ស៊ូថេបៈ នៅថ្ងៃទី១៣ ខែមករាខាងមុខ ជាថ្ងៃបិទ ក្រុងបាងកក ទំាងមូល

1/02/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
បាងកកប៉ុស្ដិ៍៖ មេដឹកនាំក្រុមបាតុករ ប្រឆាំងរាជរដ្ឋាភិបាល លោក ស៊ូថេប ថងស៊ូបាន កាលពីល្ងាចថ្ងៃ ម្សិលមិញនេះបាននិយាយថា លោកមានគម្រោងនឹងធ្វើ មហាបាតុកម្ម បិទទីក្រុងបាងកកទាំងមូល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ខាងមុខនេះ។ យោងទៅតាមទីភ្នាក់ងារសារព័ត៌មានថៃ (បាងកកប៉ុស្ដិ៍) បានចេញ ផ្សាយឲ្យដឹងថា លោក ស៊ូថេប ថងស៊ូបាន បានធ្វើសេចក្ដីប្រកាសនេះ ទៅដល់ក្រុមបាតុករ នៅឯវិមានលទ្ធិប្រជាធិបតេយ្យ។
គណៈកម្មាធិការ កំណែទម្រង់លទ្ធិប្រជាធិបតេយ្យ នឹងធ្វើបាតុកម្មនៅក្នុងទីក្រុងបាងកក នៅថ្ងៃទី០៥ ដល់ទី០៨ ខែមករា ក្នុងគោលបំណងដើម្បីអញ្ជើញ ប្រជាពលរដ្ឋ ឲ្យចូលរួមការធ្វើបាតុកម្មរបស់ខ្លួន ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីចាំផ្ទះ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ចុះចេញពីតំណែង និងដើម្បីទទួលបាននូវ កំណែទម្រង់ របស់ខ្លួន មុនពេលបោះឆ្នោត។
លោកស៊ូថេប បាននិយាយថា គម្រោងកាន់កាប់ទីក្រុងបាងកក អាចនឹងចំណាយពេល ៥ថ្ងៃ ឫក៏អាចនឹង២០ ថ្ងៃ ឫក៏ជាច្រើនថ្ងៃច្រើនម៉ោង។ គណបក្សប្រជាធិបតេយ្យ នឹងពង្រីកតំបន់សំខាន់ៗ សម្រាប់បណ្ដាញបាតុកម្មធំៗ ចាប់ពី ២២ មកនៅត្រឹម២០ តំបន់ នៅក្នុងការបន្ថែមទៅលើមូលដ្ឋាន សំខាន់របស់ខ្លួននៅវិមានលទ្ធិ ប្រជាធិប តេយ្យ។ ហើយ២០ ដំណាក់កាលនៃការតវ៉ា នឹងត្រូវធ្វើឡើង នៅចំណុចប្រសព្វដ៏សំខាន់ និងទូទាំងទីក្រុងបាងកក។
លោក ស៊ូថេប ថងស៊ូបាន បាននិយាយថា “សម្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ នៅតាមបណ្ដាខេត្តផ្សេងៗ អ្នកទាំងអស់គ្នាមានពេល១២ ថ្ងៃ ដើម្បីរៀបចំ វ៉ាលី របស់ខ្លួន សម្រាប់ប្រតិបត្តិការ កាន់កាប់ទីក្រុងមួយនេះ ពីព្រោះថា ដំណើរនេះ និងការវាយប្រហារ និងត្រូវអូសបណ្ដាយរយៈពេលយូរ។ ហើយចាប់ពីថ្ងៃទី១៣ ខែមករា តទៅគ្មានកិច្ចការរបស់រដ្ឋាភិបាលទៀតទេ”។
លោកបានធ្វើការគំរាមកំហែងថា លោកនឹងផ្ដាច់ប្រព័ន្ធអគ្គីសនី និងទឹក របស់ផ្ទះនាយករដ្ឋមន្រ្តីចាំផ្ទះ លោកស្រី យីងឡាក់ និងគ្រប់អាគាការិយាល័យរដ្ឋាភិបាល ទាំងអស់ និងធ្វើការប្ដេជ្ញាទាមទារយកឈ្នះ រដ្ឋាភិបាលឲ្យបាននៅក្នុង ខែមករា នេះ៕
Photo by DAP-News