ដាច់​ខ្សែ​បង្អោង​ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់ ២៥​ម៉ែត្រ ស្លាប់ចោល​ប្រពន្ធ​កូន​គួរ​ឲ្យ​សង្វេគ​

1/18/2014 0 Comments A+ a-

ខេត្តកំពង់ឆ្នាំង ៖ បុរស​​អ្នក​​ឡើង​ត្នោត​​ម្នាក់ បាន​​ស្លាប់​​ពេល​​ដឹក មក​ដល់​​មន្ទីរ​ពេទ្យ​​ខេត្ត បន្ទា​ប់​ពី​​បាន​​ឡើង​​ចង​​ត្នោត​​កំ​ព​ស់ ២៥​​ម៉ែត្រ  ដាច់​​ចំ​ណង​​បង្អោង​​ផ្ងាក​​ក្រោយ ធ្លាក់​​មក​​ដី​​រង​របួស​​ធ្ងន់ កាល​ពី​​វេ​លា​​ម៉ោង ១០​​និង​​៥០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​១៧ខែ​មករា ឆ្នាំ​២០១៤ ក្នុងភូមិ​អូរ​រោង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
​ជនរងគ្រោះ​មានឈ្មោះ ប៉ោ ធឿន អាយុ ៥០​ឆ្នាំ មុខរបរ​ជា​អ្នក​ឡើងត្នោត រកលុយ​មក​ទ្រទ្រង់ ជីវភាព​គ្រួសារ មាន​ប្រពន្ធ​និង​កូន ៣​នាក់​រស់នៅ ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។ បុរសរងគ្រោះ បាន​ទៅ​ចង​ត្នោត​មួយ​ដើម ដែលមាន​កំពស់ ប្រមាណ ២៥ ម៉ែត្រ​នៅក្នុង​របងភូមិ ពេល​ឡើង​ចង​បង្អោង ដល់ក​ត្នោត​ទៅហើយ ស្រាប់តែ​ដាច់​ចំណង​បង្អោង  ផ្ងាក​ក្រោយ​ធ្លាក់​មក​ដី​ផ្កាប់មុខ បណ្តាលអោយ រងរបួស​បាក់​កដៃ ទាំង​សងខា ង​និង​បែក​មុខមាត់​យ៉ាងធ្ងន់ធ្ងរ​។​
​ភ្លាមៗ​នោះ​ក្រុមគ្រួសារ បាន​លើក​បុរសរងគ្រោះ ដឹក​តាម​ម៉ូតូ​មកកាន់ មន្ទីរពេទ្យបង្អែក​ខេត្ត  ប៉ុន្តែ​ពេល​ដឹក​មកដល់​មន្ទីរពេទ្យ បាន​ប្រមាណ​តែ ១០​នាទី​ប៉ុណ្ណោះ ជនរងគ្រោះ​បាន ដាច់ខ្យល់​ស្លាប់ ចោល​ប្រពន្ធ​កូន យ៉ាង​អាណោចអាធ័ម​បំផុត​។ សាច់ញាតិ​របស់​សព បាន​អោយដឹងទៀតថា បុរសរងគ្រោះ បាន​ប្រកបមុខរបរ​ឡើងត្នោត រាប់សិប​ដើម​រំងាស់​យក​ស្ករ ជាច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​គ្រោះថ្នាក់​ឡើយ ទើបតែ​ពេលនេះ ក៏​ជួប​រឿង​ស៊យ​តែម្តង​៕
ប្រភពពី វត្តភ្នំ