បទវិភាគ៖ សម រង្ស៊ី គួរយកលីវ ប៉ាង ធ្វើជាគំរូបើមានឆន្ទៈ​​ ចងផ្តួលរបបផ្តាច់ការ ហ៊ុន សែន និង អាណានិគមយួន កុម្មុយនិស្តឈ្លានពាន នៅប្រទេសខ្មែរ។

1/17/2014 0 Comments A+ a-

ឧត្តមគតិកូនខ្មែរ
ស្ថានភាពនយោបាយនៅក្នុង ប្រទេសខ្មែរកំពុងតែក្តៅគគុក ប្រជាពលរដ្ឋក្រោកឡើង គ្រប់ទីកន្លែងទូទាំងប្រ ទេស ដើម្បីចង់ប្តូរ របបដឹកនាំបច្ចប្បន្ន ដែលដឹកនាំដោយ ជនផ្តាច់ការគណបក្ស ​ប្រជាជនកម្ពុជា ហ៊ុន សែន និងរើខ្លួនចេញ ពីអាណានិគម​ យួនកុម្មុយនិស្ត ដែលដាក់អាណានិគម ជញ្ជក់ឈាមខ្មែរ ដោយមិនចេញ មុខចាប់តាំងពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន។ តើមេបក្សសង្គ្រោះជាតិ ក៏ដូចលោក សម រង្ស៊ី និង លោក កឹម សុខា អាចសម្រេច នៅគោលបំណង ដែលទទូចចង់បានរបស់ ប្រជាពលរដ្ឋខ្មែរដែរឬទេ? 

តើលោក សម រង្សី និង លោក កឹម​ សុខា ក៏ដូចជាបក្សសង្គ្រោះជាតិ មានសមត្ថភាព គ្រប់គ្រាន់ ដើម្បីរំដោះ ប្រទេសជាតិ ចេញពីអាណានិគមយួន បានដែឬទេ? បើយើងមើលទៅមិនទាន់ មានសមត្ថភាព គ្រប់គ្រាន់នៅឡើយទេ ជាក់ស្តែងស្ថានការណ៍ នៅប្រទេសខ្មែរ កំពុងតែក្តៅគគុក កម្លាំងប្រជាពលរដ្ឋ កំពុងតែពុះកញ្ជោល ក្រោកឡើងធ្វើបាតុកម្ម ទូទាំងប្រទេស ជាពិសេសនៅទីក្រុងភ្នំពេញ។ ប៉ុន្មានថ្ងៃថ្មីៗ នេះបាតុករ ដែលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ លោក សមរង្សី និងលោក​ កឹម ​សុខា ត្រូវបានបង្ក្រាបដោយអាជ្ញាធរ ក្រោមបញ្ជារបស់ហ៊ុន សែន យ៉ាងសាហាវឃោរឃៅ បាតុករស្លាប់ និង របួសជាច្រើនអ្នក ដោយមិន​មានការ អន្តរាគមន៍ពីស្ថាប័នណាមួយឡើយ។ 

ទាំងនេះហើយដែលយើងមើលឃើញ ថាលោកទាំង២នាក់ មិនមានយុទ្ធសាស្រ្តដឹកនាំ, មិនដឹងពីរបៀបរៀប ក្បួនវាយលុក ត្រៀមផ្លូវបរាជ័យ មិនបានប៉ាន់ប្រមាណកម្លាំងខ្លួន និងកម្លាំងសត្រូវ និងមិនចេះវិភាគ អំពីស្ថានការណ៍ ជុំវិញខ្លួនឱ្យ​ច្បាស់លាស់នោះទេ, ដឹងតែអំពីវាយលុកតែម្យ៉ាង ទៅតាមទំនោរ សន្ទុះរបស់កងទ័ព ពេលបាក់ទ័ពបរាជ័យ រត់ចោលកូនចៅ នេះជាបម្រាមរបស់មេទ័ព។ 

ធ្វើបែបនេះនាំឱ្យ ​កងទ័ពបាក់ទឹកចិត្ត  រត់រកតែប្រោសអាយុរៀងៗ ខ្លួន មេដោយមេ ពលទាហាន អ្នកណារត់រួចខ្លួន  បានផុតពីគ្រោះថ្នាក់ អ្នកណារត់មិនរួចត្រូវ បាន បង្រ្កាបយ៉ាងសាហាវយង់ឃ្នង ពីកម្លាំងបម្រើហ៊ុន សែន។ នេះហើយដែល យើងហៅថា មេដឹកនាំដែលមិនមាន យុទ្ធសាស្រ្តនោះ។ 

ទាំងនេះមិនមែនជាការ វាយប្រហារទេក៏ប៉ុន្តែ  ភាពជាក់ស្តែងវាលេចចេញ មកបាត់ទៅហើយ ចាប់តាំងពី បង្កើតបក្សប្រឆាំងមក មិនដែលធ្វើអ្វីមានប្រៀប លើពួកកុម្មុយនិស្ត ម្តងណាឡើយ ដើរក្រោមយុទ្ធសាស្រ្តយួន និង ហ៊ុន សែនតែរហូត។ (ស៊ុន ស៊ូបាននិយាយថាធ្វើសង្រ្គាម​ មិនអាស្រ័យលើ កំលាំងតិច ឬច្រើននោះទេសំខាន់គឺ យុទ្ធសាស្រ្ត) ចំណុចនេះចង់គូស បញ្ជាក់ថាគណបក្ស សង្គ្រោះជាតិ  នយោបាយមានតែ បរិមាណការការគាំទ្រ តែមិនសូវមានមនុស្ស ដែលមានគុណភាព ធ្វើការទេ  (មានបរិមាណតែ មិនមានគុណភាព) នេះគឺ ជាចំណុចខ្សោយ។ 

បើលោកសម រង្សី លោកកឹម សុខា មានឆន្ទះចង់រំដោះជាតិខ្មែរចេញ ពីអាណានិគមយួន  និង ជនផ្តាច់ គណបក្ស ប្រជាជនហ៊ុន សែន  មែននោះ ត្រូវដាក់ខ្លួន អោយទាបបន្តិច ប្រមែលប្រមូលគ្រប់ កំលាំងចលណានយោបាយ ទាំងអស់ ក្នុងស្រុក ក្រៅស្រុក ជាធ្លុងមួយ។  មានចលណាជាច្រើន ដែលដើរលើ ឆាកអន្តរជាតិ ។ 

ក្នុងនាមជាមេចលណានយោបាយ  គួរតែមើលឃើញ អោយវែងឆ្ងាយ។ ដល់ពេលហើយ ដែលត្រូវរួបរួមកំលាំងគ្នា  វាជាចាំបាច់ណាស់ការរួបរួម កំលាំងខ្មែរគ្រប់ទិសទី  ស្វែងរកបណ្ឌិតអ្នកប្រាជ អ្នកមានសុឆន្ទៈ ពិតប្រាកដមកជាគោល ជំហររំដោះប្រទេសជាតិ។ 

ត្រូវយក លីវ ប៉ាង  ធ្វើជាគំរូ។ លីវ ប៉ាង ជាខ្សែរាជវង្សហាន រាជវង្សមានអាយុវែង ជាងគេបង្អស់ របស់ប្រទេសចិន។ លីវ ប៉ាងជាមេដឹកនាំដែលមិនមានសមត្ថភាពដឹកនាំទ័ពធ្វើសង្រ្គាមទេ តែលីវ ប៉ាង ចេះរបៀបនៃការ គ្រប់គ្រងមេទ័ព ចេះបន្ទាបខ្លួនទាក់ទាញ អ្នកប្រាជ្ញ​មកដាក់ជិ​តខ្លួន។ 

គូសត្រូរបស់លីង ប៉ាងគឺស្តេចនគរឈូ ឈ្មោះសាន អ៊ី ជាមនុស្សដែលមានវិជ្ជាយុទ្ធយ៉ាងអស្ចារ មានកម្លាំងខ្លាំងខ្លា មានកងទ័ពទាប់រាប់រយម៉ឺននាក់  និងមានអ្នកប្រាជ្ញមេទ័ពជាច្រើននាក់ទៀតផង។ ចំណែកលីវ ប៉ាងវិញ  ជាមនុស្សមិនមានសមត្ថភាព ដឹកនាំទ័ពធ្វើ សង្គ្រាមម្តងណាក៏ចាញ់ រហូតដល់ជាប់ឈ្មោះ ជាអ្នកដឹកនាំកំពូលចាញ់ សង្គ្រាមទៅទៀតផង។ 

តែលីវ ប៉ាង ជាមនុស្សអត់ធ្មត់ព្យាយាម គិតជាតិជាធំ ក៏ដាក់ខ្លួនអោយទាប ទាក់ទាញអ្នកប្រាជ្ញ ដូចជាជាំង លៀង សៀវ ហូ និង មេទ័ពប្រមុខដ៏ឆ្នើមឈ្មោះ  ហាន់ ស៊ិង មកដាក់ជិតខ្លួន។

 លីវ ប៉ាង បានមនុស្ស៣នាក់នេះមកដូចខ្លាដុះស្លាប ចំនុចអស្ចារ្យរបស់លីវ ប៉ាងគឺ៖
១,ក់ខ្លួនឱ្យ​បានល្អ និងមានមនុស្សនិយមចូលចិត្ត។
២,ឆ្លៀវឆ្លាតឃើញការវែងឆ្ងាយ  និង ផែនការកលឧបាយ  មានភាព ដាច់ខាតម៉ឺងម៉ាត់ ក្លាហានក្នុង ការសម្រេចចិត្ត។
៣,ស្គាល់ចំនុចខ្សោយ  និងចំនុចខ្លាំង របស់មនុស្ស  បើកឱ្យ​មនុស្សមាន ឱកាសធ្វើការងារ សាងផល ប្រយោជន៍ការងារ តាមលក្ខណអស្ចារ្យរបស់មនុស្សម្នាក់ៗ ។
៤,មិនស្អិតជាប់ និងច្បាប់ស្លាប់កាយ ក្លាហានធ្វើរឿងថ្មីៗជានិច្ច។
៥,មិនមានៈ ស្តាប់យោបល់អ្នកប្រាជ្ញ អ្នកមានសមត្ថភាព ដែលគេអោយយោបល់។
៦,ចំពោះអ្នកមានស្វាមីភក្រ ផ្តល់អំណាចរង្វាន់ពេញទំហឹង  ចំពោះពួកក្បត់ ចាប់អោយបាន បោសសំអាត ចេញមួយរំពេច។
៧,ស្វែងរកអ្នកប្រាជ្ញ  រួបរួមកម្លាំងអ្នកមានសតិបញ្ញា និងអ្នកអង់អាច តែងតាំងអោយ ទទួលតំណែងដែល សាកសម ជាទីបំផុត។ នេះហើយជាភាពអស្ចារ្យរបស់លីវ ប៉ាង។

លីវប៉ាង មានសេនាធិការដូចជា ជាំង លៀង មានទីព្រឹក្សារដូចជា សៀវ​ ហ៊ូ និងមានកំពូលមេទ័ពវ័យក្មេង ពូកែដឹកនាំទ័ពធ្វើសង្រ្គាម ចេះខាងយុទ្ធ​សាស្រ្តច្បាស់លាស់ ដូចជា ហ៊ាន់ សីង ទៀតនោះ ធ្វើ ឲ្យស្តេច នគរឈូ ដែលជាស្តេចខ្លាំង មានទ័ពរាប់រយម៉ឺននាក់ វិនាសអន្តរាយដោយសារស្នាដៃ លីវប៉ាង ។

