កូនឧកញ៉ា ឃី ពៅ ជាប់ចោទពីបទប៉ុនប៉ងឃាតកម្ម ហើយកែសំណុំរឿងមកបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយចេតនាអាចជាអំពើពុករលួយ
ភ្នំពេញ ៖ បើទោះបីជាសំណុំរឿងជន ត្រូវចោទ ពៅ ដាណា ភេទប្រុស
អាយុ ២៧ឆ្នាំ ត្រូវជាកូនលោកឧកញ៉ា ឃី ពៅ
អគ្គនាយកក្រុមហ៊ុនដេវីដ ខុនត្រាក់សិន ខូអិលធីឌី
មានករណីឃុបឃិតគ្នាដោយ អំពើពុករលួយឈានដល់ព្រះរាជអាជ្ញា
អមសាលាដំបូងខេត្ដប៉ៃលិនប្ដូរបទចោទ ប្រកាន់ពីបទ
“ប៉ុនប៉ងឃាតកម្ម” មក បទ“បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយ
ចេតនា” ហើយបម្រុងនឹងបញ្ជូនជម្រះ ក្នុងអំឡុងខែមករា
ឆ្នាំ២០១៤នេះ ក្លាយ ទៅជាបញ្ហារារែកមិនទាន់
ចាត់បញ្ជូនទៅ ជម្រះប្រហែលជាស្ថិតក្នុងការតាមដាន
ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ សមត្ថកិច្ច និង
ការដាក់ភាពសង្ស័យពីថ្នាក់លើជុំវិញកែសំណុំរឿងបែបនេះ?
យោងតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា បទចោទ ប្រកាន់ប៉ុនប៉ងឃាតកម្មជនត្រូវចោទ ត្រូវប្រឈមការជាប់ពន្ធនាគារពី១០ទៅ ១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញថា ជនត្រូវចោទមានពិរុទ្ធភាពដូចការចោទ ប្រកាន់ពីព្រះរាជអាជ្ញា ប៉ុន្ដែពេលដែល ព្រះរាជអាជ្ញាលោក ជុំ សែនសទ្ធា ប្ដូរ បទចោទពីបទប៉ុនប៉ងឃាតកម្មមកបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយចេតនា ជាបទល្មើសមជ្ឈិម ជនត្រូវចោទប្រឈម នឹងការជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ៤លាន រៀល យោងតាមមាត្រា៤១០នៃក្រម ព្រហ្មទណ្ឌ ។ ប៉ុន្ដែករណីនេះត្រូវបានមន្ដ្រី តុលាការទម្លាយថា ប្រសិនបើមិនបាន បែកធ្លាយចំពោះការកែសំណុំរឿង និង អំពើពុករលួយកើតឡើងដោយការឃុប ឃិតគ្នារវាងមន្ដ្រីតុលាការជាមួយនឹង ក្រុមគ្រួសារជនត្រូវចោទ អាចនឹងបញ្ជូន សំណុំរឿងទៅជម្រះឱ្យមានការលើកលែង តែពេលនេះក្លាយជាទៅជារារែកព្រួយ បារម្ភពីបញ្ហាធ្វើអធិការកិច្ច ស្របពេល ដែលប្រព័ន្ធតុលាការត្រូវបានកំណែ ទម្រង់ស៊ីជម្រៅ ហើយអំពើពុករលួយ បែបនេះក៏ប្រឈមនឹងការចាប់ខ្លួនជា បន្ដបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុក រលួយនោះផងដែរ ។
មន្ដ្រីតុលាការបានបញ្ជាក់ថា អ្វីដែល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដលោក ជុំ សែនសទ្ធា កែសំណុំរឿងពីបទចោទ ប្រកាន់ “ប៉ុនប៉ងឃាតកម្ម”មកបទ“បំផ្លិច បំផ្លាញទ្រព្យសម្បត្ដិដោយចេតនា” អាច ជាគំនាបអន្ដរាគមន៍ពីអ្នកមានអំណាច ក្នុងខេត្ដប៉ៃលិន គួបផ្សំនឹងប្រយោជន៍ខ្លះ ផងទើបហ៊ានប្ដូរបទចោទ ប៉ុន្ដែរឿងនេះ អាចជាបច្ច័យដ៏អាក្រក់ពាក់ព័ន្ធនឹងតំណែង ប្រសិនបើឈានដល់ឃុបឃិតគ្នាបញ្ជូន ទៅជម្រះមានការលើកលែងទៅលើជន ត្រូវចោទដែលជាកូនឧកញ៉ា ឃី ពៅ មានប្រវត្ដិថាបានប្រព្រឹត្ដបទល្មើសមិន រៀងចាល ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី៣ ខែ តុលា ឆ្នាំ២០១២កន្លងទៅ ឈ្មោះ ពៅ ដាណា បានកើតជាជម្លោះដោយពាក្យ សម្ដីជាមួយឈ្មោះ ផាង ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ខណៈពួកគេបានធ្វើដំណើរ លើកំណាត់ផ្លូវសាធារណៈលេខ៥៧ ត្រង់ ចំណុចភូមិអូរច្រាលឆ្ពោះមកកាន់សង្កាត់ -ក្រុង-ខេត្ដប៉ៃលិន ។
ទំនាស់ពាក្យសម្ដីនេះបានក្លាយទៅ ជាកំហឹងដ៏សែនពុះកញ្ជ្រោលធ្វើឱ្យឈ្មោះ ពៅ ដាណា ត្រូវជាកូនសំណព្វចិត្ដកូន ឧកញ៉ា ឃី ពៅ ដែលកំពុងបើករថយន្ដ ឡង់គ្រីស័រពាក់ស្លាកលេខភ្នំពេញ 2F-0106 ដេញបំបុកប៉ុនប៉ងចេតនាសម្លាប់ ឈ្មោះ ផាង ណារ៉ា ដែលកំពុងជិះម៉ូតូ ម៉ាកហុងដា ស៊េរីឆ្នាំ២០១១ ។
សមត្ថកិច្ចបានឱ្យដឹងថា ពៅ ដាណា បានធ្វើសកម្មភាពបើករថយន្ដដេញ បំបុកប៉ុនប៉ងសម្លាប់ជនរងគ្រោះក្នុង ចម្ងាយដីរាប់សិបគីឡូម៉ែត្រ ហើយធ្វើ ឱ្យជនរងគ្រោះភ័យស្លន់ស្លោព្រលឹងចុង សក់ក៏បង្ខំចិត្ដបើកម៉ូតូគេចចូលក្នុង បរិវេណស្នងការដ្ឋាននគរបាលខេត្ដដើម្បី ឱ្យសមត្ថកិច្ចដែលកំពុងបំពេញការងារ នៅទីនោះជួយអន្ដរាគមន៍ ប៉ុន្ដែ ពៅ ដាណា ក៏បានបើករថយន្ដបំបុកម៉ូតូជន រងគ្រោះកម្ទេចចោលក្នុងបរិវេណស្នង ការដ្ឋាននគរបាលខេត្ដ ហើយសមត្ថកិច្ច ឃើញពីសកម្មភាពបទល្មើសជាក់ស្ដែង ក៏បានឃាត់ខ្លួនជនបង្ក និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្ដចាត់ការ តាមនីតិវិធី ។
ពាក់ព័ន្ធនឹងអំពើពាលកោងកាច សាហាវឃោឃៅដែល ពៅ ដាណា បើក រថយន្ដដេញបំបុកប៉ុនប៉ងសម្លាប់ជនរង គ្រោះ ប្រជាពលរដ្ឋ សមត្ថកិច្ច មន្ដ្រីរាជ ការមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងថា ជន បង្កមិនដឹងជាអាងខ្នង អំណាច បុណ្យ ស័ក្ដិខ្លាំងក្នុងកម្រិតណាទៅ ទើបប្រហើន បំពានច្បាប់ការបើករថយន្ដដេញបំបុក សម្លាប់ជនរងគ្រោះមិនចាញ់ក្នុងភាព យន្ដហូលីវូដ ទើបអាជ្ញាធរខេត្ដបាន បញ្ជាឱ្យមន្ដ្រីនគរបាលយុត្ដិធម៌ត្រូវចាត់ វិធានការចាប់ជនបង្កកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងដោយគ្មាន ការយោគយល់ ហើយតំណាងអយ្យការ លោក ជុំ សែនសទ្ធា ក៏បានចោទប្រកាន់ ពីបទប៉ុនប៉ងឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រ កម្ពុជាបញ្ជូនទៅចៅក្រមស៊ើបឃុំខ្លួន បណ្ដោះអាសន្ន ដែលមជ្ឈដ្ឋានទូទៅ សម្ដែងនូវការគាំទ្រពីចំណាត់ការរបស់ សមត្ថកិច្ច អាជ្ញាធរខេត្ដ និងមន្ដ្រីតុលា ការដែលអនុវត្ដច្បាប់ប្រកបដោយតម្លា ភាព ។ ផ្ទុយទៅវិញករណីនេះបានក្លាយ ទៅជាកើតអំពើពុករលួយឃុបឃិតគ្នា ដែលព្រះរាជាអាជ្ញាអមសាលាដំបូង ខេត្ដបានប្ដូរបទចោទប្រកាន់ពីបទប៉ុនប៉ង ឃាតកម្មក្នុងបទល្មើសឧក្រិដ្ឋមកបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយចេតនា ក្នុងបទមជ្ឈិម ឬឈានដល់បញ្ជូនទៅ ជម្រះដោះលែង ប្រសិនបើរឿងនេះមិន ត្រូវបានទម្លាយឱ្យថ្នាក់លើបានជ្រាបនោះ។
ពាក់ព័ន្ធនឹងករណីប្ដូរបទចោទប្រកាន់ ពីបទល្មើសឧក្រិដ្ឋ មកបទល្មើសមជ្ឈិម ដែលគេសង្ស័យថា កើតឡើងដោយអំពើ ពុករលួយ នគរវត្ដមិនអាចទាក់ទងបាន ទេពីលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដប៉ៃលិន ដោយទូរ ស័ព្ទចូលគ្មានអ្នកលើក កាលពីព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ២០១៤ ។ ប៉ុន្ដែមន្ដ្រី តុលាការបានបង្ហើបថា រឿងនេះស្ថិតនៅ ក្នុងការរារែកនៅឡើយ ព្រោះខ្លាចមាន បញ្ហាប្រសិនបើបញ្ជូនទៅជម្រះឈាន ដល់ការដោះលែង ម្យ៉ាងទៀតនៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៤ នឹងមានការដោះ ដូរមន្ដ្រី និងប្រធានតុលាការ ដូច្នេះក៏ បង្អាក់រង់ចាំឱកាសល្អ ឬស្ងាត់ស្ងៀម ទើបចាត់រឿងនេះទៅជម្រះ ។
មន្ដ្រីនគរបាលយុត្ដិធម៌បានលើក ឡើងថា ពួកគាត់មានជំនឿទៅលើតំណាង អយ្យការ ប្រហែលជាមិនហ៊ានកែសំណុំ រឿងប្ដូរបទចោទឬជាករណីនេះកើតឡើងពីការអន្ដរាគមនន៍ទើប ព្រះរាជអាជ្ញាបង្ខំចិត្ដប្ដូរបទចោទប្រកាន់ក្នុងគំនាបបើជា ការឃុបឃិតទាញយកប្រយោជន៍ក្នុងអំពើពុករលួយណាមួយ ពីព្រោះសកម្មជាអំពើ ខុសច្បាប់ភាពដែលឈ្មោះ ពៅ ដាណា បើករថយន្ដបំបុកប៉ងសម្លាប់ទៅលើជនរងគ្រោះបង្ហាញពីចេតនាទុច្ចរិត របស់ ជនបង្កនៅចំពោះមុខសមត្ថកិច្ច និង ស្ថិតក្នុងទីតាំងស្នងការដ្ឋាននគរបាល ខេត្ដជាក់ស្ដែងដែលជនបង្កតំណាងអយ្យការថែមទាំងចោទប្រកាន់ពីបទ ប៉ុនប៉ងឃាតកម្មជាបទល្មើសឧក្រិដ្ឋមិនអាច ដោះលែងឱ្យនៅក្រៅឃុំឬលើកលែងការចោទប្រកាន់ បាននោះឡើីយ ។
មន្ដ្រីតុលាការជាច្រើនតាមបណ្ដា ខេត្ដ រាជធានីបានបញ្ចេញចម្ងល់ថា ហេតុអ្វីបានជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដប៉ៃលិនឃ្លាតឆ្ងាយពី ច្បាប់ ស្របពេលដែលស្ថាប័នតុលាការត្រូវ បានកំណែទម្រង់ស៊ីជម្រៅ ឬក៏មាន អំណះអំណាងណាមួយជាលក្ខណៈស្រប តាមនីតិវិធី ទើបតំណាងអយ្យការប្ដូរ បទចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម មកបទបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិដោយ ចេតនាជាការបន្ធូរបន្ថយទោស ឬឈាន ដល់ការជម្រះដោះលែង? ពីព្រោះតំណែង ឥឡូវមានការផុយស្រួយណាស់ ៕