ករុណា ពេជ្រ បែកធ្លាយ​ដំណឹងថា មានស្រ្តី​វ័យចំណាស់ម្នាក់ ជួយឧបត្ថម្ភ​ពីក្រោយខ្នង

1/02/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ ស្របពេលដែលអាជីពការងារ ក្នុងវិស័យសិល្បៈ កំពុងតែបោះជំហាន ដើរទៅមុខក្នុងភាពល្បី តារាច្រៀងប្រុសរូបសង្ហា របស់ផលិតកម្ម ថោន លោក ករុណា ពេជ្រ ថ្មីៗនេះក៏លេចឮព័ត៌មានមកថា មានស្រ្តីវ័យជាង ៤០ឆ្នាំម្នាក់ តែងជួយផ្គត់ផ្គង់ ទំនុកបំរុង ដល់ជីវភាពរស់នៅ របស់តារាច្រៀងប្រុសរូបនេះជាប្រចាំ។
បន្ទាប់ពីដាក់ខ្លួនចូលប្រឡូក ជាមួយអាជីពលិស្បៈជាច្រើនឆ្នាំមក តារាចម្រៀង ករុណា ពេជ្រ ត្រូវបានគេមើលឃើញថា លោកជាតារាច្រៀងប្រុសម្នាក់ ក្នុងចំណោមតារាប្រុស-ស្រីឯ ទៀត ដែលអាចទាញប្រជាប្រិភាព និងសន្ទុះនៃការគាំទ្រពីមហាជនបានច្រើន ជាពិសេសពីស្រទាប់យុវវ័យ។ ម្យ៉ាងទៀត លោកក៏អាចក្តាប់បានឱកាសល្អ គឺការល្បីឈ្មោះ ប្រចាំនៅក្នុងផលិតកម្មថោន ផងដែរ។
ខណៈការងារសិល្បៈកាន់តែទទួល បានភាពជោគជ័យ ថ្មីៗមុននេះ បន្តិចក៏ស្រាប់តែមានព័ត៌មានខ្សឹបខ្សៀវ លេចឮពីខាងក្រៅមកថា សម្រាប់ជីវភាពរស់នៅឯកជន ខាងក្រៅរបស់តារាច្រៀង ករុណា ពេជ្រ រាល់ថ្ងៃនេះ គឺមានស្រី្តវ័យជាង៤០ឆ្នាំម្នាក់ តែងចាំជួយជ្រោមជ្រែង និងផ្តល់ការឧបត្ថម្ភពីក្រោយដល់លោក។ ផ្អែកតាមប្រភពខាងលើបាននិយាយថា បើតាមដឹងលោក ករុណា ពេជ្រ គឺមានស្រ្តីម្នាក់ជាអ្នកដែល មានទ្រព្យសម្បត្តិច្រើន រស់នៅក្នុងស្រុកអាណិតស្រឡាញ់ ហើយតែងតែជួយជានិច្ច ដល់ការលំបាកគ្រប់យ៉ាង របស់តារាប្រុសចាស់វស្សា ក្នុងផលិតកម្មថោន លោក ករុណា ពេជ្រ ជាពិសេសឧបត្ថម្ភ រាល់ការចាំណាយផ្សេងៗទៀតផង។
ប្រភពខាងលើបានបន្តថា ស្រី្តក្រមុំចាស់ ដែលមានទំនាក់ទំនងស្និទ្ធស្នាល និងតែងបានជួយឧបត្ថម្ភដល់លោក ករុណា ពេជ្រ ម្នាក់នេះជាមនុស្សមានឥទ្ធិពល ក្នុងសង្គមបច្ចុប្បន្ន។ ប៉ុន្តែមិនត្រូវបានប្រភពទម្លាយ ឱ្យដឹងច្បាស់ទេថា តើនារីម្នាក់នោះ ត្រូវជាយ៉ាងម៉េច នឹងគ្នា ជាមួយតារាប្រុសរូបនេះទេ? ទាក់ទងនឹងបញ្ហានេះ ក៏មានប្រភពខ្លះលើកឡើងថា ស្រ្តីវ័យកណ្តាល ដែលកំពុងជួយ ជ្រោមជ្រែង ហើយមានទំនាក់ទំនងស្ងាត់ៗ ជាមួយលោក ករុណា ពេជ្រ នោះ ទំនងអាចជាអ្នកដែលស្រឡាញ់ ចង់បានបេះដូង តារារូបនេះ ទើបបានជាគេហ៊ានចាំជួយឧបត្ថម្ភយ៉ាងដូច្នេះ។
នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤នេះ គេហទំព័រLooking TODAY មិនទាន់អាចទាក់ទងដើម្បី សុំការបំភ្លឺជុំវិញព័ត៌មានលេចឮខាងលើនេះ ពីលោក ករុណា ពេជ្រ បាននៅឡើយទេ ។ ដូច្នេះគេហទំព័រ LookingTODAY និងព្យាយាមស្វែងរកការបំភ្លឺពី លោក ករុណា ពេជ្រ នៅពេលក្រោយ ដើម្បីឲ្យអ្នក គាំទ្របានដឹងច្បាស់ពីរឿងនេះ៕