យុវជនម្នាក់ខឹង សង្សារបែកចិត្ត និងស្ត្រីម្នាក់ទៀត ខឹងប្តីប្រច័ណ្ឌ មកលោតទឹក លើស្ពានជ្រោយចង្វារ
ភ្នំពេញ៖ ដោយសារតែ
ដោះស្រាយ វិបត្តិមិនចេញ រឿងសង្សារបែកចិត្តធ្វើឲ្យយុវជនម្នាក់មិនអាច
ទ្រាំរស់នៅបានក៏សម្រេចចិត្តមកលោតទឹក ពីលើស្ពានជ្រោយចង្វារ
ចង់ធ្វើអត្តឃាតខ្លួនឯង តែមិន បានសម្រេច ព្រោះតែសមត្ថកិច្ច
ដែលនៅគោលដៅស្ពានជ្រោយចង្វារ ជួយអន្តរាគម៍បានភ្លាមៗ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនគិតខ្លីប្រុងបញ្ចប់ជីវិត ដោយលោតទឹកនេះ មានឈ្មោះ កុយ សុភីន អាយុ២០ឆ្នាំ ។
ដោយឡែកពេលនោះក៏មានស្ត្រីម្នាក់ ក៏បានដើរសំដៅ មកលើស្ពាន ហើយព្យាយាមចង់ហក់ ពី លើស្ពាន ធ្វើអត្តឃាតខ្លួនឯងដែរ ព្រោះតែរឿងប្ដីប្រចណ្ឌច្រើនពេក តែមិនបានសម្រេច ដូចបំណង ឡើយ ត្រូវ សមត្ថកិច្ចឃាត់ ហើយលួងលោមឲ្យស្ត្រីខាងលើនេះ ពិចារណានិង នាំខ្លួនទាំងយុវជន និងស្ត្រីនោះយក មកសាកសួរនៅប៉ុស្តិ៍ប្រចាំការ ស្ពានជ្រោយចង្វារ។
ហេតុការណ៍ធ្វើឲ្យសមត្ថកិច្ច ឈឺក្បាលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១០ នាទី យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នៅត្រង់ចំណុចលើស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញយុវជនម្នាក់ បានជិះ ម៉ូតូ ម៉ាកឃ្លីក មួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1AR-4966 បានជិះធ្វើដំណើរ ឡើងលើស្ពាន ហើយក៏ឈប់ នៅកណ្ដាលស្ពាន ដោយបានយំស្រែកយ៉ាងខ្លាំងថា គេមិនចង់រស់ នៅទៀតទេ ក៏បានឡើង លើបង្កាន់ដៃស្ពាន ក្នុងគោលបំណងចង់លោត ចុះទៅខាងក្រោម ភ្លាមៗ នោះ ដោយសមត្ថកិច្ច ឃើញហេតុ ការណ៍នេះ ក៏បានរត់មកចាប់ឃាត់យុវជន ដែលព្យាយាមហក់ ទឹកនេះ បានទាន់ពេលវេលា ហើយក៏ ទំនាក់ទំនងទៅក្រុមគ្រួសារគេ ឱ្យមកទទួលយុវជននេះ ភ្លាមៗផងដែរ អ្វីដែលគួរឲ្យហួស ចិត្តនោះ ក៏ស្រាប់តែមានស្ត្រីម្នាក់ឈ្មោះ សា អាយុ៣២ឆ្នាំ ស្នាក់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក៏បានដើរមកលើស្ពាន ក្នុងស្ថានភាពយំសោក ហើយក៏ឡើង មកដល់ពាក់កណ្ដាលស្ពាន ក៏ចង់ហក់ពីលើស្ពាន ចូលទឹកផងដែរ តែសមត្ថកិច្ចឃើញភ្លាមៗនោះ ក៏រត់ទៅចាប់ឃាត់ស្ត្រីម្នាក់នោះ បានផងដែរធ្វើឲ្យការបង់ ធ្វើអត្តឃាត ខ្លួនឯង នោះមិនបានសម្រេច ដូចបំណងឡើយ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួន យុវជននិងស្ត្រី ខាងលើ មកសាកសួរ ទើបដឹងពីមូល ហេតុថា យុវជនខាងលើ មានវិបត្តិស្នេហា ហើយចំណែកស្ត្រីខាងលើ មានវិបត្តិគ្រួសារ ទើប សម្រេចចិត្តមក លោតទឹកប៉ងធ្វើអត្តឃាត ពីលើស្ពានជ្រោយចង្វារនេះ ធ្វើឲ្យសមត្ថកិច្ចវិល មុខពេញមួយយប់ ។
គួរបញ្ជាក់ផងដែរ ចំពោះហេតុការណ៍ខាងលើ គឺតែងតែកើតឡើង ដោយសារតែមនុស្សមានវិបត្តិ តែមិន ដែលដោះស្រាយឲ្យបានល្អ នោះទេ ក្រៅពីមកសម្លាប់ខ្លួនឯងនេះ ធ្វើឲ្យប៉ះពាល់ដល់ ក្រុមគ្រួសារនិង សង្គមហើយដូច្នេះ សូមមនុស្សគ្រប់រូប កុំយកគំរូតាមយុវជន និងស្ត្រីខាងលើនេះ ព្រោះការសម្លាប់ ខ្លួនឯងនេះ មិនមែនជា ដំណោះស្រាយ នោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល