ចោរ​៣​នាក់​កាប់សម្លាប់​ប្ដី​ប្រពន្ធ​នៅ​ផ្ទះ​ចាំចម្ការ​ប្លន់​យក​មាស​និង​លុយ

1/02/2014 0 Comments A+ a-

​ខេត្ដ​រតនគីរី​ ៖​ ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់​បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ប្ដី​ ប្រពន្ធ​នៅ​នឹង​ផ្ទះ​ចាំចម្ការ​ដាច់​ស្រយាល​ ពី​ផ្ទះ​អ្នកស្រុក​ប្លន់​យក​មាស​និង​ប្រាក់​រួច​ គេចខ្លួន​ដោយ​សុវត្ថិភាព​ ។​ ​ករណី​ចោរប្លន់​អ្នកចម្ការ​២​នាក់​ប្ដី​ ប្រពន្ធ​ខាងលើ​នេះ​បាន​កើតឡើង​ កាលពី​ ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​ត្រំ​ ឃុំ​ឡា​មិ​ញ​ ស្រុក​ប​កែវ​ ។​
​នគរបាល​ស្រុក​ប​កែវ​ឱ្យ​ដឹង​ថា​ បុរស​ ជា​ប្ដី​ឈ្មោះ​ទីង​ លូ​ អាយុ​៥០​ឆ្នាំ​ ត្រូវ​ក្រុម​ ចោរ​ប្រើ​កាំបិត​កាប់​ឱ្យ​ស្លាប់ ​នៅ​នឹង​មុខ​ ផ្ទះ​ ខណៈ​ជន​រង​គ្រោះ​ប្រតាយប្រតប់​ជា​ មួយ​នឹង​ក្រុម​ចោរ​ ។​ ចំណែក​ប្រពន្ធ​ឈ្មោះ​ រ​មាំ​ នី​ន​ អាយុ​៤៥​ឆ្នាំ​ បាន​រង​របួសធ្ងន់​ ដោយសារ​ចោរ​កាប់​ ប៉ុន្ដែ​សំណាង​គាត់​ រត់​ចូល​ព្រៃ​រួច​ពី​សេចក្ដីស្លាប់​  ។​
​តាម​ការ​បំភ្លឺ​ពី​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ រ​មាំ​ នី​ន​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​ ២០១៤​ឱ្យ​ដឹង​ថា​ ក្រុម​ចោរ​បាន​ប្លន់​យក​ លុយ​របស់​ពួក​គាត់​ចំនួន​១៥​ម៉ឺន​រៀល​ ចិញ្ចៀនមាស​ទម្ងន់​២​ជី​១​វង់​ និង​ក្រវិល​ ប្លា​ទី​ន​ទើបនឹង​ទិញ​តម្លៃ​៣៥​ម៉ឺន​រៀល​។​ ស្ដ្រី​រង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា​ នៅ​មុន​ ពេល​កើតហេតុ​មាន​បុរស​៣​នាក់​ (​ក្រុម​ ចោរប្លន់​)​ បាន​ដើរ​ចូល​មក​ផ្ទះ​ចាំចម្ការ​ របស់​ពួក​គាត់​ ។​ ពេល​នោះ​បុរស​ម្នាក់​ ក្នុង​ចំណោម​៣​នាក់​បាន​សុំ​ទឹក​ផឹក​ ហើយ​ រូប​គាត់​បាន​ដើរទៅ​ដួស​ទឹក​ និង​ពេល​ ត្រឡប់​មក​វិញ​ខណៈ​កំពុង​ហុច​ទឹក​ឱ្យ​ជន​ សង្ស័យ​ទាំង​៣​បាន​ទាញ​កាំបិត​កាប់​មក​ លើ​គាត់​តែ​ម្ដង​ ។​ ស្រប​ពេល​នោះ​  ក៏​បាន​ ប្រតាយប្រតប់​គ្នា​ហើយ​រូប​គាត់​បាន​ខាំ​ ដៃ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ធ្វើ​ឱ្យ​ដួល​ទាំងអស់​គ្នា​ ទៅ​លើ​ដី​ ហើយ​ក៏​បាន​ខាំ​ប្រដាប់​ភេទ​ វា​រួច​ទើប​ រត់​ចូល​ទៅ​ក្នុង​ព្រៃ​ ។​ ឃើញ​ដូច្នេះ​ប្ដី​របស់​ គាត់​ (​ជន​រង​គ្រោះ​ដែល​ស្លាប់​)​បាន​រត់​ មក​ជួយ​តែ​ត្រូវ​ជនសង្ស័យ​ប្រើ​កាំបិត​ធំ​តូច​កាប់​និង​ចាក់​បណ្ដាល​ឱ្យ​ ស្លាប់​នៅ​ ក្នុង​ថ្លុកឈាម​មុខ​ផ្ទះ​តែ​ម្ដង​ ។​
​ស្ដ្រី​រង​គ្រោះ​បាន​សន្និដ្ឋាន​ថា​ គ្រា​ ដែល​ប្ដី​របស់​គាត់​ស្លាប់​និង​រូប​គាត់​រត់​ ចូល​ព្រៃ​ក្រុម​ចោរប្លន់​ទាំង​៣​នេះ​បាន​រុក​ រើ​យក​មាស​និង​យក​លុយ​នៅ​ក្នុងផ្ទះ​គាត់​ទើប​គេចខ្លួន​បាត់​ទៅ​ ។​
​ស្ដ្រី​រង​គ្រោះ​បញ្ជាក់​ថា​ រូប​គាត់​មិន​ ចាំ​មុខ​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ទេ​ ព្រោះ​នៅ​ម៉ោង​កើតហេតុ​មេឃ​រាង​ងងឹត​ ទើប​មើល​មុខ​ក្រុម​ចោរ​មិន​ច្បាស់​ ។​
​តាម​ប្រភព​ពី​អ្នកស្រុក​ឱ្យ​ដឹង​ថា​ ប្ដី​ ប្រពន្ធ​ទាំង​២​នាក់​មានផ្ទះ​នៅ​ក្នុងភូមិ​ ហើយ​មានកូន​ប្រុស​ស្រី​ផង​ដែរ​ ។​ នៅ​ មុន​ពេល​កើតហេតុ​ ដូច​សព្វមួយដង​ពួក​ គាត់​តែងតែ​ទៅ​ដេក​នៅផ្ទះ​ចាំចម្ការ​ជា​ ប្រចាំ​ ។
___________________
ប្រភពពីនគរវត្ត