សរុមមក រឿងប្រទេសខ្មែរវិញ វាមិនមែនជារឿងទំនាស់ផ្ទៃក្នុងទេ តែវាជាអំពើឈ្លានពានរបស់យួន ដាក់អាណានិគមន៍  ដោយមិនបញ្ចេញមុខ ។ ម្យ៉ាងទៀតនោះ ការដោះស្រាយនយោបាយ រវាងខ្មែរនិងខ្មែរ ឬដោយការបោះឆ្នោតក្តីវាមិនអាចបញ្ចប់បញ្ហាស្រុកខ្មែរ បាន​នោះទេវាទៅជាការ បង្គ្រប់កិច្ច ធ្វើឲ្យរដ្ឋាភិបាល ខុសច្បាប់ហ៊ុន សែនកាន់តែ ស្របច្បាប់ទៅវិញ ហើយយួន​ ក៏ផុត ពីការថ្កោលទោស ពីអន្តរជាតិ ចំណែកប្រជាពលរដ្ឋខ្មែរ ដែលបានរងគ្រោះ ស្លាប់បាត់បង់ជីវិតចាប់ពីឆ្នាំ ១៩៧៥ រហូតមកដល់ចប្ចុប្បន្ននេះ នៅតែរកយុត្តិធម៌ មិនឃើញដដែល។ យើងត្រូវការអន្តរជាតិមិនអាចខ្វះបាន ដើម្បីដោះស្រាយវិប្បតិ្តខ្មែរ និងរកយុត្តិធម៌ឲ្យប្រជាជាតិខ្មែរស្លូតត្រង់ ។ 

ការដោះស្រាយបញ្ហា ជាតិរវាងខ្មែរនិងខ្មែរ វាមានប្រវត្តិសាស្រ្តមក ហើយកាលពីឆ្នាំ១៩៩៣ សម្តេចសីហនុ ដើរតួ ជាអ្នកសម្របសម្រួលខ្មែរ  និង ខ្មែរ ដោយទាត់អន្តរជាតិចោល នោះលទ្ឋផល ចុងក្រោយវា ទៅជាយ៉ាងណា ? សម រង្សី មិនត្រូវយកគំរូ តាមសម្តេច សីហនុឡើយ។ កុម្មុយនិស្ត ពេលដែលចាញប្រៀប គឺស្វែងរកការចរចា ពេលវាសន្សំកំលាំងបាន វានិងវាយបកវិញមិនខាន។ ដូច្នេះហើយ សូមឲ្យចលនា នយោបាយ ក្នុងស្រុកក្រៅស្រុកទាំងអស់ រួបរួមគ្នាវាយអោយចំគោលដៅតែមួយ។ លោកសម រង្សី និងលោកគឹម សុខា វាយលុកក្នុងស្រុក ចលនាក្រៅប្រទេស វាយលុកលើ ឆាកអន្តរជាតិ ផ្ទាំងស៊ីប ទាំងពីរនេះ ផ្គុំចូលគ្នា និង មានកំលាំងមហិមា បាញ់ឆ្ពោះទៅគោលដៅតែមួយ ប្រាកដជា ពុះបំបែក កុម្មុនិស្ត ឥណ្ឌូចិនបានជាប្រាកដ ។

ជាចុងក្រោយនេះ យើងខ្ញុំជាកូនខ្មែរ អ្នកស្នេហាជាតិ ក៏ដូចជាប្រជាជាតិខ្មែរទាំងអស់ សូមអំពាវនាវ ដល់ចលនា នយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស រួមកំលាំងគ្នាដើម្បី ទៅរំដោះជាតិយើង​ ឱកាសមកដល់ហើយ ជួយរកយុត្តិធម៌ដល់ខ្មែររងគ្រោះ ដោយសារកុម្មុយនិស្ត ដូចបានរៀបរាប់ ខាងលើផងចុះ ។

សូមបួងសួង ដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងគុណបុព្វបុរសខ្មែរ ទាំងអស់ជាពិសេស ព្រះបាទជ័យ វរ្ម័នទីប្រាំពីរ​ ដែលជាមហាវិរៈក្សត្រ ដ៏ឆ្នើម  ជួយដាស់សតិ  ចូលសន្ធិតក្នុង វិញាណកូនខ្មែរ ក៏ដូចជាចលនាន យោបាយទាំងអស់ អោយសាមគ្គីគ្នាឡើងមករំដោះប្រទេសជាតិ យើង ចេញពីអាណានិគមន៍ បែបថ្មីរបស់យួន និងរបបផ្តាច់ការគណបក្ស​​​​​ប្រជាជន ហ៊ុន សែន អោយប្រជាជាតិខ្មែរឈរ លើឯករាជជាតិ ប្រាក់ខែសមរម្យ រស់នៅមានសន្តិភាព សិទ្ធិសេរីភាព និង ប្រជាធិបតេយពិតប្រាកដ។
                                                                                                    កូនខ្មែរស្នេហាជាតិ