏ធំរបស់ចិន Lenovo
ក្នុងតម្លៃ២,៩១ពាន់លានដុល្លារអាមេរិក។
ការបោះទុនទទួលសិទ្ធិធ្វើជាម្ចាស់Motorola Mobility លើប៉ាតង់សរុបខ្ទង់ ១៧ម៉ឺនផ្សេងគ្នានេះ គឺបង្ហាញច្បាស់ណាស់ថា Lenovo មានមហិច្ឆតាចង់ប្រឡូកឲ្យពេញដៃក្នុងការប្រកួតប្រជែងអាជីវកម្ម ទូរសព្ទដៃជាពិសេសជាមួយSamsung និងApple ដែលក្រុមហ៊ុនទាំងនោះអាចកើបប្រាក់វាល់លានដុល្លារ បន្ទាប់ពីសន្ទុះលក់កុំព្យូទ័ររបស់ក្រុមហ៊ុននេះ ធ្លាក់ចុះគួរឲ្យកត់សម្គាល់។
ជុំវិញការទិញលក់ មានទំហំទឹកប្រាក់ក្បែរ ៣ពាន់លានដុល្លារនេះ
ក្រុមហ៊ុនបច្ចេកវិទ្យាដឹកមុខទាំងពីរយល់ព្រមផ្ដល់ និងទទួលប្រាក់ (១) សាច់ប្រាក់សុទ្ធ ៦០០លានដុល្លារ (២) ៧៥០លានដុល្លារជាភាគហ៊ុនក្នុងក្រុមហ៊ុនLenovo និង (៣) ១,៥ពាន់លានដុល្លារផ្សេងទៀតLenovo នឹងបង់ផ្ដាច់ ៣ឆ្នាំក្រោយ។
កន្លងមកLenovo ធ្លាប់បានបង្ហាញជំហរអភិវឌ្ឍខ្លួនឲ្យក្លាយជាក្រុមហ៊ុនចែកចាយ ដឹកមុខ ក្នុងការផ្គត់ផ្គង់Smartphone លើទីផ្សារអន្តរជាតិ។ ក្រុមហ៊ុនដដែលនេះ ក៏បានបង្ហើបពីទិសដៅទីផ្សារធំៗ ដូចជា ទីផ្សារក្នុងស្រុក (ចិន) រុស្ស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងឥណ្ឌា។
តើមូលហេតុអ្វីបានជាGoogle សម្រេចចិត្តលក់ពាណិជ្ជកម្មទូរសព្ទដៃ Motorola Mobility ចោល?