ផ្ទុះហិង្សា គប់ដុំថ្មដាក់គ្នា រវាងកម្មករ តវ៉ាទាមទារប្រាក់ខែ និងកម្មករមិនចូលរួម តវ៉ា នៅទួលពង្រ
តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ ៖ ក្រៅពីការប៉ះទង្គិចគ្នា រវាង ក្រុមរបស់លោក វ៉ន ពៅ នៅសង្កាត់កំបូល ជាមួយកម្លាំងយោធា អង្គភាពឆ័ត្រយោង ៩១១ នោះ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៤ នេះ នៅរោងចក្រមួយកន្លែង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ក៏មានការប៉ះទង្គិចគ្នាក្លាយ ជាអំពើហិង្សា រវាងក្រុមកម្មករដែលចូល រួមធ្វើបាតុកម្ម ទាមទារប្រាក់ខែ និងក្រុម កម្មករ ដែលមិនចូលរួមធ្វើបាតុកម្ម ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៣ រសៀល ថ្ងៃដដែលនេះមានកម្មករមួយ ក្រុមបានទៅបង្ខំឱ្យក្រុមកម្មករ ដែលកំពុង ធ្វើការ នៅក្នុងរោងចក្រមួយប៉ុន្ដែក្រុម កម្មករដែលកំពុងធ្វើការនោះ មិនព្រមចេញ ស្រាប់តែពួកគេ បានយកដុំថ្មគប់ចូលទៅ ក្នុងរោងចក្រ រហូតធ្វើឱ្យក្រុមកម្មករដែល នៅខាងក្នុងរោងចក្រ ទ្រាំមិនបានក៏គប់ ត្រឡប់មកវិញ ។
សេចក្ដីរាយការណ៍បានបន្ដថា អំពើ ហិង្សាគប់ដុំថ្មដាក់គ្នា មិនបណ្ដាលឱ្យមាន កម្មករណាម្នាក់ រងរបួសធ្ងន់ធ្ងរនោះឡើយ ប៉ុន្ដែ បានបណ្ដាលឱ្យរថយន្ដលុច្សស៊ីស២គ្រឿង នៅក្នុងរោងចក្របែកកញ្ចក់ខ្ទេច ដោយសារតែក្រុមកម្មករ នៅខាងក្រៅគប់ ដុំថ្មចូល ។ ប៉ុន្ដែ ស្ថានការណ៍ទូទៅបានធូរ ស្រាលឡើងវិញហើយ គិតត្រឹមវេលាម៉ោង ៤ រសៀលថ្ងៃដដែលនេះ ក្រោយពីក្រុម កម្មករ ដែលតវ៉ាទាមទារប្រាក់ខែទាំងនេះ បានចាកចេញពីរោងចក្រខាងលើ ៕