ចាប់ខ្លួន​ប្តី​ប្រពន្ធ​ឡាវ​ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​ជិត១​គីឡូក្រាម​

1/14/2014 0 Comments A+ a-

drug_lao_cenស្ទឹងត្រែង: ជនជាតិ​ឡាវ​ពីរ​នាក់ ត្រូវ​កម្លាំង​នគរបាល ចាប់ខ្លួន​ជាមួយ​សារធាតុ​ញៀន មាន​ទម្ងន់​ជិត​មួយ​គីឡូក្រាម កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៤​។​
​    ​
​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ទំនាក់ទំនង​ព្រំដែន​ច្រក​ត្រពាំង​ក្រៀល បានឱ្យដឹងថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅលើ​ផ្លូវលំ ស្ថិតក្នុង​ភូមិ​ណា​អូ​ង​ឃុំ​ស្រែ​សំបូរ​ស្រុក​សៀម​ប៉ាង​។ ប្តី​ឈ្មោះ​ខាំ ផេង​ណ​យ អាយុ​៣៥​ឆ្នាំ មានមុខរ​បរជាកសិក​រ រស់នៅ ភូមិ​ណា​ម៉ាក​ង៉ូ​ក ស្រុក​ស៊ុ​ឃូ​ម៉ា ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ រីឯ​ប្រពន្ធ​ឈ្មោះ​សៃ ញ៉ា​សេត​ផែង អាយុ​៣១​ឆ្នាំ​។​
​    ​
​បច្ចុប្បន្ន​វត្ថុតាង​សារធាតុ​ញៀន​ទម្ងន់ ៩៥៣,២ ក្រាម និង​ម៉ូតូ​មួយគ្រឿង ត្រូវបាន​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តស្ទឹងត្រែង កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​តុលា​ការបន្ត​៕
ប្រភពពី CEN