amsung ត្រៀមបង្ហាញ Tablet ៧ និង ៥ នៅត្រីមាសទីមួយ
ក្រុមហ៊ុន Samsung បានត្រៀមខ្លួនដើម្បីបញ្ចេញម៉ូដែលឧបករណ៍ Tablet ថ្មីសម្រាប់ផ្គត់ផ្គងទីផ្សារនៅក្នុងត្រីមាសទី ១ នៃ
ដើមឆ្នាំ ២០១៤ ប៉ុន្តែបច្ចេកវិទ្យាយក្សនេះ
មិនខ្វល់ខ្វាយការផ្សាយពាណិជ្ជកម្មឡើយ
ជាពិសេសមូលដ្ឋានរបស់ខ្លួនដែលមាននៅក្នុងប្រទេសកូរ៉េ។
តាមរយៈអ្នកជំនួញកូរ៉េបានអះអាងថា នៅក្នុងខែមករាក្រុមហ៊ុន Samsung
នឹងបង្ហាញម៉ូដែលថ្មីនៃ Tablet ដោយប្រើប្រាស់ Windows 8
ជាមួយនឹងទំហំផ្ទុក ៤ ជី។ Tablet 7
ត្រូវបានគេរំពឹងថានឹងបំពាក់មកជាមួយនូវអេក្រង់ទំហំ ១១ អ៊ីញ
ប្រើប្រព័ន្ធដំណើរការ Core i5 របស់ក្រុមហ៊ុន intel ។ ចំណែកឯ Tablet 5
គឺមានសមត្ថភាពស្រដៀងគ្នាដែរ
គ្រាន់តែទំហំផ្ទុករបស់វាតូចជាងបន្តិចគឺ ៣៤ ជីហ្គាបៃ SSD
បើធៀបទៅនឹង Tablet 7 គឺ ១២៨ ជីហ្គាបៃ។
ដូចដែលអ្នកបានឃើញរួចហើយឧបករណ៍ទាំងពីរនេះមានលក្ខណៈពិសេសស្រដៀង
គ្នា ហើយនឹងចេញលក់នៅលើទីផ្សារក្នុងពេលឆាប់ៗព្រមគ្នាដែរ៕’
