Grand 2 ចេញលក់មិនទាន់បានប៉ុន្មានផង Galaxy Grand Neo ក៏បានបង្ហាញខ្លួន ជាផ្លូវការទៀតហើយ
Galaxy Grand Neo មានអេក្រង់ ទំហំ 5-inch កំរិតរីសូលុយហ្សិន 480 x 800, chip Quad Core 1,2GHz, RAM 1GB, ថាមពលថ្ម 2.100mAh។ វាបំពាក់កាមេរ៉ាក្រោយទំហំ 5MP និងកាមេរ៉ាមុខ VGA។ តាម Samsung បានឲ្យដឹងថា Galaxy Grand Neo មានបំពាក់តែបច្ចេកវិទ្យា 3G ប៉ុណ្ណោះ មិនមែនបំពាក់ 4G/LTE បូករួមជាមួយនឹងតំលៃលក់ជាង ៣៥០ ដុល្លារ គឺ Samsung ចង់ដាក់ Grand Neo ជាស្មាតហ្វូនស៊េរីមធ្យម។
គួរបញ្ជាក់ផងដែរថា Samsung នឹងដាក់លក់ Galaxy Grand Neo នៅលើទូទាំងពិភពលោក ក្នុងរយះពេល ពីរបីថ្ងៃ ខាងមុខទៀតនេះ។
លក្ខណៈសម្បត្តិមូលដ្ឋានរបស់ Galaxy Grand Neo :
- អេក្រង់ TFT 5" (480 x 800 pixel)
- CPU 1.2Ghz quad core
- RAM 1GB
- មេម៉ូរីក្នុង 8GB (អាចបន្ថែមមេម៉ូរីក្រៅបាន)
- កាមេរ៉ា 5MP
- កាមេរ៉ាមុខ VGA
- ថាមពល 2100mAh
- ដំឡើងរួចជាស្រេចប្រព័ន្ធប្រតិបត្តិការ Android 4.2
- ទម្ងន់ 163g
ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte