រថយន្តដឹកអង្ករ ខូចប្រព័ន្ធហ្វ្រាំង បួងចង្កូតអែបខាង ប្រពន្ធលោត ចុះកិនស្លាប់យ៉ាង អាណោចអាធ័ម
កំពង់ចាមៈ រថយន្តដឹកអង្ករ មួយគ្រឿង បានខូចប្រព័ន្ធហ្វ្រាំង
ហើយអ្នកបើកបរជាប្តី បានបួងចង្កូតអែបខាង ហើយស្ត្រីជាប្រពន្ធ បានលោតចុះ
ត្រូវរថយន្តកិន ស្លាប់យ៉ាងអាណោចអាធ័មបំផុត កាលពីវេលាម៉ោងជាង១០ព្រឹក
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឈើទាល
ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
មន្ត្រីនគរបាល ស្រុកជើងព្រៃ បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ វណ្ណា អាយុ៥២ឆ្នាំ មានទីលំនៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។ រីឯអ្នកបើករថយន្តឈ្មោះ ឌី ចាន់ អាយុ៦០ឆ្នាំ ជាប្តីស្ត្រីរងគ្រោះ ។
មន្ត្រីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានរថយន្តយីឌុបកង់១០ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកអង្ករពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះវិហារ តាម បណ្តោយផ្លូវជាតិលេខ៦ ។ លុះមកដល់ចំណុច កើតហេតុ រថយន្តបានខូចប្រព័ន្ធហ្វ្រាំង ធ្វើឱ្យអ្នកបើកបរជាប្តី ជាន់ហ្វ្រាំងមិនស៊ី ហើយខណៈនោះមាន រថយន្តឡិចស៊ីសមួយគ្រឿងបើកបរនៅខាងមុខផងដែរ ។ ដោយមានការខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ បុរសបើករថយន្តដឹកអង្ករ បានបួងចង្កូតបំណងអែបខាង បញ្ឈប់ល្បឿនរថយន្ត ប៉ុន្តែខណៈនោះស្ត្រីជាប្រពន្ធ បានបើកទ្វាររថយន្តលោតចុះ ដើម្បីកល់រថយន្ត ក៏ត្រូវកង់រថយន្តខាងក្រោយ កិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com