អភិបាលរាជធានីភ្នំពេញប្រកាសចាត់វិធានការលើក្រុមតវ៉ាបិទផ្លូវ
អភិបាលរាជធានីភ្នំពេញបានប្រកាសថា
នឹងចាត់វិធានការចំពោះក្រុមអនាធិបតេយ្យ
ឬក្រុមអ្នកតវ៉ាដែលបិទផ្លូវក្នុងរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ ឯកឧត្ដមប៉ា សុជាតិវង្ស បានកោះប្រជុំបន្ទាន់មួយជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣មករានេះ ដោយឯកឧត្ដមប្រកាសជាចំហរថា នឹងចាត់វិធានការតាមផ្លូវច្បាប់ និងធ្វើការបង្ក្រាបលើក្រុមអ្នកតវ៉ាណាដែលយកកំណាត់ផ្លូវធ្វើជា ចំណាប់ខ្មាំង។
ការដាក់ចេញនូវវិធានការនេះ ត្រូវគេឃើញធ្វើឡើងក្រោយពីបាតុកម្ម ដែលដឹកនាំឲ្យគណបក្ស សង្គ្រោះជាតិ និងសហជីពមួយចំនួន បាននាំគ្នាបិទផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ស្ទើរ រៀងរាល់ថ្ងៃ និងបានដើរបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជនរបស់រោងចក្រមួយចំនួនទៀត៕
_________________
ប្រភពពី
Avatar News