ខ្លឹមសារថ្ងៃ៧មករា ដែលកាន់តែ«គ្មានន័យ»សម្រាប់យុវជនថ្ងៃនេះ
ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជាបានយកថ្ងៃ៧មករា
នេះជាថ្ងៃរំលឹកខួបនៃកំណើតទី២
របស់ប្រជាជនកម្ពុជាដែលបានរងគ្រោះនៅក្នុងរបបខ្មែរក្រហម។ មកទល់ថ្ងៃទី៧
ខែមករា ឆ្នាំ២០១៤ នេះ វាជាការរំលឹកខួបលើកទី៣៥។
តែចំពោះការគិតរបស់យុវជនមួយចំនួនយល់ថា ខ្លឹមសារថ្ងៃ៧មករា
បានក្លាយជារឿងដ៏ចាស់គម្រិលមួយ និងដូចជាគ្មានឥទ្ធិពលអ្វីសោះទៅលើពួកគេ
ដោយសារតែពួកគេទាំងនោះយល់ថា វាជាថ្ងៃរំលឹកខួប«វៀតណាមចូលស្រុក»។

កងទ័ពវៀតណាម អង្គុយនៅលើរថក្រោះ បរចូលទីក្រុងភ្នំពេញ នាឆ្នាំ១៩៧៩។ (រូបថត MONOROOM.info/ ឯកសារ)
អតីតកាលនិងបច្ចុប្បន្ន - សំរាប់ប្រជាពលរដ្ឋកម្ពុជារួចផុតពីរបបខ្មែរក្រហមមួយភាគ បានបកស្រាយថា ថ្ងៃរំដោះ៧មករា ជាថ្ងៃកំណើតទី២របស់ខ្មែរ ដែលប្រជាជនខ្មែរគួរតែដឹងគុណ«សម្តេច»ទាំងបី និងវៀតណាម ព្រោះបើគ្មានកងទ័ពវៀតណាមទេនោះ កម្ពុជានឹងគ្មានថ្ងៃរួចផុតពីរបបនេះឡើយ។ យុវជនមួយចំនួន ដែលគាំទ្រថ្ងៃ៧មករា ពួកគេសុទ្ធតែបានដឹងរឿងហេតុការណ៍ ក្នុងសម័យកាលនោះ តាមរយៈឪពុកម្ដាយរបស់ពួកគេ ហើយភាគច្រើនពីក្នុងនោះ បានទទួលដឹងគុណថ្ងៃនេះ ដោយសារបានជួយសង្គ្រោះឪពុកម្ដាយរបស់ពួកគាត់ និងប្រជាជនកម្ពុជា។
កញ្ញា សុវណ្ណសា ដែលជាគណនេយ្យករម្នាក់ បានថ្លែងឡើងថា «៧មករា មានសារៈសំខាន់ ខ្ញុំអរគុណដល់សម្តេចទាំងបីដែលគាត់បានជួយខ្មែរ អោយរួចផុតពីរបបប្រល័យពូជសាសន៏ ហើយវាជាកំណើតទីពីររបស់យើងទាំងអស់គ្នា ក៏ដូចជារបស់ម៉ាក់ខ្ញុំដែរ»។
ជំពាក់ដៃ សងដៃ មិនមែនត្រូវសងទាំងខ្លួន ហើយថែមអស់ទាំងពូជនោះទេ !
រីឯកញ្ញា ជា ម៉ានិត ជានិស្សិតនៃសាកលវិទ្យាល័យន័រតុន បានអះអាងថា ថ្ងៃ៧មករា ជាថ្ងៃដ៏ពិសេសសំរាប់យើងទាំងអស់គ្នា ហើយវាក៏នៅតែមានសារៈសំខាន់សំរាប់កញ្ញា ព្រោះទាល់តែកងទ័ពវៀតណាមនេះមកជួយ ទើបអាចយកជ័យជំនះលើរបបខ្មែរក្រហមបាន។ តែកញ្ញាបានថ្លែងបន្ត ដោយភាពប្រាកដនិយមថា «យើងគួរសងគុណចំពោះវៀតណាម។ តែមិនមែនសងគុណ ដោយអោយពលរដ្ឋវៀតណាម មករស់នៅលើទឹកដីកម្ពុជាដោយស្រេចតែចិត្តនោះទេ។ រដ្ឋាភិបាលគួរតែចាត់វិធានការតឹងរ៉ឹង ចំពោះការមករស់ដោយគ្មានច្បាប់នេះ។»
សំរាប់យុវជនមួយចំនួនផ្សេងទៀត យល់ថា ថ្ងៃ៧មករា មិនមែនគ្រាន់តែជាការរំដោះប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែវាជាមហិច្ឆតានយោបាយឈ្លានពាន របស់ប្រទេសវៀតណាម។ យុវជន ណៃ ឧត្តម និស្សិតមួយរូបឯកទេសខាងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានបញ្ចេញទស្សនៈថា «បើតាមខ្ញុំសិក្សាតាមឯកសារ ថ្ងៃនេះមិនមែនជាថ្ងៃរំដោះទេ តែជាថ្ងៃដែលវៀតណាមឈ្លានពាន ហើយបើគ្មានអាមេរិកជួយទេនោះ ខ្មែរប្រហែលជារលាយនៅថ្ងៃនោះហើយ។»
