យ៉ោម បុប្ផា ដឹកនាំបក្ខពួកខ្លួន បិទផ្លូវជាតិលេខ៤
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ យ៉ោម បុប្ផា នៅរសៀលម៉ោង៤និង៣០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤នេះ បានដឹកនាំសកម្មជនដីធ្លីនៅតំបន់បឹងកក់ របស់ខ្លួនជាច្រើននាក់ ទៅបិទផ្លូវជាតិ លេខ៤ នៅក្បែរបន្ទាយអាវុធហត្ថកំបូល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែមករា លោក វ៉ន ពៅ ប្រធានសមា គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប៉ះទង្គិចគ្នាមួយប្រាវ ជាមួយកម្លាំងយោធា អង្គភាពឆ័ត្រយោង ៩១១ ស្ថិតនៅ ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ ក្នុងនោះចាប់ មនុស្ស ជាង ១០នាក់ បូករួមទាំង ព្រះសង្ឃក្នុងនោះ ក៏មានលោក វ៉ន ពៅ ផងដែរ ត្រូវបានចាប់ ខ្លួន យកទៅសួរនាំពីបទ ដើរអុកឡុកតាម បណ្ដារោងចក្រ សហគ្រាស ឱ្យកម្មករចេញ មកតវ៉ាជាមួយខ្លួន ព្រមទាំងបិទផ្លូវលំបង្ក ឱ្យ កកស្ទះចរាចរណ៍ ៕