អាជា្ញធរ ខណ្ឌទួលគោក ចុះបង្ក្រាបហាងម៉ាស្សា ក្រោយពីសង្ស័យថា លួចលាក់បើករបរ ខុសច្បាប់
ភ្នំពេញ ៖ ទីតាំងម៉ាស្សា ៣កន្លែង
នៅក្បែរគ្នាក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ត្រូវបានអាជា្ញធរខណ្ឌទួលគោក
ចុះណែនាំក្រោយពីសង្ស័យ ថា ពាក់ព័ន្ធប្រកបរបរខុសច្បាប់ ។
អភិបាលរងខណ្ឌទួលគោកលោក សាំង សុភៈវិចិត្រ បាននិយាយថា ក្រោយពីសង្ស័យទើបអាជា្ញធរចុះ ណែនាំ ។ ហើយការដែលចុះណែនាំនេះ គឺមិនឲ្យបិទបន្ទប់ជិត ដូចផ្ទះផ្ទាល់ខ្លួននោះឡើយ ។
លោកបន្តថា បច្ចុប្បន្ននេះស្ថានការសន្តិសុខ មិនសូវអំណោយ ទើបអាជា្ញធរមានវិធានការរឹតបន្តឹងបែបនេះ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់សន្តិសុខឲ្យល្អប្រសើរ ។ ក្រៅពីការចុះណែនាំនៅពេលនេះ អាជា្ញធរក៏ ទាមទារឲ្យម្ចាស់ទីតាំងគោរពច្បាប់ផងដែរ ។ ជាមួយគ្នានោះ ម្ចាស់ទីតាំងសន្យាថា នឹងគោរពតាមការ ណែនាំរបស់អាជា្ញធរ ។
មិនថា តែក្នុងខណ្ឌទួលគោកប៉ុណ្ណោះទេ ដែលទីតាំងម៉ាស្សាខ្លះ លួចលាក់ប្រកបរបរខុសច្បាប់នោះ សូម្បី តែតាមបណ្តាខណ្ឌផ្សេងទៀត ក៏លួចលាក់ប្រកបរបរខុសច្បាប់ដូចគ្នាផងដែរ ។ បញ្ហានេះហើយទើបប្រជា ពលរដ្ឋទាមទារឲ្យសមត្ថកិច្ច និងអាជា្ញធមានវិធានការរឹតបន្តឹង ដើម្បីលុបបំបាត់ភាពអសកម្ម នៅក្នុងមូល ដ្ឋាន ៕

_________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday