ក្រុមបាតុករ ដុតម៉ូតូ សន្តិសុខនៅរោងចក្រ ក្នុងសួន កាណាឌីយ៉ា

1/03/2014 0 Comments A+ a-

តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ : ក្រុមបាតុករជាច្រើន នាក់ ដែលសមត្ថកិច្ចអះអាងថា ជាក្រុមដើរអុកឡុកតាមរោងចក្រ បានបង្ក អំពើហិង្សា រហូតដល់នាំគ្នាដុតម៉ូតូ របស់សន្តិសុខយាមរោងចក្រ នៅសួនកាណាឌីយ៉ា តាមផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤នេះ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា មូលហេតុដែលនាំឲ្យក្រុម បាតុករប្រើអំពើ ហិង្សារហូត ដុតបំផ្លាញម៉ូតូរបស់សន្តិសុខ យាមតាមរោងចក្រខាងលើនេះ គឺដោយសារតែពួកគេខឹង នឹងសន្តិសុខរូបនេះ បិទទ្វារមិនឲ្យពួកគេចូលក្នុងរោងចក្រ ។
សេចក្តីរាយការណ៍ បានបន្តថា ក្រុមបាតុករថែមទាំងនាំគ្នា ដុតកង់រថយន្តនៅទីនោះផងដែរ ។ យ៉ាងណា ក៏ដោយ កម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីរក្សាសន្តិសុខ និងទប់ ស្កាត់អំពើហិង្សាទាំងនេះ ។
ចំពោះអំពើហិង្សាខាងលើ មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ ៕