និស្សិតខាងប្រវត្តិវិទ្យាមួយរូបទៀត មកពីសាកលវិទ្យាភូមិន្ទភ្នំពេញ កញ្ញា សុវណ្ណារ៉ា បាននិយាយដោយច្បាស់ៗតែម្ដងថា ថ្ងៃ៧មករា ជាថ្ងៃដែលគណបក្សកាន់អំណាចឆ្លៀតឱកាស ដើម្បីកេងចំណេញទឹកចិត្តប្រជាជន សំរាប់នយោបាយរបស់គណបក្សនេះ។ កញ្ញាបានបកអាក្រាតថា «ថ្ងៃនេះដែរ ជាថ្ងៃដែលប្រជាជនខ្មែរបាត់បង់នូវវត្ថុអ្វីផ្សេងៗ ហើយជាថ្ងៃដែលវៀតណាម ចូលវាតទីឈ្លានពានទឹកដីកម្ពុជាយើង។»
មិនខុសគ្នាប៉ុន្មានឡើយ យុវជនភាគច្រើនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សំរាប់បញ្ចេញយោបល់នោះ ក៏បានបញ្ចេញទស្សនៈផ្សេងៗ ទៅតាមការយល់ឃើញរបស់ពួកគេដែរ។ យុវតីមួយរូបដាក់រហសនាមថា ហាន់នី យ៉ាយ៉ា (Honie Yaya) បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន រិះគន់ថ្ងៃ៧មការ យ៉ាងជូរចត់ថា «៣៥ឆ្នាំហើយ ដែលយួនបានចូលមកទឹកដីខ្មែរ ហើយបានជិះជាន់រាស្រ្តខ្មែរគ្រប់រូប ឲ្យរស់នៅពោរពេញដោយទុក្ខ វេទនាគ្រប់បែបយ៉ាង»។
ម្ចាស់ទំព័រហ្វេសប៊ុកមួយទៀត ឈ្មោះថា ឌី ឡាង (Dy Lang) ដែលបានផ្សាយរូបភាពមួយចំនួន ដែលមានសរសេរអក្សរដោយដៃ បង្ហើរន័យឌឺដងចំពោះថ្ងៃ ៧មករា ទៅកាន់កងទ័ពរំដោះរបស់វៀតណាមថា «សូមអគុណដែល កងទ័ពយួន ដែលបានរំដោះខ្មែរអោយផុតពីរបបខ្មែរក្រហម ហើយដែលបានបំផ្លាញព្រៃឈើខ្មែរ បានដកហួតធនធានធម្មជាតិខ្មែរ និងដែលបានផ្តល់ឱកាសអោយពលរដ្ឋយួន ក្លាយជារដ្ឋមន្រ្តីមុខងារសាធារណៈ និងមន្រ្តីនយោបាយក្នុងស្ថាប័នរដ្ឋ ដែលធ្វើអោយខ្មែរមានអំណាចប្រមូលផ្តុំ និងអំពើពុករលួយ»។
យុវជន ឌី ឡាង បានអោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ដឹងបន្ថែមទៀតថា «៧មករា វាជាលទ្ធផលវិជ្ជមានមួយ តែក្រោយពី៧មករាហើយ វាមានខ្លឹមសារអី្វ តើវាអាចប្រជាជនខ្មែររស់នៅដោយសមរម្យ ដោយយុត្តិធម៌ មានសុខសន្តិភាពពេញលេញហើយឬនៅ? ម្យ៉ាងទៀតហេតុអ្វីក៏រដ្ឋាភិបាលអាមេរិក បារាំង ជប៉ុនគេផ្តល់ជំនួយសំរាប់កាត់ទោសមេដឹកនាំខ្មែរក្រហម ហើយចុះហេតុអ្វីរដ្ឋាភិបាលវៀតណាម និងចិនមិនផ្តល់ជំនួយ?»
ទាក់ទងនឹងជំនួយបែបនេះ គេពិបាកនឹងរកចម្លើយឲ្យត្រឹមត្រូវណាស់ ជាពិសេសពេលដែលវៀតណាម បាននាំទ័ពចូលកម្ពុជា ដែលជាប្រទេសមានអធិបតេយ្យកាលពីឆ្នាំ១៩៧៩នោះ ក៏ស្ថិតនៅក្រោមលេសថា«ជួយ»ដែរ។ ហេតុនេះហើយ ទើបកញ្ញា សុវណ្ណារ៉ា បានបកអាក្រាតទៀតថា «ការជួយរបស់កងទ័ពវៀតណាម មិនមែនជាការជួយដោយសុទ្ធចិត្តទេ។ តែជាការជួយ ដើម្បីចង់បានអ្វីផ្សេង។ ធម្មតាគ្មានអ្នកណាដែលជួយ គ្មានចង់បានសំណងមកវិញទេ មកពីគេចង់បានអ្វីមួយពីយើង ទើបគេជួយយើង។ ហើយវៀតណាមគេបានសំលឹងឃើញអ្វីមួយ ដែលសំខាន់ពីយើងហើយ ទើបគេហ៊ានចំណាយតាំងពីកងទ័ព និងថវិការមកជួយយើង៕»
-------------------------------------------
ប្រភព ពី៖ មនោរម្យព័ងអាំងហ្វូ