វៀតណាមពន្យាពេលស្ថាបនារោងចក្រនុយក្លេអ៊ែរ
នាយករដ្ឋមន្ត្រីរបស់វៀតណាម ង្វៀន តាន់ យ៉ុង បាននិយាយថា
ការស្ថាបនារោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ប្រទេសនេះប្រហែលជាត្រូវ
ពន្យាទៅដល់ឆ្នាំ២០២០ ។ លោក ង្វៀន តាន់ យ៉ុង បានប្រកាសអំពីការផ្អាកនេះ
អំឡុងកិច្ចប្រជុំរបស់ក្រុមហ៊ុនឧស្ម័ននិងហ្គាសដំណើរការដោយរដ្ឋ
ឈ្មោះថា PetrolVietnam កាលពីថ្ងៃពុធ។
កាសែត Tuor Tre របស់វៀតណាមបានចុះផ្សាយថា មូលហេតុនៃការផ្អាកការស្ថាបនារោងចក្រនុយក្លេអ៊ែររបស់វៀតណាមគឺ ដោយសារតែនាយករដ្ឋមន្ត្រីនៃប្រទេសនេះព្រួយបារម្ភលើបញ្ហាសុវត្ថិ ភាពជាចំបង ក្នុងនោះ លោកង្វៀន តាន់ យ៉ុង បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនឹងមិនចាប់ផ្តើមការស្ថាបនាទេ ប្រសិនបើគ្មានស្តង់ដានោះ។
នេះគឺជាលើកដំបូងហើយដែលនាយករដ្ឋមន្ត្រីវៀតណាមប្រកាសអំពីការពន្យា ពេលស្ថាបនារោងចក្រនុយក្លេអ៊ែរ។ បន្ទាប់ពីកើតមានឧប្បត្តិហេតុនុយក្លេអ៊ែរនៅ Fukushima ក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០១១កន្លងទៅ រដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា ខ្លួននឹងប្រើប្រាស់ពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំសម្រាប់ការស្ថាបនា និងបង្វឹកដល់ក្រុមកម្មករ។ ក្រុមអ្នកអង្កេតការបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមនឹងដំណើរការអភិវឌ្ឍរោងចក្រនុយក្លេអ៊ែរនេះយ៉ាង ប្រុងប្រយ័ត្នបំផុត៕
ប្រភពពី ANN