រកឃើញធាតុពិតនៃមនុស្សពិភពផ្សេងនៅប្រទេសឈីលី
រយៈពេល ១០ ឆ្នាំកន្លងមកហើយ ដែលអ្នកស្រាវជ្រាវបានរកឃើញសាកសពដ៏តូចមួយសន្មត់ថាជាមនុស្សពិភពផ្សេង
នៅតំបន់វាលខ្សាច់នៃប្រទេសឈីលី ដែលគេឲ្យឈ្មោះថា Ata ។
បើតាមរបាយការណ៍បង្ហាញថា Ata នេះមានកម្ពស់ត្រឹមតែ ១៥
សង់ទីម៉ែត្រតែប៉ុណ្ណោះ ហើយរូបរាងរបស់វាប្រហាក់ប្រហែលនឹងមនុស្ស។
បន្ទាប់ពីអ្នកវិទ្យាសាស្ត្រធ្វើការពិសោធន៍ DNA បញ្ជាក់ថា Ata
នោះមិនមែនជាមនុស្សពិភពផ្សេង ហើយក៏មិនមែនជាសត្វស្វាដែរ
ពីព្រោះវាមានកោសិកាដូចមនុស្សច្រើនជាង។
ដោយផ្អែកទៅលើការសិក្សាររយៈពេលពី ៦ ទៅ ៨
សប្តាហ៍ទីបំផុតអ្នកវិទ្យាសាស្ត្រអាចប៉ាន់ស្មានដឹងថា
ផូស៊ីលនោះគឺជាមនុស្សដែលអាចកើតមកមិនគ្រប់ខែ។ ម្យ៉ាងទៀត Ata
បានកើតចេញពីម្តាយដែលមានដើមកំណើតនៅប្រទេសឥណ្ឌាមករស់នៅក្នុង
ប្រទេសឈីលី ហើយបានស្លាប់នៅប៉ុន្មានសតវត្សចុងក្រោយនេះ៕

