មន្ត្រីអាដហុក៣នាក់ដាក់ពាក្យប្តឹង ក្រោយមានគេដេញបុកពេលចុះអង្កេតព្រៃឈើ
មណ្ឌលគិរីៈ សកម្មជនអង្គការអាដហុកខេត្តមណ្ឌល
គិរីចំនួនបីនាក់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ
និងតុលាការខេត្ត
បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់អភិបាលរង
ខេត្តបានបើកឡានបុក ប៉ុនប៉ងធ្វើមនុស្សឃាតលើពួកគាត់
ខណៈចុះអង្កេតបទល្មើសព្រៃឈើកាលពីថ្ងៃពុធ។
មន្រ្តីអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរីចំនួន បីរូបដែលមានលោកសុក រដ្ឋាអាយុ ២៩ឆ្នាំ លោកប៊ុន ចន្ថាអាយុ៤៩ឆ្នាំ និងបុគ្គលិកស្ម័គ្រចិត្តឈ្មោះឡេ កៅអាយុ ២៩ឆ្នាំ រួមនឹងពលរដ្ឋចំនួន ៩ នាក់ផ្សេងទៀតបានចុះទៅអង្កេតករណីឈូសឆាយព្រៃឈើមួយស្ថិតនៅចំណុច អូរចុងចារ ភូមិឡៅការ ឃុំសុខដុម ក្រុងសែនមនោរម្យកាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីប្រជាពលរដ្ឋជនជាតិដើមព្នងបានដាក់ពាក្យបណ្តឹងសុំ អន្តរាគមន៏កាលពីថ្ងៃទី ២៣ ខែធ្នូ រួចមក។
ប្រភពពី ភ្នំពេញប៉ុស្តិ៍