ក្មេងប្រុស ស្រី៤នាក់ ចុះងូតទឹកត្រពាំង លង់ស្លាប់ម្នាក់
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ : ក្មេងស្រីម្នាក់ រួមនឹងក្មេង ប្រុស៤នាក់ទៀត បានចុះទៅ លេងទឹក ត្រពាំងជាមួយគ្នា ក៏ត្រូវលង់ ភ្លាមៗម្តាយ របស់ក្មេងស្រីរងគ្រោះ បានដឹកក្មេង ស្រីរងគ្រោះ យកទៅកាន់គ្លីនិកក្បែរនោះ ដើម្បីឲ្យ គ្រូពេទ្យជួយសង្រ្គោះ ប៉ុន្តែពេលទៅដល់ គ្រូពេទ្យបានប្រាប់ថា ក្មេងស្រី រងគ្រោះបានដាច់ ខ្យល់ ស្លាប់ បាត់ទៅហើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើត កាលពីវេលា ម៉ោងប្រមាណ ជា១៥ និង០០នាទី រសៀលថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៤ នៅត្រពាំងទឹកក្រោយវិទ្យាល័យជម្ពូវ័ន ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
អ្នកស្រី ញឹប ផល្លី អាយុ៥៣ឆ្នាំ ត្រូវជាម្តាយក្មេងស្រី រងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់ មានឈ្មោះ មាឃ ស្រីនាង អាយុ១២ឆ្នាំ ជាសិស្សសាលាបឋម សិក្សាជម្ពូវ័ន ត្រូវជាកូនស្រីពៅ ក្នុងចំណោមបង ប្អូន៤នាក់ ប្រុស២នាក់ និងស្រី២នាក់ ហើយនាងជាកូនកំព្រាឳពុក ។
អ្នកស្រីបានបន្តទៀតថា មុន ពេលកើតហេតុកូនស្រី របស់គាត់រួមកូនភូមិចំនួន៤នាក់ទៀតបាន ដើរលេងជាមួយគ្នា ក្រោយមកពួកគេក៏ បាននាំគ្នាចុះលេង ទឹកត្រពាំងនោះ ដោយបាត់រូបនាងពុំបានដឹងនោះទេ រហូតដល់ម៉ោងកើតហេតុទើបគេប្រាប់ថា កូនរបស់គាត់បានលង់ទឹកត្រពាំង ភ្លាមៗដោយមិនអស់ចិត្តថា កូនស្លាប់ក៏បានដឹកបញ្ជូនទៅកាន់គ្លីនិកឯកជនក្បែរនោះ ប៉ុន្តែពេលដែលបញ្ជូននាងទៅដល់ គ្រូពេទ្យបានប្រាប់ថា នាងបានស្លាប់ទៅហើយ ។
គួរបញ្ជាក់ថា ទឹកត្រពាំងដែលក្មេងស្រី លង់ស្លាប់នោះមាន ជម្រៅប្រដែលជា៤ម៉ែត្រឯណោះ។
បច្ចុប្បន្ន សាកសពក្មេងស្រីត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